Ep32:ដំបូង​ជា​អ្នក​ដទៃ​ ពេលនេះ​ក៏​ក្លាយ​ជា​អ្នក​ដទៃ​ម្ដងទៀត​

4.4K 353 13
                                    

    ​ «Daddy Mommy ត្រូវ​គ្នា​វិញ​ទៅណា​ អ្ហឹក​ៗ​ កូន
សូមអង្វរ​ ដាយ​ សំពះ​ក៏បានដែរ​ អ្ហឹក​ ដាយ​ មិនចង់​ក្លាយ​ជា
ក្មេង​កំព្រា​ម្ដងទៀត​ទេ​ អ្ហា​...»នាង​ធ្លាប់​ឯកា​ ធ្លាប់​គ្មា​ន​ម៉ាក់
ហៅ​ បាត់បង់​ម្ដាយ​ត្រឹម​តែ​អាយុ​៥ឆ្នាំ។ នាង​រអា​ លែង
ហ៊ាន​ទទួល​អ្នក​ណា​ សូម្បីតែ​លោកប៉ា​ ក៏នាង​គ្មាន​ចិត្ត​
ចង់​ក្បែរ​ រហូត​នៅថ្ងៃ​មួយ​ ថ្ងៃដែល​ វត្តមាន​ ថេយ៉ុង​
ហ្វៀរេសន៍​ ចូល​មកដល់​ បាន​ផ្លាស់ប្ដូរ​គ្រប់យ៉ាង​ឲ្យ​ផ្ទុយ​
ស្រឡះ​នូវ​អ្វី​ដែល​ធ្លាប់​គិត​​ពីមុន។

ថេយ៉ុង​ បាន​ធ្វើ​ឲ្យ​នាងស្រឡាញ់​ ទទួលបាន​ភាព​កក់ក្តៅ​ ស្គាល់​អ្វី​ដែលហៅថា​សុភមង្គល​គ្រួសារ។ នាង
ត្រូវ​រ៉ូវ​គ្នា​ជាមួយ​លោកប៉ា​វិញ​ក៏ព្រោះ​តែ​មនុស្ស​ម្នាក់​ឈ្មោះ​ថា​ ថេយ៉ុង​ នាង​ចង់​បាន​ម៉ាក់​ថ្មី​ លែង​ស្អប់​មនុស្ស​ដែល
ចូល​មកក្នុង​ជីវិត​លោកប៉ា​ក៏​ព្រោះតែ​មនុស្ស​ម្នាក់​ឈ្មោះ​ថា
ថេយ៉ុង​។ ចុះ​ហេតុអ្វី​ពេលនេះ​ស្រាប់​តែ​ចង់​ចាកចេញ​?
ចង់​បំផ្លាញ​ទឹកចិត្ត​ក្មេង​ស្រី​តូច​ម្នាក់​នេះ​ណាស់​មែនទេ?
ឫចង់ឲ្យ​នាងវិលទៅរក​សភាព​ដេីមវិញ?

     «ហេតុអី្វ​បងមិន​ឃាត់​អូន?​ អ្ហឹក​ ឃាត់​តែមួយម៉ាត់​ អូន
នឹង​មិន​ទៅណា​ទាំងអស់​ អូននឹង​បំភ្លេច​គំនិត​ចង់​ចាកចេញ​
ពីនេះ​ចោល​ឲ្យ​អស់​ពី​ខួរ​ក្បាល​ អ្ហឹក​»ថេយ៉ុង​ វាយ​ដេីមភ្លៅ​
ដឹបៗ​ជា​ច្រើន​ដៃ​ ​ស្រែកយំទាមទារ​ឲ្យ​ ជុងហ្គុក​ ឃាត់​ខ្លួន​
ឲ្យ​នៅ​ៗ​ក្នុង​ចិត្ត​ ប៉ុន្តែ​គេ​បែរជា​រក្សា​ភាព​ស្ងៀម​ស្ងាត់​ មិន
សូម្បីតែ​ហាមាត់​និយាយ​អ្វី​មួយម៉ាត់​។

       ចិត្ត​ដាច់​ម្ល៉េះ​?មិន​អាណិត​ចិត្ត​មនុស្សដែល​ខ្លួន​ធ្លាប់​ហៅថាប្រពន្ធ​ទេឫ?​ មិន​អាណិត​ខ្ញុំ​ក៏ហីចុះ​ តែ​សូម​មេត្តា​
គិតដល់កូនផង។

​       "ឯង​គ្មាន​សិទ្ធិ​នៅ​ទីនេះ​ ព្រោះ​យេីងមិនដឹងថាឯង
នៅ​ក្នុង​តំណែង​អី!ត្រូវ​ចាំ​ ជុងហ្គុក​ គេ​យក​ឯងមក​នៅ​ជាមួយ​ មេីលថែ​ ព្យាបាល​គ្រប់​បែប​គ្រប់​យ៉ាង​ ព្រោះតែចង់​សងជំងឺ​ចិត្ត​ដែល​ភរិយា​គេ​បេីកឡាន​បុកឯង​ប៉ុណ្ណោះ​!"សម្ដី
លោក​ឧកញ៉ា​ហ្រ្វិច​ឆេល​ ស្រាប់​តែរត់​ចូល​ក្នុង​ប្រព័ន្ធ​
ប្រសាទ​មនុស្ស​កំពុង​តែ​មាន​គំនិត​វិលវល់​ ជួយ​ឲ្យ​សម្រេច​
ចិត្ត​បាន​ច្បាស់​ថា​មិនគួរនៅទីនេះ​​ទៀតទេ​ ព្រោះគេមិន​ត្រូវ​ការ។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now