Ep45ពួកគេ​ជាប្ដីនិងកូន​របស់​ខ្ញុំ​

4.7K 388 13
                                    

      «កូនលោកនិង​លោក​ជំទាវ​អារ៉ាយទែ​ មិនមែនកូន
ខ្ញុំ!​»
«ថេយ៉ុង​!!!»ជុងហ្គុក​ ភ្លាត់​សំឡេង​ស្រែក​គំហក​ដាក់​
ថេយ៉ុង​ ជាលេីក​ដំបូង​នៅ​ក្នុង​ឆាក​ជីវិត​។ គេមិនដែល​ខឹង
ដល់​ម្លឹង​ទេ​ តែក្រោយឮ​ពាក្យ​សម្ដីបែបនេះ​ ពិតជា​ទប់​
អារម្មណ៍​មិនបានពិតមែន។ វា​ឈឺចាប់​ខ្លាំង​ណាស់​ ឈឺលេីសពីឈឺ​ ជា​ពិសេស​គឺ​ខ្លោច​ចិត្ត​អាណិត​កូន​ ខំ​ស្រឡាញ់​ ចាត់​ទុក​ ថេយ៉ុង​ ជា​ម្ដាយ​ តែ​នាយតូច​ បែរជា​និយាយ​ពាក្យ​បំបាក់​ទឹកចិត្ត​ដ៏​ស្មោះសរ​របស់​នាងតូចទៅវិញ។

      «ម៉ាក់...»ដាយអាឡា​ ចូល​មកដល់​តាំងពី​ពេលណា
ក៏មិនដឹង​ តែ​អ្វី​ដែលដឹង​ នាងបានឮ​គ្រប់យ៉ាង​ទាំងអស់​ ហើយ​ក៏​តូចចិត្ត​ឱបកូន​តុក្កតា​ខ្លា​ឃ្មុំ​ដែល​លោកប៉ា​ទិញ​ឲ្យ​
ចេញទៅបាត់។

      «ដាយ!ដាយ​ ចាំប៉ាផង»ជុងហ្គុក​ លែងដៃ​ ថេយ៉ុង​
ឲ្យ​មាន​សេរីភាព​ រួចរត់ទៅតាមកូន​ស្រី​ ដែលរត់ចេញទៅ
ទាំងទឹក​ភ្នែក​។ ទ្រូង​ជា​ឪពុក​ តេីអ្នក​ណា​ទ្រាំបានទៅពេល
ឃេីញ​សភាព​គួរ​ឲ្យ​អាណិត​របស់​កូនបែបនេះ?

     «ដាយ​ ម៉ាក់...»ពេលពួកគេចេញ​ផុត​អស់​ កំលោះតូច​
ក៏​ឈរ​គាំង​ធ្មឹង​ ភ្លឹកនៅ​នឹង​កម្លាំង​ ហាមាត់​ឃាត់​ ដាយអាឡា​ ក៏មិនទាន់​ ​អណ្ដាតក៏រឹង​​រក​រកបកស្រាយមិនចេញ។

     «អ្ហឹក​ៗ​ អ្ហឹក​ៗ​»កាយតូច​ ទម្លាក់​ខ្លួន​អង្គុយ​ ស្រែកយំ
ខ្លាំង​ៗ​ នាំឲ្យ​លោក​ ហ្វៀរេសន៍​ និង​ អ្នក​ស្រី​ឆេរីន​ រត់ចូល
មក​លួងលោម​ជា​បន្ទាន់​។

     «ប៉ា...ម៉ាក់...អ្ហឹក​ ដាយ​-ដាយអាឡា​ ជុង​-ជុងហ្គុក​
អ្ហឹក​ ទៅហើយ​ម៉ាក់!!»ឃេីញ​ដូច្នេះ​ អ្នក​ជា​ម្ដាយ​ប្រញាប់​ចូល​ទៅ​ឱប​ក្រសោប​ សួរនាំ​ពីចិត្ត​កូន។

     «កូន​ស្រឡាញ់​លោក​ប្រធានាធិបតី​ និង​ កូនស្រី​របស់​
លោក​​ ​ខ្លាំង​ណាស់​ឫ?»
     «ពួកគេ​​ជា​គ្រួសារ​កូន​ អ្ហឹក​ៗ​»
     «គ្រួសារ​?»
     «ជាប្ដីនិងកូន​របស់​ខ្ញុំ​ អ្ហឹក​»បញ្ចប់​ប្រយោគ​ កាយស្ដេីង​
រេីចេញពីការ​ក្រសោប​ឱបលួងលោម​របស់​អ្នក​ម្ដាយ​ រួចរត់
សំដៅ​ទៅរក​កន្លែង​ដែល​ ជុងហ្គុក​ និង​ ដាយអាឡា​ រត់
ចេញទៅ។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now