នំប៉័ងមានរសជាតិផ្អែមឆ្ងាញ់ ប្រែក្លាយជាអាហារមួយ
ប្រភេទមានរសជាតិជូរចត់ បន្ទាប់ពីក្រសែភ្នែកភ្លឺថ្លាដក់
ដោយទឹកសំណេីមមិនទាន់ជ្រះស្រឡះ ក្រឡេកឃើញ
មនុស្សដែលខ្លួនស្រឡាញ់ ត្រូវបានអ្នកដទៃថ្នាក់ថ្នម។«អ្នកប្រុសតូចមិនចូលទៅខាងក្នុងទេហ្ហេស?»អង្គរក្ស
ម្នាក់ក្នុងចំណោមច្រើននាក់ ដែលចាំយាមល្បាតនៅខាង
មុខបន្ទប់សម្រាកលំដាប់VIPរបស់លោកប្រធានាធិបតី
ដេីរទៅសួរ នាយតូច ពេលឃើញឈរលឹបលរៗនៅ
ត្រង់ទ្វារកញ្ចក់ មិនព្រមចូលទៅខាងក្នុងសោះ។ថេយ៉ុង គ្រវីក្បាលបដិសេធជំនួសឲ្យការនិយាយ ព្រោះបំពង់កកំពុងតែអួលណែន តែហ៊ានហាស្ដី ដឹងតែ
ចេញទឹកភ្នែក។«អូនសប្បាយចិត្តណាស់ដែលបងមិនបានកេីតអី
ធ្ងន់ធ្ងរ សូមសំណាងល្អ អូនស្រឡាញ់បង»បានត្រឹម
បន្លឺពាក្យស្រឡាញ់និងការជូនពរនៅក្នុងចិត្ត មុននឹង
សុំខ្ចីលុយក្រុមអង្គរក្សសម្រាប់ជិះឡានក្រុងទៅខេត្ត
កាងណាម វិញ ទាំងកណ្ដាលយប់អាធ្រាត្រ បេី ជុងហ្គុក
ដឹងប្រាកដជាមិនព្រមជាដាច់ខាត។ថេយ៉ុង ចេញទៅផុត លោកឧកញ៉ាហ្វ្រិចឆេល ក៏បាន
មកដល់ រួចដេីរចូលក្នុងបន្ទប់អ្នកជំងឺ ស្របពេលដែល អ្នកគ្រូពេទ្យ អុីយៀន ដេីរចេញមកល្មម។«ជម្រាបសួរលោកឧកញ៉ា»នាងក្រមុំឱនក្បាលគោរពលោកឧកញ៉ា រួចញញឹមបន្តិច មុននឹងដេីរសំដៅទៅ
រក លោកដុកទ័រ ចាង ដូគីន ដែលកំពុងតែឈររង់ចាំនាង
ចេញពីការងារវេនយប់ ដេីម្បីទៅផ្ទះវិញជាមួយគ្នា។នាង និង ជុងហ្គុក បានដាច់ស្រេចគ្នាតាំងពីថ្ងៃនោះ
គឺជាការពិត ចំណែករឿងថ្ងៃនេះដែលនាងមេីលថែគេ នាងធ្វើទៅតាមតួនាទីជាគ្រូពេទ្យប៉ុណ្ណោះ គ្មានគំនិតអ្វីលេីគេដូចមុនទៀតឡេីយ ណាមួយនាងក៏មានសង្សារ ថែមទាំងជាពេទ្យដូចគ្នាទៀត មានពេលឯណាទៅតាមទាក់ចិត្តលោកប្រធានាធិបតី ដូចមុនទៅ?