Ep17:សរសើរ​តែ​បន្លំដៀល

5.5K 414 13
                                    

      នាយតូច​ ឆ្លេឆ្លា​ចង់​លោតចេញ​ពីឡាន​ តែ​ ជុងហ្គុក​
លឿនជាងក៏ចាប់ឱប​ជាប់​។ នែ៎​! កំពុង​តែដេីរមិនរួចផង
រកលោត​ថែម​ជំងឺ​មួយមុខទៀតមែនទេ?ក្មេង​ម្នាក់​នេះ!

     «ទៅវិញ​ទៅ​ណា​ អ្ហឹក​ៗ»​យំ​សឺតសកផង​ អង្រួន​ដៃមាំ
សុំ​អង្វរ​ឲ្យ​គេទៅ​វិញ​ផង​ បង្កជា​ចម្ងល់​ដល់​មនុស្ស​នៅក្នុង​
ឡានទាំងបីនាក់ជា​ខ្លាំង​។ គ្រាន់តែ​នាំមកជួប​លោកប៉ា​អ្នក​
ម៉ាក់​របស់​លោក​ប្រធានាធិបតី​សោះ​ ចាំបាច់​យំ?​ ខ្លាច​ដល់
ម្លឹង​?ឫមាន​អ្វី​លាក់​បាំង​ទេីបមិនចង់ជួបពួកគាត់?

     «មកដល់​ហើយ​ ទៅវិញ​មិនបានទេ​ ថេយ៍​ ត្រូវ​យល់
ណា»ជុងហ្គុក​ ព្យាយាម​និយាយ​ពន្យល់​ ឯនាយតូច​ ខំប្រឹង​យកមុខ​សុទ្ធ​តែ​ទឹកភ្នែក​ទៅជូតនឹងអាវ​គ្រ័ហ្សេរ​របស់​គេ។
នេះជា​ឱកាស​មួយដែល​អ្នកណា​ៗក៏ចង់បាន​ ប្រាថ្នា​ចង់​
មកលេង​ ដេីម្បី​ស្គាល់​ និង​ ណែនាំ​ខ្លួន​ឲ្យ​លោក​ឧកញ៉ា​
លោក​ជំទាវ​ហ្រ្វេដ​តន់​ដានេសហ៍​ ស្គាល់​ ខុសប្លែក​តែ
ថេយ៉ុង​ គ្រាន់​តែប្រាប់​ ភ័យ​ឡើង​យំ។

     ងុឺតតត...
      ឡានឈប់​ ស្រប​កាយមាំ​ចេញមកដោយមាន​នាយ
តូច​នៅ​ក្នុង​ដៃ​ ខណៈ​ ថេយ៉ុង​ នៅតែ​អណ្តឺត​អណ្តក​មិន
ទាន់​បាត់​ លេីកដៃ​ឆ្វេង​ជូតទឹកភ្នែកផង​ រួចក៏លេីកដៃស្ដាំ
ជូតទឹក​ម្ដង​ មេីលទៅឡេីងគួរឲ្យ​អាណិត​ តែបែរជាគួរឲ្យ
ស្រឡាញ់​នៅ​ក្នុង​ភ្នែក​លោក​ប្រធានាធិបតី​វ័យ​កណ្តាល​
ទៅវិញ​។

       «មកហេីយ​ហ្ហេស​?ឆាប់​ចូល​ក្នុង​មកកូន​ អូហ៍​...
ហេីយ​ចុះ​អ្នក​ណាគេ​ហ្នឹង​?»លោក​ជំទាវ​ អាន់ណា​ ភ្ញាក់​ព្រើត​ ពេល​ក្រឡេក​មនុស្ស​ប្លែកមុខ​ស្ថិត​នៅលេី​ដៃកូនប្រុស​តែម្នាក់​គត់​របស់​គាត់​។

      បេីតាម​សង្កេត​មេីល​ ក្មេង​ម្នាក់​នេះ​ មាន​បញ្ហា​ជេីង​ ឫមួយ​ ជា​មនុស្ស​តែ​ម្នាក់​ដែល​ អារ៉ាយទែ​ កូន​ប្រសារ​ស្រី​សំណព្វ​ចិត្ត​របស់​គាត់​បេីកឡាន​​បុក?

     «ជម្រាប​សួរ​លោក​ជំទាវ​»មិនឲ្យ​ ជុងហ្គុក​ ឆ្លេីយ​
សំនួរ​អ្នក​ម៉ាក់​ទាន់​ នាយតូច​ក៏លេីកដៃ​សំពះ​មនុស្ស​ចាស់​
ជា​ការ​គួរសម​មុន​ ព្រោះបេី​ក្រោកឈរ​ឱនក្បាល​គោរព​ក៏មិនកេីត​។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now