«ឃ្លានណាស់ ចង់ញ៉ាំបាយជាមួយបង»ថេយ៉ុង សេីច
ហិហិ នឹកខ្មាសខ្លួនឯងជាខ្លាំង មិនគួរណាខ្លាចស្លាប់រហូត
ដល់និយាយពាក្យបងចេញមកសោះ ទាំងដែលធម្មតា
លោកប្រធានាធិបតី តាមចិត្តគេសឹងអី ចេះភ្លេចទៅកេីត
ដែរ! ។ «ថា-ថាម៉េច?»អណ្ដាតប្រែជារឹងគ្រលាស់មិនចេញ។
នេះគេស្ដាប់ច្រឡំទៀតហេីយឫ? មនុស្សដូច ថេយ៉ុង
ហ្វៀរេសន៍ ហៅគេថាបង? ពិភពលោកក្រឡាប់ចាក់ហេីយ។«ឃ្លាន!!!»នាយតូច បង្អូសសំឡេងដោយភាពង៉ក់ងរ
ទាំងទឹកមុខកម្សត់ អត់មិនបាននឹងឲ្យលោកប្រធានាធិបតី
យល់ស្របតាមយ៉ាងលឿន។ សំនួរជាច្រើនដែលរៀបសួរ
ក៏គ្រវីក្បាលបំភ្លេចចោលអស់។តុអាហារ
«ញ៉ាំឲ្យច្រេីនៗទៅ ដេីម្បីឆាប់មានកម្លាំង»ជុងហ្គុក
ដួសសាច់ត្រីដាក់ក្នុងចានរបស់ ថេយ៉ុង នាំនាងតូចជាកូនអាក់អន់ស្រពន់ចិត្តជាខ្លាំង។នាងមិនបានស្អប់ ថេយ៉ុង គ្រាន់តែមានអារម្មណ៍
ច្រណែនដែលគេមានសំណាងបានលោកប៉ាមេីលថែ
ខុសពីអ្នកម៉ាក់ ដែលមិនមានឱកាសសូម្បីតែលោកប៉ាដួស
អាហារឲ្យសូម្បីតែម្ដងគត់។ព្រឹង!!!
ដាយអាឡា ទម្លាក់ស្លាបព្រាសមលេីចានបាយខ្លាំងៗ
រួចងេីបចេញពីកៅអីរត់ចេញទៅខាងក្រៅបាត់ មិនទុក
ឲ្យ ជុងហ្គុក បកស្រាយសិន ចំណែកម្ហូបក្នុងស្លាបព្រា
ដែលរៀបដាក់ក្នុងចានឲ្យកូនស្រី ក៏យកញាត់ចូលក្នុង
មាត់ខ្លួនឯងជំនួសវិញ។«នាងប្រហែលជាអន់ចិត្តហេីយ! លោកធ្លាប់ធ្វើបែប
នេះដាក់លោកជំទាវ អារ៉ាយទែ ទេ?»
«មិនធ្លាប់ទេ»
«ចុះហេតុអ្វីក៏ធ្វើវាចំពោះខ្ញុំ?»
«ព្រោះប្រពន្ធខ្ញុំបេីកឡានបុកថេយ៍ ហេីយខ្ញុំជាដេីម
ហេតុដែលនាំឲ្យរឿងរ៉ាវក្លាយជាបែបនេះ ខ្ញុំចង់សង
គ្រប់យ៉ាងទៅថេយ៍វិញ»ចម្លើយរបស់គេ ធ្វើឲ្យអារម្មណ៍
វិសេសវិសាលដែលមានប្រែជារលាយខ្សុលអស់ដូច
អំបិលត្រូវទឹក។