Ep49:សុភមង្គល​គ្រួសារ​

5.1K 316 6
                                    

«ចាស៎​?លោកប៉ា​និយាយ​ថាម៉េច​អម្បាញ់មិញ​?»
«គឺ-គឺម៉ាក់និងប៉ា​ស្រាត​ខោអាវ​លេងទឹក​ គឺ​ស្រាត​ខោអាវ​លេងទឹក​ប៉ុណ្ណឹង​ទេកូន​ មិនបាន​ធ្វើ​អីលេី​ហ្នឹង​ទេ
ហិហិ​»កំលោះតូច​ ប្រញាប់​បកស្រាយ​ខ្លាច​កូន​ចាប់​បាន
ដោយ​មិន​ភ្លេច​លួច​ក្ដិច​ក្បាល​ពោះ​អ្នក​នៅ​ខាងក្រោយ​
កុំឲ្យ​សម្រុក​ខ្លាំង​ពេក​ កូន​ទាន់​ឥឡូវ​ហើយ​។

     «ពេលណា​ឈប់​លេងទឹកទៅ?​កូន​ឃ្លាន​ណាស់​»
ធម្មតា​ក្មេង​ភ្ញាក់​ឡើង​តែងតែ​ឃ្លាន​យំរក​ចំណីរ​ មិនខុសពី
ដាយអាឡា​ នាងទេីបតែមាន​អាយុ​៥ឆ្នាំ​ រឿងអីមិន​ងរង៉ក់​
រក​អាហារ​?​ គ្រាន់​តែនាង​មាន​របៀប​របប​ល្អជាង​ក្មេង​ដទៃ​
ព្រោះ​ទទួល​បានការ​ហាត់​ពុត​ជាមួយ​អ្នក​ម៉ាក់ទែ​ តាំង​ពីកេីត
មក​ភ្លាម​ ឲ្យ​ស័ក្ដិសម​នឹង​សព្វនាម​កូនស្រីតែមួយគត់​របស់​
លោក​ប្រធានាធិបតី​ ជុងហ្គុក​ ហ្រ្វេដ​តន់​ដានេសហ៍​។

      «កូនទៅ​ចាំនៅ​បន្ទប់​មុនទៅ​ ម៉ាក់​ទៅ​ឥឡូវ​ហេីយ​»
មិន​ស៊ាំ​ញាំ​ច្រើន​ ដាយអាឡា​ ក៏​ដេីរទៅ​បន្ទប់​នាងបាត់
ចំណែក​ ថេយ៉ុង​ ពេល​ឃើញ​ នាងតូច​ចេញទៅផុត​ ក៏
ហក់​ធាក់​ ជុងហ្គុក​ មួយជេីង​ ឲ្យ​ប្រញាប់ប្រញាល់​ឡេីង
ទៅយក​ខោអាវ​ដែល​គេ​បាន​ចាប់​សម្រាត​ចោល​កាលពី
យប់​មិញ​មក​ឲ្យ​ខ្លួន​វិញ។
                          ..........

នាយតូច​ និង​ ដាយអាឡា​ អង្គុយ​លេី​កៅអី​ រង់ចាំ​
ជុងហ្គុក​ លេីក​ម្ហូប​មកដាក់​ឲ្យ​ ស្របដៃ​ម្នាក់​ៗ​ត្រៀម​ចង្កេះ​
សម​ ស្លាបព្រា​ រួចជា​ស្រេច​។

«យ៉េ!!!មកដល់ហេីយ»នាងតូច​ ទះដៃ​ សេីច​កក្អឹក​
ខណៈ​ លោកប៉ា​ដាក់​អាហារ​លេីតុ​ រួច​លេីកដៃ​ញី​សក់
ក្បាល​កូន​ស្រី​លេងតិចៗ​ទាំង​គ្រឺត​ក្នាញ់​មុននឹងថេីប​ថ្ពាល់​
នាងមួយ​ខ្សឺត​ ហុចផលឲ្យ​ក្មេង​ខ្លះ​ឃើញ​ហើយ​ខំ​បំប៉ោង​
ថ្ពាល់​ឲ្យកំលោះកូនមួយថេីបដែរ។

«សឺត!សឺត!»លោក​ប្រធានាធិបតី​ គ្រវីក្បាល​អស់​
សំណេីច​ តែក៏​មិន​ភ្លេច​ដេីរទៅ​ថេីប​ថ្ពាល់​ក្រពុំ​មាន​ក្លិន
ក្រអូប​ប្រហេីរ​ទាំងសងខាង​ខ្សឺត​ៗ​ មុននឹង​ដាក់​បង្គុយ​ចុះ
លេីកៅអី​។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now