មិនបាច់ស្គាល់គ្នា មិនបាច់មុខជួបគ្នាឫមានទំនាក់
ទំនងអ្វីជាមួយគ្នាទាំងអស់ ទោះបីជាក្នុងកាលៈទេសៈណាក៏
ដោយ។ បែកហេីយ គឺបែបមួយជីវិត។ ពេលវេលាល្អៗ
ដែលធ្លាប់សាងឡេីងរួមគ្នា បំភ្លេចចោលទៅចុះ ថេយ៉ុង
ហ្វៀរេសន៍ នឹងរៀនប្រេីជីវិតថ្មីដែលគ្មានវត្តមាន លោក
ប្រធានាធិបតី ជុងហ្គុក ហ្រ្វេដតន់ដានេសហ៍ នៅក្បែរដូច
ពីមុន។«ថេយ៍»មាត់ចង់ឃាត់ តែខួរក្បាលប្រឹងហាមមិន
ឲ្យធ្វើទង្វើបែបហ្នឹង។ បេីឃាត់ ប្រៀបដូចគេជាមនុស្ស
ស្ដោះទឹកមាត់ទៅលេីដី រួចជាន់នឹងជេីងដេីម្បីលុបដាន។ គេមិនអាចបំពានសន្យាបានឡេីយ រឹតតែមិនអាចដោះលែងក្មេងម្នាក់នេះជាដាច់ខាត។«ជូនពររកអ្នកថ្មីបានឆាប់...»នាយតូច កាន់វ៉ាលីស៍
ជាប់ដៃ អូសដេីរចេញបុកស្មាមាំបញ្ឆិតបន្តិច រួចក៏ទច់ដំណេីរបន្ទាប់ពីដៃស្រលូនដែលនៅទំនេរត្រូវបានប្រអប់ដៃមាំរបស់មនុស្សលែងត្រូវជាអ្វីនឹងគ្នា ចាប់ក្រសោបជាប់។«អូនដូចគ្នា...»
«អត់ពីខ្ញុំទៅ លោកចង់ធ្វេីបែបណាក៏បាន ចង់ប្រេី
ជីវិតដូចមុនក៏តាមសប្បាយ ចាប់ពីថ្ងៃនេះតទៅគ្មានអ្នកណា
ឃាត់ឃាំង នៅចាំកំចាត់ ឫធ្វើបាបមនុស្សស្រីរបស់លោក
ទៀតទេ លោកប្រធានាធិបតី!»បញ្ចប់ប្រយោគ ជេីងស្រលូនឈានជេីងដេីរចេញទៅ ស្របដៃក៏ចាប់ផ្ដើមរបេះចេញពីគ្នា ប្រៀបដូចជីវិតស្នេហារបស់ពួកគេនាពេលនេះ
អ៊ីចឹង វាត្រូវបានឈានមកដល់ផ្លូវបញ្ចប់ហើយ...។........
រថភ្លើងចាប់ផ្ដើមធ្វើដំណើរ ស្របពេលទឹកភ្នែក
ក្មេងប្រុសម្នាក់ចាប់ផ្ដើមហូរប្រដេញគ្នាចុះ ដោយគ្មានសំឡេង។ ដៃតូចៗលូកចូលក្នុងវ៉ាលិស ទាញយកផ្ទាំងគំនូរដែលគូរដោយផ្ទាល់ដៃមកមេីល។វាគឺជារូបគំនូរគ្រួសារ មាន ដាយអាឡា ជុងហ្គុក
និង ថេយ៉ុង ប៉ុន្តែបន្ទាប់ពីពេលនេះទៅនឹងគ្មានទៀតទេ ព្រោះថា...