Ep13: តែ​ធ្វេីជា​មួយ​ ថេយ៍​ យេីងមិនប្រេីវាទេ

6.1K 386 3
                                    

     «អស់​អីហេីយ​ណា៎»ជុងហ្គុក​ អង្អែល​សរសៃ​សក់​ទន់​
ល្មើយ​លេង​ថ្នមៗ​ នៅ​អង្គុយ​ចាប់​ដៃ​ស្រលូន​ដូច​បន្លា​ក្រូច​តាំង​ពី​ទៀបភ្លឺ​រហូត​ដល់មេឃ​ស្រឡះមិនព្រមទៅណា​ ទាល់តែ​អាការៈ​ នាយតូច​ វិល​ធម្មតា​វិញ​ ទេីប​គេ​ស្ងប់​ចិត្ត​។

    «អឹម»ថេយ៉ុង​ គ្រហឹម​បន្តិច​ រួច​បិទ​ភ្នែក​គេង​យក​កម្លាំង​
កំហែង​មកវិញ​ ខណៈ​ដៃ​តូច​ៗ​ចាប់​ប្រអប់​ដៃមាំជាប់ណែន
មិន​របេះ​ ហាក់​ខ្លាច​ ម្ចាស់​ដៃទៅណាចោល​ខ្លួន​យ៉ាង​អ៊ីចឹង​។

     «ជុប៎​»ជុងហ្គុក​ ទម្លាក់​បបូរ​មាត់​លេី​ថ្ងាស​សរលោង​
មួយ​ខ្សឺត​ ទេីបដេីរចេញ​ទៅ​បន្ទប់​ទទួល​ភ្ញៀវ​ ដោយ​មាន
លោក​ដុកទ័រ​នៅ​រង់ចាំ​ទីនោះ​រួចជាស្រេច​។

      «និយាយ​មក​ តេីយេីងគួរ​ធ្វើ​បែបណាទេីប​ ថេយ៍​ អាចដេីរវិញបាន?»
      «លោក​ប្រធានាធិបតី​ មិន​ចាំបាច់​ធ្វើ​អ្វី​ទាំងអស់​ គ្រាន់​
តែ​ទ្រាំ​ខាំមាត់​សង្កត់​ចិត្ត​ នៅ​ស្ងៀម​ៗ​ រង់ចាំ​ពេល​វេលា​ល្អ
មកដល់​ ថ្ងៃមួយ​អ្នក​ជំងឺ​ច្បាស់​ជាអាចដេីរបាន»

      «ថ្ងៃណា?ឲ្យ​យេីងចាំដល់ពេលណា?»ជុងហ្គុក​
ច្រឡោត​ខឹង​ ងេីបឈរ​ស្រែកសួរ​ទាំង​សម្ដី​រឹង​កំព្រឹស​។
គេអាចចាំបាន​ តែសួរថេ​ ថេយ៉ុង​ ចាំបានទេ?​ ចម្លើយ​
ប្រាកដ​ជាទេ​ គេចង់ដេីរ​ ចង់​មាន​សេរីភាព​ ចង់​ប្រេី​ជីវិត​
ដូចមុន​។

      «សូម​លោក​ប្រធានាធិបតី​ស្ងប់​ចិត្ត​សិន​ ហើយ​ស្ដាប់​
ខ្ញុំ​បកស្រាយ​»បុរស​វ័យ​កណ្តាល​ទម្លាក់​ខ្លួន​អង្គុយ​លេី​សាឡុង​ ដក​ដង្ហើម​ធំ​ លេីក​ជេីង​គង​អន្ទាក់​ខ្លា​ ចាំ​ស្ដាប់​
លោក​ដុកទ័រ​មាន​ប្រសាសន៍​បន្ត៖

     «ជំងឺនី​មួយៗ​ទម្រាំ​មេីលជា​ សុទ្ធតែ​សឹងតែ​ត្រូវ​ការ
ពេល​វេលា​ គ្រាន់​តែតិចឫ​ឆាប់​ប៉ុណ្ណោះ​! ចំពោះ​ជេីង​អ្នក​ប្រុស​ ថេយ៉ុង​ ពួកយេីង​ត្រូវការ​ពេលយូរបន្តិច​ក្នុង​ការ​ព្យាបាល​ តែលោក​ប្រធានាធិបតី​ កុំបារម្ភ​អី​ ខ្ញុំ​នឹង​បញ្ជូន​គ្រូពេទ្យ​ជំនាញ​ទៅមេីលថែអ្នក​ជំងឺ​ដោយ​ផ្ទាល់​ នោះ​នឹងងាយ​ស្រួល​មេីលថែ​ និង​ ព្យាបាល​ពេល​ពេលជេីង​ធ្វើ​ទុក្ខ​ផង​ តែ​សំខាន់​ ​លោកប្រធានាធិបតី​ ​អនុញ្ញាត​ឲ្យ​ពួកយើង​ចូល​ក្នុង​សេតវិមាន​ឫអត់ទាន៎?»ប្រយោគ​ដ៏វែង​អន្លាយ​របស់​លោក​ដុកទ័រ​តម្រូវ​ឲ្យ​ លោក​ប្រធានាធិបតី​ ជុងហ្គុក​ ហ្រ្វេដ​តន់​ដានេសហ៍​ អង្គុយ​គិត​សញ្ជឹង​ពិចារណា​មួយ​ស្របក់​ ទេីប
ងក់ក្បាល​ទទួល​យល់ព្រមតាម​សំណេីរ​។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now