«ជុងហ្គុក អូន-អូនស្រឡាញ់បង»នាយតូច បន្លឺពាក្យ
ស្រឡាញ់នៅក្នុងចិត្ត បញ្ជូនទៅឲ្យមនុស្សប្រុសកំពុង
តឹងសរសៃកជាមួយឪពុកព្រោះតែខ្លួន តាមរយៈក្រសែភ្នែក
ស្រទន់ថ្លាមួយគូ។«អូនទៅសម្រាកទៅ ទីនេះទុកឲ្យបងដោះស្រាយ»
«លោកឧកញ៉ា ចង់ឲ្យអូនធ្វើម្ហូប អូនប្រកែកម្ដេចនឹង
បាន?»ទទួលស្គាល់ថាដំបូងឡើយ ព្រមសម្របខ្លួនមក
រស់នៅទីនេះ ក៏ព្រោះតែមានគំនិតចង់សងសឹកទៅកាន់
លោកប្រធានាធិបតី តាមរយៈការធ្វេីឲ្យគេស្រឡាញ់ងប់ងុល បាត់មុខមិនបាន ចង់កាច់បំបាក់ចង្កូមមុតស្រួច
និង ទាញស្លាបធ្លាប់ហោះហេីរក្អេងក្អាងលេីអាកាសឲ្យ
បាក់ធ្លាក់ទៅលេីដី ប៉ុន្តែនៅពេលដែលគេ ស្រឡាញ់
ហ៊ានតតាំងជាមួយអ្នកមានគុណព្រោះតែខ្លួន បែរជាមាន
អារម្មណ៍មិនស្រណុកក្នុងចិត្តទៅវិញ។«បងយកអូនមក ដេីម្បីមេីលថែ និង ព្យាបាលជេីង
របស់អូន យកអូនមកដេីម្បីបំពេញចន្លោះខ្វះខាតរបស់បង
បងចង់បានអូន ព្រោះអូនធ្វេីឲ្យចិត្តបងស្កប់ស្កល់មិនងាក
រេ រាយមាយដូចកាលកន្លង អូនជាសេចក្តីសុខរបស់បង
មិនមែនជាអ្នកបម្រើឫអ្នកស្នាក់អាស្រ័យ អូនរឹតតែមិន
បានជំពាក់បង តែបងទៅវិញទេដែលជំពាក់អូន»ជំពាក់
ជេីងមួយគូដ៏ស្រស់ស្អាត ជំពាក់សេរីភាពយុវវ័យ ជំពាក់
ចំណេះដឹង ការសិក្សា និង ការងារ ជំពាក់គ្រប់យ៉ាងទាំង
អស់ដែល ថេយ៉ុង ធ្លាប់មានមុនពេលគ្រោះថ្នាក់ចរាចរណ៍។«ដូចជាស្រឡាញ់លេីកតម្កើងខ្លាំងណាស់ហ្ន៎?បេី
ពេល អារ៉ាយទែ នៅរស់ សម្ដីល្អជាមួយប្រពន្ធតែបន្តិច
នាងក៏ប្រហែលជាមិនស្លាប់ដែរ!»លោកជំទាវ អាន់ណា
ចាប់អូសស្វាមីចេញទៅ ព្រោះទុកឲ្យនៅត.ទៀតលែង
បាន បេីសម្ដីរបស់គាត់ម៉ាកៗហ្នឹង នាំទៅកាន់តែឆ្ងាយ
កាន់តែល្អ។