ព្រឹកថ្ងៃថ្មី...
រាងកាយតូចច្រឡឹងហេីបខ្ពស់ផុតដីតាមប្រអប់ដៃមាំ
របស់លោកប្រធានាធិបតីវ័យកណ្តាល។ ជុងហ្គុក ទម្លាក់
មនុស្សជាទីស្រឡាញ់ទៅលេីផ្ទាំងថ្មក្រោមរូងភ្នំជាប់មាត់ជ្រោះ ជាញឹកញយត្រូវតំណក់ទឹកធ្លាក់បាចសាចចំឆិចៗ កាន់តែបង្កេីនភាពរោលរាលដល់រាងកាយអាក្រាតទាំងពីរ។«ប្រធា-នាធិបតី»អណ្ដាតត្រដិតហៅសព្វនាមមនុស្ស
ជាទីស្រឡាញ់មិនចង់ចេញ ក្រសែភ្នែកមាន់ព្រៃងាករេទៅ
ម្ខាង មិនហ៊ានប្រឈមមុខនឹងក្រសែភ្នែកព្រាននារីដែល
កំពុងតែសម្លឹងមកហាក់ដូចគុំចង់សុីខ្លួនតូចទាំងរស់។«អូនធ្វើឲ្យបងងប់ងុលចំពោះអូនខ្លាំងណាស់ មានដឹង
ខ្លួនទេ?»ម្រាមដៃកណ្ដាលវាសអង្អែលសរសៃសក់ទន់
រលេីបរលោងរួញៗតែមិនសូវខ្លាំងមានពណ៌ទង់ដែងស្រាលប្រវែងត្រឹម.ក លេងថ្នមៗ រួចស៊កចូលក្នុងគុម្ពត្រចៀក ស្របចុចច្រមុះស្រួចស្លេមឱនថេីបសាច់ស្មា
ស្ដេីងល្ហៃហួសដល់បរិវេនដេីមទ្រូងសខ្ចីល្ហក់។«ដឹង! ថែមទាំងដឹងច្បាស់ទៀតផង ព្រោះអូនមាន
បំណងឲ្យបងក្លាយទៅជាបែបនេះ បងជាប់ចំណងជាមួយ
អូន បេះដូង សរសៃឈាម ប្រព័ន្ធប្រសាទ អមជាប់នឹង
ខ្លួនអូនជារៀងរហូតទៅ បងមិនអាចអត់ពីអូនបានឡេីយ
រឹតតែមិនអាចមានចរិតដូចគួរឲ្យស្អប់ខ្ពើមដូចមុនពេល
ស្គាល់អូន»ចំៗ មិនលាក់លៀម មិនទុកមុខឲ្យ។ មនុស្សដូច
ថេយ៉ុង ហ្វៀរេសន៍ គឺជាមនុស្សដែលត្រង់ ត្រង់ទៅត្រង់
មក តែបេីមានអ្នកណាវៀចវេរ ចង់គេចកែ បែកចិត្តមាន
ថ្មី អញ្ជើញទៅចុះ លេីកដាក់ជេីងពានថ្វាយប្រុសគំរកឲ្យ
ស្រីកាកីទៀតផង។«លេីលោកនេះតេីបងអាចស្រឡាញ់អ្នកណាបាន
ទៀតទៅ?»វាជាការពិត ដ្បិតពីមុន គេមានសន្ដានព្រាន
នារីនៅក្នុងខ្លួន ខួរក្បាលនឹកឃេីញតែរឿងកិលេសតណ្ហា
មានចំណង់ខ្ពស់ហួសព្រំដែន ចិត្តរេដូចចុងស្រល់ គ្មាន
បេះដូងស្មោះមួយឲ្យទៅនរណាម្នាក់ រឹតតែមិនស្គាល់ថា
ស្នេហាគឺជាអ្វី? ហើយអ្វីគឺជាសុភមង្គលគ្រួសារ?