មួយសន្ទុះធំក្រោយមក ត្របកភ្នែកក្រាស់ឃ្មឹកកម្រាស់
ពីរជាន់ចាប់បេីកឡេីងសន្សឹមៗ រួចក្រឡេកមេីលជុំវិញខ្លួន
ក៏ប្រទះនឹងស្វាមីមិនទាន់រៀបការពេញច្បាប់ កំពុងចំកោង
ខ្នងលេងថ្ពាល់កូនប្រុសទាំងសេីចញឹមៗបង្ហាញអំពីក្ដីស្រឡាញ់ឪពុកចំពោះកូន។«ជ-ជុង...»សំឡេងស្អកស្រាលស្ដាប់មិនសូវឮ ដាស់
អារម្មណ៍អ្នកកំពុងលេងជាមួយកូនប្រុស ឲ្យស្ទុះស្ទារត់ទៅ
រកភរិយា រួចក្រសោបផ្ទៃមុខស្លេកស្លាំងថេីបយកៗ។«អូនឈឺខ្លាំងទេ?បងសុំទោសណា»ថេយ៉ុង បានត្រឹម
តែគ្រវីក្បាលបដិសេធមិនព្រមទទួលយកការសុំទោសរបស់គេ។ ធ្វើបានល្អហេីយ ហេតុអី្វនៅតែបន្ទោសខ្លួនឯង?«បងធ្វេសប្រហែសខ្លាំងណាស់»នៅតែដដែល នៅ
តែបន្ទោសខ្លួនឯងថាធ្វើមិនបានល្អ ឲ្យប្រពន្ធមកសម្រាល
កូននៅក្នុងភូមិកណ្តាលព្រៃស្ងាត់ តែក៏ជាសំណាងដែល
មានអ្នកជួយសង្រ្គោះជីវិតទាំងពីរបានទាន់ពេលវេលា។«បងពូកែណាស់ អូនលេីសពីមានមោទនភាពភាព
ដែលមានបងជាប្ដី»នាយតូច លេីកដៃញ័រគ្មានកម្លាំងកំហែងក្រសោបថ្ពាល់ស្វាមី រួចញញឹមស្រាលៗ ពោល
ពាក្យរំជួលចិត្តដល់បេះដូងលោកប្រធានាធិបតីផ្ដាច់ការ។«យេីងត្រូវនៅទីនេះមួយរយៈសិន ទ្រាំណា បងមិន
ឲ្យអូនលំបាកយូរទេ»មនុស្សទេីបវះកាត់សម្រាលកូនមិនអាចនាំទៅណាផ្ដេសផ្ដាសបានទេ ត្រូវនៅមួយកន្លែង សម្រាកឲ្យបានច្រើន ញ៉ាំឲ្យគ្រប់គ្រាន់ ចៀសវាងមានបញ្ហាសុខភាពឫថ្នេររបូតដាច់។«អូនបែបណាក៏រស់នៅបានដែរ បងកុំបារម្ភ»
«បងស្រឡាញ់អូន ជុប៎»
«អូនចង់ឃើញកូន»មិនបង្អង់យូរ ជុងហ្គុក ក្រោក
វឹងទៅបីកូនទារកតូចមកដាក់លេីទ្រូងភរិយា ស្របទឹក
សំណេីមសថ្លាស្រក់ចេញពីប្រឡងភ្នែកតក់ៗ។