Ep26:មនុស្ស​ចំណូល​ថ្មី​

5.1K 369 6
                                    

      «បែកគ្នា?ថេយ៍​ អូនមានដឹង​ខ្លួន​ថា​និយាយ​អីចេញមក
ទេ?»
      «បែក​បន្ទប់! ​ គេង​ផ្សេង​គ្នាមួយម៉ោង​ ចាំ​ផុតមួយ
ម៉ោង​ ចាប់​មកដេកឱបអូនវិញ​ អ្ហឹក​ៗ»វាចាចប់​ ក៏​ប្រះ​ខ្លួន​
ដេកលេីពូក​ យូរៗម្ដងក៏ទាញ​ភួយ​មក​ជូត​ទឹកភ្នែក​ទឹក​សំបោរ​ដែល​ហូរចេញមកមិនព្រមបាត់។

      «សឺត!!!បង​ស្របតាមអូន»មុននេះ​ព្រលឹង​ហោះ
ចេញពី​ខ្លួន​មិនដឹងជា​ទៅដល់ណាទេ​ ភ័យ​ស្ទេីរ​ជ្រុះបេះដូង
ចេញពី​ទ្រូង​ ពេលឮ​ ថេយ៉ុង​ សុំបែក​គ្នា​ តែក៏ល្អដែរ​ ដែល​ឲ្យ​គេង​បែក​បន្ទប់​ត្រឹម​រយៈ​ពេលតែ​១ម៉ោង​ ទេីបប្រញាប់​ដេីរទៅ​ថេីប​ថ្ពាល់​ក្រពុំ​មួយ​ខ្សឺត​ មុននឹង​ឱនរេីស​ឯកសារ​កាន់​ដេីរទៅ​បន្ទប់​ផ្សេង​។

      គ្រាន់តែ​ ជុងហ្គុក​ ដេីរចេញទៅផុត​ភ្លាម​ អ្នក​ខ្លះក៏ងេីប
ភ្លែត​ ទាញ​ទូរស័ព្ទ​ពី​ក្បាល​ដំណេក​មក​ផ្ទៀងម៉ោងមេីលទាំង
មុខ​ជូរហួញ​ ព្រោះម៉ោងដេីរយឺតពេក​ ធម្មតា​ដូចមិន​យឺតបែបនេះទេ។

      «ឆាប់​ផុត​មួយម៉ោង​ឲ្យ​លឿនៗទៅ​ ខ្ញុំ​ចង់​គេងឱប
ជុងហ្គុក​ ហ្រ្វេដ​តន់​ដានេសហ៍!!​!»នាយតូច​ ស្រែកថាឲ្យ
នាឡិកា​ បំពាក់​នៅលេី​ជញ្ជាំង​ ទាំង​បោកក្បាល​ទៅនឹង
ពូកផូសៗ​ ចរិត​ប្លែកៗមិន​ធ្លាប់​មានក៏ចេញមក​ពី​ក្នុង​ខ្លួន​។

        «ខ្ញុំ​ចង់​គេងឱប​លោក​ប្រធានាធិបតី​ អ្ហឺៗ»ពីមុនមិន
ដែលយំ​ មិនដែល​រំអួយ​ ញិកញ៉ក់​ ព្រោះតែ​មនុស្ស​ប្រុស
តែ​ឥឡូវ​មិនដូចពីមុនទៀតទេ​ ផ្លាស់​ប្ដូរ​៣៨០​ដឺក្រេ​តែម្ដង។

     ពីមួយ​នាទី​ទៅមួយ​នាទី​កន្លង​ទៅ​យ៉ាង​យូរ​ ទម្រាំ​តែ
ផុតមួយម៉ោង​ ក្មេង​ខ្លះ​ស្ទេីរតែ​ស្ទះ​ដេីមទ្រូង​ស្លាប់​ ហើយ​
ខណៈ​ពេលនេះដែរ​ កំពុង​តែ​អង្គុយ​ចាំ​ផ្លូវ​អ្នក​ដែល​ខ្លួន​
ដេញ​ឲ្យ​គេង​ផ្សេង​គ្នាមួយម៉ោង​ ម៉ក់ៗ​ដូចកូនឆ្កែ។

     «OMG លេីសមួយ​នាទី​ហើយ​»កាយតូច​ញ័រ​ចំប្រប់​
ខឹង​ ជុងហ្គុក​ ក្រមក​បន្ទប់​វិញ​ពេក​ ហើយ​ក្រដែល
ថេយ៉ុង​ និយាយ​ គឺលេីសមួយ​នាទី​តែ​ប៉ុណ្ណោះ​។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now