Ep37:​ភ្លេច​អារម្មណ៍​ស្អប់​ ស្គាល់​តែ​អារម្មណ៍​ត្រូវ​ការ​

4.4K 379 7
                                    

         ជុងហ្គុក​ ត្រូវ​បាន​គេលេីក​ដាក់​ក្នុង​ឧទ្ធម្ភាគចក្រ​
ផ្ទាល់​ខ្លួន​ដែលមាន​គ្រូពេទ្យ​នៅ​ប្រចាំ​ការ​ជា​ប្រចាំ​ស្រាប់
រួច​ដាក់​បំពង់​អុកស៊ីហ្សែន​ជំនួយ​ក្នុង​ការ​ដក​ដង្ហើម​។

      «ខ្ញុំ​ទៅ​ដែរ​ អ្ហឹក​​ ឲ្យ​ខ្ញុំ​ទៅផង​»កំលោះតូច​ រត់​ទៅ
រក​ឧទ្ធម្ភាគចក្រ​ ដែល​បម្រុង​នឹង​ហោះលេី​អាកាស​ អង្វរ​សុំ
ពួកគេ​ទៅ​ជាមួយ​ដែរ​ទាំង​សម្លៀកបំពាក់​ប្រឡាក់​ដោយ​
ឈាម​ក្រហម​ស្រស់​ឡេីជោក​ជាំ។

        «ឋានៈឯងមិនអាច​រួម​ដំណើរ​ជាមួយ​លោក​ប្រធានាធិបតី​ បានទេ​ កុំលេងសេីច​ពេកអី​ ពួកយេីង​គ្មាន​
ពេល​លេងសេីច​ជាមួយ​ឯង​ទេ​ក្មេង​តូច​»ថេយ៉ុង​ យំ​ហ៊ូ
ពេល​ស្ដាប់​ឮ​ការ​ប្រកែក​របស់​អង្គរក្ស​ដែល​យាមនៅខាងមុខ​ ឧទ្ធម្ភាគចក្រ​ រួច​ងាក​ឆ្វេង​ស្ដាំ​ ឆ្លេឆ្លា​រកមេីល
ជំនួយ​។

      «ពេលនេះ​ខ្ញុំ​គ្មាន​ឋានៈ​អ្វី​ដែលអាច​រួម​ដំណើរ​ជាមួយ​គាត់​ទេ តែគាត់មាន​របួស​ព្រោះ​ជួយ​ខ្ញុំ​ គាត់​ការពារ​ខ្ញុំ​ អ្ហឹក​
គាត់​ស្រឡាញ់​ខ្ញុំ​ អ្ហឺ...»ធ្លាប់​យល់​ខុសថា​ក្ដី​ស្រឡាញ់​ដែល
គេមាន​ចំពោះ​ខ្លួន​គឺជា​ក្ដី​ស្រឡាញ់​ក្លែងក្លាយ​ តែ​អ្វី​គ្រប់
យ៉ាង​បាន​បកស្រាយ​នៅ​ថ្ងៃនេះ​ ទោះបី​ថ្ងៃខាងមុខ​ គេ
ប្រាប់​ថាមិនបាន​ស្រឡាញ់​ក៏​ ថេយ៉ុង​ ហ្វៀរេសន៍​ មិន
ល្ងង់​ជឿគេ​ហេីយ​រត់មកផ្ទះវិញជា​ដាច់ខាត​ នឹងនៅ​ស្វែងរក​ការពិតនៅពីក្រោយ​ពាក្យ​សម្ដីទាំងអស់នោះឲ្យទាល់
តែបាន។

       «អាល្អិត​ កុំលេង​សេីច​ ខ្ញុំ​អាច​បាញ់​ឯង​បានណា​ កុំ
ចូលមកឲ្យសោះ!»អង្គរក្ស​លេីក​កាំភ្លើង​ភ្ជង់​ក្បាល​ ថេយ៉ុង​
ពេល​តម្រង់​រត់ចូល​ទៅរក​ឧទ្ធម្ភាគចក្រ​។ ពេលនេះ​ ប្រធានាធិបតី​ កំពុង​តែ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ អ្នកណា​ក៏មិនអាច
ទុកចិត្ត​បានដែរ។

      «ឯង​កំពុង​តែ​ចង់​បាញ់​ភរិយា​លោក​ប្រធានាធិបតី​?»
សំឡេង​គ្រលរមាំ​បន្លឺ​ឡើង​ ស្រប​រាងកាយ​មាំមួន​ប្រឡាក់​
ដោយ​ឈាម​ដេីរចូល​មក​ ទោះបីមិនប្រាប់​ ក៏ស្មានដឹងថា
រ៉ាក់គី​ សម្លាប់​ក្រុម​ឃាតករ​សុីឈ្នួល​ដោយ​វិធី​ណាដែរ។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now