Ep44:មិន​អាណិត​បង​ តែគួរ​ណា​អាណិត​ចិត្ត​កូនផង

4.3K 322 11
                                    

  «ហ៊េីយ​!អស់​កម្លាំង​ណាស់​»
      «មិនមែន​អស់​កម្លាំង​ដោយ​សារ​ទាត់​អតីត​សង្សារ​ទេ
ហ្ហេស​?»ជុងហ្គុក​ ធ្វើ​ជា​សួរ​ញ៉ោះ​លេង​ ព្រោះ​ចង់​ឃេីញ​
ភាព​គួរ​ឲ្យ​ក្នាញ់​របស់​ ថេយ៉ុង​។ មេ​ខ្លា​សន្ថិត​ចូល​ប៉ុន្មាន​នាទី​មុននេះ​ ឆ្អឹង​ខ្នង​របស់​គេ​ ព្រឺ​ខ្ញាក​លេីស​ វ៉ាយឡែត​ ទៅ
ទៀត​។ មិន​ហ៊ាន​ស្រមៃ​ទេថា​ថ្ងៃណាមួយ​ គេលួច​មាន​ស្រី​ ហើយ​ ថេយ៉ុង​ តាម​ទាន់​។ ប្រាកដ​ណាស់​ សាច់នឹង​ត្រូវ​បាន​ចិញ្ច្រាំ​ចូល​គ្នា​ ហើយ​យកទៅ​ចំហុយ​ ចំណែកឆ្អឹង​យកទៅ​ស្ងោរ​ស៊ុប​ ជា​មិនខាន​។

  មកដល់​ផ្ទះ​ កំលោះតូច​ ងូតទឹក​ក្ដៅ​ ញ៊ាំ​បបរ​ លេប
ថ្នាំ​ សំងំ​គេងយក​កម្លាំង​នៅ​ក្នុង​បន្ទប់​ រួច​ដេក​ប្រះ​ទៅ​ឆ្វេង​
ម្ដងទៅ​ស្ដាំ​ម្ដង​ក៏គិត​ឃេីញ​ថា​ ខ្លួន​និង​ជុងហ្គុក​ បានបែក
គ្នាហេីយ​ មិនទាន់​ត្រូវ​គ្នា​ទេ​ ហេតុអី្វ​នៅ​សុខៗ​ក៏ហៅគ្នា
អូនបងវិញ?​ ឆ្ងល់​ខ្លាំង​ណាស់​។

«ត្រូវ​ហើយ​! ពួកយេីង​បានបែកគ្នា​ហើយ​ បែកគ្នា
រស់នៅ​ផ្សេង​គ្នា​ ធ្វើ​ជា​អ្នក​ដទៃ​ ជួប​គ្នា​លេីកក្រោយ​ត្រូវ​
ធ្វើ​ដូច​មនុស្ស​មិន​ស្គាល់​គ្នា»មិន​អស់​ចិត្ត​ ក៏ងេីប​អង្គុយ​
រាប់​ដៃ​ រាប់​ជេីង​ សញ្ជឹក​សញ្ជឹង​មួយ​សន្ទុះ​ធំ​ ក៏ដឹងកាន់តែ​ច្បាស់​ថា​ពាក្យ​ទាំងអស់​នោះ​ខ្លួន​គឺជា​អ្នក​និយាយ​ផ្ទាល់​។ ម្ដេច​ក៏ហៅប្រធានាធិបតី​ផ្ដាច់ការ​ដ៏​ឲ្យ​ស្អប់​នោះថាបងពេញៗមាត់?ខ្មាស​គេ​ណាស់​ ថេយ៉ុង​ អឺយ!!។

"ប្រាប់​ថា​ស្រឡាញ់​ខ្ញុំ​ ស្រឡាញ់​ខ្ញុំ​ណាស់​ ស្រឡាញ់​
លេីស​ជីវិត​ អ្ហឹក​ៗ​ តែគ្មាន​តំណែង​ត្រឹម​ត្រូវ​មួយ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​សេតវិមាន​ អ្ហឹក​ រស់នៅ​រាល់ថ្ងៃនេះ​ ​ប្រៀប​បាននឹងប្រពន្ធចុង​ ស្រី​កំណាន់​ ស្រី​កំដរ​អារម្មណ៍​ឲ្យ​ប្ដីគេ​អ៊ីចឹង​!បេី​ជ្រុល​ជា​ចង់​ឲ្យ​ខ្ញុំ​ចេញ​ លែង​ត្រូវ​ការ​ខ្ញុំទៅ​ហើយ​ ចាប់​ពីស្អែកនេះទៅ​មិនបាច់​ស្គាល់​គ្នាទៀតទេ​! លោករស់ដោយលោក​ ខ្ញុំ​រស់​ដោយ​ខ្ញុំ​! ពេលវេលា​ជិត១ឆ្នាំដែល​សាងឡេីង​ជាមួយ​គ្នា​ ចាត់ទុកជា​ក្ដីសុបិន​ទៅចុះ!"កំលោះតូច​ លេីកដៃ
ខ្ទប់​មុខ​ ញុល​នឹង​ពូក​ ញីញក់​ទៅមក​ សែនខឹង​! ខឹង!  ខឹង
នឹង​ខ្លួន​ឯង​ដែល​និយាយ​ពាក្យ​បែក​ខ្លួន​ឯង​ ហើយ​ទៅនិយាយ​អូនបងផ្អែមល្ហែម​ដូច​គូ​សង្សារ​ជាមួយ​គេមុន​ខ្លួនឯង​។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now