Ep29: អូនចង់បានកូន​

5.3K 326 4
                                    

«មាន​ប្រពន្ធ​មួយ​ព្រួយ​ចិត្ត​ឥត​ល្លែ​»ជុងហ្គុក​ លេីកដៃ
អង្អែល​ខ្នង​ប្រពន្ធ​ក្រៅ​អេតាសុីវិល​ស្រាលៗ​ នឹក​អស់​សំណើច​ជា​ខ្លាំង​ ធ្វើ​បាបគេ​ តែ​យំ​ខ្លួនឯង​។

«ឈប់​ខឹងអូន​ណា?»ថេយ៉ុង​ ពេបមាត់​​ សឺតសក​ដក​ចង្កា​មាន់​ តែនៅ​ប្រឹងសួរ​ម្ដងហេីយ​ម្ដងទៀត​ ខ្លាច​ កំលោះ​
កូន១​ មិនទាន់​បានខឹង​នឹង​ខ្លួន​។

     ជុងហ្គុក​ មិនតប​ ជ្រេីសរេីស​យកភាព​ស្ងៀមស្ងាត់​
ដោយ​ការ​ដេីរចូល​ទៅខាង​ក្នុង​ រួច​ប្រាប់​អ្ន​ក​បម្រេី​ឲ្យ​
រៀបចំ​កន្លែង​សម្រាប់​ទទួល​លោក​ដុកទ័រ​ ទេីប​បន្ត​ដំណើរ​
ទៅ​បន្ទប់​។

     «ឈប់​ខឹងអូនណា?»ពេលរាងកាយ​តូច​ច្រឡឹង​ប៉ះ
ទៅនឹង​ពូក​ ថេយ៉ុង​ ក៏​សួរ​ទៅកាន់​ លោក​ប្រធានាធិបតី​
កូរ៉េ​ខាងត្បូង​ ម្ដងទៀត​ ខណៈ​ ជុងហ្គុក​ ធ្វើ​ពេីជាមិនឮ
ដេីរចូល​ក្នុង​បន្ទប់​ទឹក​ធ្វើ​មិនដឹង។

       ក្រាក...
      «ឈប់​ខឹងអូនទៅណា​?»អាល្អិត​ អង្គុយ​ពែនភ្នែកនៅ
លេីពូក​សួរទៅកាន់​អ្នក​ទេីបចេញ​ពី​បន្ទប់​ទឹក​ដោយ​ក្រសែ​ភ្នែក​ស្រទន់​ ឃេីញ​ហើយ​ បេីមិន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ មាន
តែ​ចម្លែក​។

      «មិនទាន់​បាន​និយាយ​មួយម៉ាត់ផងថាបងខឹង»អឺអើ​
តែ​ខ្លួន​ឯង​ យំ​តែ​ខ្លួន​ឯង​ ភ័យ​តែឯង​ គេមិនទាន់​បាន​និយាយ​
ថាខឹងមួយម៉ាត់ផង។

     «តែ​កាយវិការ​បង​បញ្ជាក់​ថាខឹង»
     «មិនបានខឹង»
     «ខឹង!»
     «ប្រាប់​ហេីយ​ថាមិនបានខឹងទេ»
     «អូនថាខឹងគឺខឹងហេីយ!»
     «អូខេ​ ខឹងក៏បាន​ លួងបងមក»មុននឹងក្រោយគង់តែ
ចាញ់​ដដែល​ ទេីប​ខ្ជិល​ប្រកែក​វែកញែកច្រេីន​ ក្រៅពី​ព្រមសារភាពថាខឹងពិតមែន។

     «មកគេង​ត្រង់​នេះមក»ជុងហ្គុក​ សម្លឹង​មេីល​នាយតូច​
ទាំង​ចម្លែក​ចិត្ត​ តែក៏ព្រមឡេីងលេីគ្រែ​ ប្រះ​ដេកលេីពូក
តាម​សម្ដី​ក្មេង​ទេីប​ធំ។

     «លួងប-អឹម...»ពាក្យ​ពេចន៍​សម្ដី​បង្ខំ​ឲ្យ​លួងលោម​ ត្រូវ​លេប​ចូល​ក្នុង​ពោះ​វិញ​ នៅពេល​ដែល​បបូរ​មាត់​សិចស៊ី​
ឱន​ជញ្ជក់​បបូរមាត់​ស្ទីក​ស្រទន់​មាន​មន្តស្នេហ៍​ ខ្លាំង​ៗដូច
មនុស្ស​ស្រេកឃ្លាន​ ឆ្លៀត​ជ្រលង​លូក​អណ្ដាត​គ្រវាស​គ្រវែង​ កៀងកោយ​ ចែករំលែក​ភាព​ផ្អែមល្ហែម​ទៅកាន់​
គ្នាទៅវិញទៅមក។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now