«កុំយំ អស់អីហេីយណា»ជុងហ្គុក ទម្លាក់កាយតូចទៅ
លេីពូកថ្នមៗ រួចដាក់ខ្លួនអង្គុយក្បែរ ព្យាយាមនិយាយលួង
លោម ទាំងអ្នកម្ខាងទៀតលួចពេកមាត់ជ្រេញចរិត។«អ្នកណាយំ?»ថេយ៉ុង លេីកដៃវាសជូតទឹកភ្នែកនៅ
លេីថ្ពាល់ទាល់តែជ្រះស្អាត ទេីបខិតខ្លួនទៅអង្គុយនៅចុង
ពូក ហើយទម្លាក់ជេីងចុះទៅខាងក្រោម មុននឹងលេីកដៃ
ក្រព័ទ្ធត្រឹមដេីមទ្រូងបញ្ចេញចរិតក្អេងក្អាងដូចមុន។«ហុឹស! ខូច»ជុងហ្គុក ឧទានឡើងទាំងអស់សំណើច
លាយឡំការហួសចិត្ត តែក៏មិនបានមានអារម្មណ៍ខឹង បែរ
ជាឃេីញ ថេយ៉ុង កាន់តែគួរឲ្យស្រឡាញ់ទ្វេដងទៅវិញ។«រឿងខ្ញុំ កុំចេះ! »ដំបូងឡើយដូចជាមិនសូវកាចឆ្នាស
ណាស់ណាទេ ប៉ុន្ដែយូរទៅកាន់មេខ្លាកាន់តែសន្ថិតចូល
ខ្លួនច្រើនទៅៗ។ ថ្ងៃខ្លះក៏ជេរ ថ្ងៃខ្លះក៏វ៉ៃ គក់តប់ ស្ទេីរបែក
ប្រម៉ាត់។សង្ស័យតែរស់មិនដល់អាយុ៤០ឆ្នាំទេលោកប្រធានាធិបតី...។
លោកប្រធានាធិបតី ជុងហ្គុក ហ្រ្វេដតន់ដានេសហ៍
ដែលល្បីរន្ទឺថាមានអត្តចរិតឃោរឃៅ ផ្ដាច់ការ គ្មាន
ស្នេហាស្មោះ ចាត់ទុកប្រពន្ធដូចស្រីកំដរ យកស្រីកំដរ
មកបញ្ឈឺចិត្តប្រពន្ធ។ មិនធ្លាប់ស្គាល់ពាក្យថាចុះ មិនដែល
ស្គាល់អ្វីដែលហៅថាការខូចចិត្ត បែរជាធ្លាក់ខ្លួនស្ថិតក្រោម
ការគ្រប់គ្រង គាបសង្កត់របស់ក្មេងប្រុសជាងគំនូរទៅវិញ។វាមិនសមហេតុផលទាល់តែសោះ ប៉ុន្តែគ្រប់យ៉ាងបាន
ក្លាយជាការពិតទៅហេីយ គេចាញ់ហេីយ តែតមាត់មួយ
ម៉ាត់ក៏មិនហ៊ានផង។ ហេតុអី្វមានអារម្មណ៍ថាខ្លាចក្មេងម្នាក់
នេះម្ល៉េះ?គេមិនធ្លាប់បែបនេះពីមុនមកទេ។ជុងហ្គុក ដេីរចេញទៅក្រៅ ដេីម្បីចាត់ចែងរឿងរ៉ាវ
គ្រប់យ៉ាងរវាងគេនិងសាយហ្វា ឲ្យបានរៀបរយ ហេីយ
ក៏ធានាថានាងគ្មានថ្ងៃបានមកជាន់សេតវិមាន ហ្រ្វេដតន់ដានេសហ៍ ទៀតឡេីយ ចំណែក ថេយ៉ុង វិញ អង្គុយ
ញ៉ាំនំមេីលទូរទស្សន៍ទាំងទឹកភ្នែកហូរស្រក់ចុះដោយមិន
ដឹងខ្លួន។