ផ្ដើម​រឿង​:ប្រផ្នូល​...

15.5K 537 7
                                    

ជុងហ្គុក​ ហ្រ្វេដតន់​ដានេសហ៍​ ប្រធានាធិបតី​ផ្ដាច់ការ​?​ អូហូ​! គ្រាន់តែ​ស្ដាប់​ប្រវត្តិ​រូប​សង្ខេប​​របស់​គាត់​ក៏​ខ្ញុំ​មាន​អារម្មណ៍​ថា​រអាដែរ។ រោមដៃរបស់​ខ្ញុំ​ ស្រាប់​តែបះ​ខ្ញាកៗ​ រីឯ​បេះដូង​លោតឌុកឌាក់​ៗ​ស្ទេីរ​ចេញមកក្រៅ​ ប៉ុន្តែ​កុំ​ច្រឡំ​ឲ្យ​សោះណាថាខ្ញុំ​ញាប់ញ័រ​ឱរា​ព្រោះតែ​ប្រធានាធិបតី​ផ្ដាច់ការ​ម្នាក់​នោះ​?ណូៗ​ តាម​ពិត​ខ្ញុំ​រំភើប​ចិត្ត​ព្រោះ​សង្សារ​មក
លេង​ទេតាស៎​ តែថា...ហ្ហឹម​ មកលេងក៏មិន​ត្រូវ​ បេីថាមក
សុំ​លុយ​ចាយ​ប្រហែល​ជា​ត្រូវ​ជាង។

ខ្ញុំ​ដក​ដង្ហើម​ធំ​តឹងចិត្ត​ មុននឹង​លូកដៃ​ចូល​ហោប៉ៅ​អាវ
ទាញ​យកលុយមួយ​ចំនួន​ហុចឲ្យ​ វ៉ាយឡែត​ ដែលជា​សង្សារ​។ គ្រាន់​តែបានលុយ​ភ្លាម​ គេក៏ចេញទៅបាត់​ តែ​អរគុណ​មួយម៉ាត់​ក៏គ្មាន​ ខ្ញុំ​ខឹង​ណាស់​ ហើយ​ក៏គ្រឺត​ធ្មេញ​ចង់​ជេរ​ណាស់​ដែរ​ តែ​ធ្វើ​ម៉េច​ចិត្ត​មិន​ដាច់​ដ្បិត​សង្សារ​មានតែ​ម្នាក់​ បេីមានពីរនាក់​ខ្ញុំ​ធាក់​ចោល​យូរណាស់​។

ខ្ញុំ​គឺ​ ថេយ៉ុង​ ហ្វៀ​រេស​ហ៍​ អេ! ឈប់​សិន​ ស្ដាប់​តែ​ឈ្មោះ​ កុំ​គិតថា​ខ្ញុំ​ជាកូន​កាត់​អាល្លឺម៉ង់​ឲ្យ​សោះណា​ ខ្ញុំ​ត្រឹម​ជាកូន​កសិករ​មកពី​ខេត្ត​កាងណាម​ប៉ុណ្ណោះ​ ថែមទាំងជាជនជាតិ​កូរ៉េ​សុទ្ធ​មួយរយ​ភាគ​រយទៀតផង​ ជាកូន​កសិករ​មកពី
តាម​ខេត្តពិត​​មែន​ តែក៏មិនអន់​ប៉ុន្មាន​ដែរ​ ព្រោះថាប៉ា​របស់​​ខ្ញុំ​គឺជា​ប៉ូលិស​ ប៉ុន្តែ​រឿងដែល​ហួសចិត្ត​បំផុត​ ធ្វើការ​យូរ
ឆ្នាំ​ណាស់​ហើយ​មិនឃើញ​ឡេីង​ស័ក្ដិ​សោះ​ ស័ក្ដិ​១តាំងពី​ខ្ញុំ​នៅ​ក្មេង​ៗ​ម្ល៉េះ​ ទេីប​សម្រេច​ចិត្ត​លាលែង​តំណែង​ពី​មន្ត្រី​រាជការ​ មកលក់​ទឹកដោះ​គោ​នៅ​ផ្សារ​វិញ​។ ទឹកដោះ​គោ​ស្រស់​ ធម្មជាតិ​ពិតៗ​គ្មាន​ជាតិ​គីមី​ យកចេញពី​គោដែល​ចិញ្ចឹម​ផ្ទាល់​ដៃអ្នកម្ដាយ​ខ្ញុំ​ដែលជា​ស្រី​ស្អាត​ប្រចាំ​ភូមិ​ផ្ទាល់​ ហិហិ​។

ឃេីញ​ខ្ញុំ​និយាយ​ស៊ាំ​ត្រប៉ែ​ឡែឡត​អ៊ីចឹង​ កុំគិត​ថា​ខ្ញុំ​
បានតែប្រាំបួន​កន្លះ​ឲ្យ​សោះ​ ខ្ញុំ​គឺ​គ្រប់​ដប់​គត់​ធម្មតា​ទេ
គ្រាន់​តែ​មនុស្ស​ខ្ញុំ​និយាយ​រាង​ច្រេីន​បន្តិច​។

ប្រធានាធិបតី​ផ្ដាច់ការ​حيث تعيش القصص. اكتشف الآن