ស្ដាប់ឮហេីយគាំងប្រព័ន្ធប្រសាទ បរិយាយលែងចេញ
មានត្រឹមតែអស់សំណើចនៅក្នុងដេីមក។ ដោយឃើញថា
មេឃចាប់ផ្ដើមងងឹត ទេីប ជុងហ្គុក សម្រេចចិត្តនាំប្រពន្ធ
ក្រៅច្បាប់ត្រលប់ទៅលេីគោកវិញ ព្រមទាំងបន្តដំណើរទៅកាន់សេតវិមានហ្រ្វេដតន់ដានេសហ៍ ទាំងកណ្ដាលយប់ មិនហ៊ាននៅលេីទឹកយូរទេ ខ្លាច ថេយ៉ុង ឈឺពោះសម្រាលកូនភ្លាមៗរត់រកពេទ្យមិនទាន់ តែថា...«ជុង អូនឈឺ-»ធ្វេីដំណើរអស់រយៈពេលជាង១ម៉ោងកំលោះតូចក៏ចាប់ផ្ដើមឆ្អល់ពោះ ឈឺចុកសៀតយ៉ាងចម្លែក ព្យាយាមសំងំមិនមាត់ មិនចង់រំខានស្មារតីនៃការបេីកបររបស់ស្វាមី តែចុងក្រោយក៏ទ្រាំលែងបាន ទេីបបន្លឺហៅ
មនុស្សជាទីស្រឡាញ់ឲ្យជួយ។«កុំបំភ័យបង»ជុងហ្គុក ហាកាត់ផ្ដាច់ផឹង គិតក្នុងចិត្ត
ថាភរិយាលេងសេីចនឹងខ្លួនដូចតាមទម្លាប់ តែដេីមទ្រូងក៏ចាប់ផ្ដើមបុកញ័រ ខួរក្បាលរំញោច ដូចដឹងរឿងមិនស្រួលនឹងត្រូវកេីតឡេីងឆាប់ៗនេះ។«ពោះអូនឈឺណាស់ ឈឺណាស់បង អ្ហឺ...»នៅទីបំផុត
ទឹកភ្នែកស្រក់ទាល់តែបាន រុញច្រានអារម្មណ៍អ្នកបេីកបរ
ឲ្យប្រញាប់ជាន់ហ្គារបន្ថែមល្បឿន។«តាមការព្រួតពិនិត្យ អូនសម្រាល២សប្ដាហ៍ទៀត
ម្ដេចក៏-»ការគិតសញ្ជឹកសញ្ជឹងត្រូវបានកាត់ផ្ដាច់ នៅពេល
ដែលសំឡេងធ្លាប់តែស្រួយស្រេះស្រែកយំកាន់តែខ្លាំង
ខណៈពេលឡានក៏មកដល់ផ្លូវស្ងាត់ គ្មានមន្ទីរពេទ្យ មានតែ
ផ្ទះដាច់ដោយឡែកៗ នៅឆ្ងាយៗពីគ្នា កាន់តែគិត កាន់
តែមានអារម្មណ៍មិនស្រួល។«អូយ!!!ឈឺណាស់បង អ្ហឹកៗ»លោកប្រធានាធិបតី
នៅលែងស្ងៀម ឆ្លេឆ្លាពេញឡាន មិនដឹងសម្រេចចិត្តទៅ
ណា។ ទៅមុខក៏ទៅមិនដល់ ថយក្រោយក៏មិនកេីត បេី
ឈប់ក៏កាន់តែប្រថុយ។ងឺតតតត...
ទ្រាំស្ដាប់សំឡេងប្រពន្ធស្រែកយំដោយក្ដីឈឺចាប់
លែងបាន ចុងក្រោយគេនៅតែព្រមឈប់ឡាននៅលេី
ផ្លូវស្ងាត់ដដែល រួចលេីកបីកាយតូចពពោះធំស្ទីង រត់សំដៅ
ទៅរកអ្នកភូមិ ព្រមទាំងស្រែកហៅជំនួយពីចម្ងាយ។