«អ្នកណាបាញ់យេីង!!!?»
«យេីង!»
«អ្នកណា?»
«ថេយ៉ុង ហ្វៀរេសន៍»ស្របសម្ដីមុឹងម៉ាត់ បង្កប់
ដោយភាពកាចឆ្នាស រាងកាយតូចស្ដើងក៏បង្ហាញឡើង
នៅលេីរទេះរុញសម្រាប់មនុស្សពិការ ខណៈប្រអប់ដៃ
ស្រឡូនលេីកកាំភ្លើងខ្លីដែលកញ្ឆក់ពីចង្កេះ រ៉ាក់គី យក
មកជុប៎ដាក់លេីបបូរមាត់ ញាក់ចិញ្ចើម តម្កើងឫក
ឌឺដង ផ្លែផ្កា ដាក់ពួកនាងៗម៉ាឆ្ងាញ់។«អាក្មេងឆ្កួត!ឯងមែនទេជាអ្នកបាញ់បញ្ឆិតក្បាល
យេីង?»យ៉ាងយ៉ាង ច្រាល់ឈាម ផ្ទុះកំហឹង ស្ទុះដេីរ
ទៅចង្អុលមុខ ថេយ៉ុង ចំៗ ឥតអៀនដៃ។«អឺ! យេីងហ្នឹងហើយ មានអ្នកណាទៀត? យ៉ាងម៉េច
ភ្លឹកមេីលស្អី? ខ្ញុំស្អាតពេកឫបងស្រី?»កំលោះតូច ព្រិច
ភ្នែកមិចៗ ញញឹមញញែម លេងទឹកមុខយ៉ាងគួរឲ្យស្រ
ឡាញ់ បណ្ដាញចិត្តអ្នករង់ចាំមេីលគ្រឺតក្នាញ់ជាខ្លាំង ចង់
តែស្ទុះទៅចាប់គ្រញិចថេីបឲ្យបែកអាចម៍។«កុំមកហៅយេីងបងស្រី យេីងមិនមែនបងឯង!»
«ហាក៎! ឃើញមុខចាស់ពេញហ្នឹងហា៎ទេីបចេះតែ
ហៅបងស្រីទៅ បេីតាមស្មានអ៊ំឯងអាយុចូល៣០ប្លាយហើយនុះ!»អាល្អិត បូញមាត់ ញាក់ស្មា ធ្វើហីៗ រួចដាក់កាំភ្លើងទុកលេីដេីមភ្លៅ បង្វិលកង់រទេះបន្តដំណើរទៅមុខទៀត តែទៅមិនបាន ព្រោះមានប្រអប់ដៃបំពាក់ក្រចក
វែងស្រួចចាប់រទេះជាប់។«គិតថាត្មិះដៀលពួកយេីងហើយ រត់គេចយករួច
ខ្លួនស្រួលៗណាស់ឫ?»យូរិ បេីកភ្នែកធំក្រឡោត សម្លក់
ដាក់អ្នកដែលអង្គុយស្ងៀមៗ ត្រងត្រាប់ចាំស្ដាប់នាងព្រុស ដូចចាំស្ដាប់លោកគ្រូនាយកនិយាយលេីដងទង់ជាតិ។«អ្នកណាគេច?ខ្ញុំឫ?អូហ៍ទេ ខ្ញុំទៅយកកាំភ្លើងថ្មីមក
ទុកបាញ់ពួកនាងតេីស៎ ព្រោះអានេះគ្រាប់តិចពេក ផាំងៗ»
បញ្ចប់ប្រយោគ ថេយ៉ុង ក៏កេះកៃបាញ់រះទៅលេីអាកាស
ចំនួន២គ្រាប់ បង្កជាការផ្អេីលឆោឡោ ភ័យខ្លាច រត់បាត
ជេីងសព្រាត។