Ep5:មនុស្ស​ប្រភេទ​លោក​ឯង​ ទាល់តែប៉ះ​ប្រភេទ​មនុស្ស​ដូច​ខ្ញុំ​!

5.6K 363 3
                                    

     រ៉ាក់គី​ មិនហ៊ាន​លូកមាត់​ចូល​ក្នុង​គ្រួសារ​ចៅហ្វាយ​នាយ​ បាន​ត្រឹម​តែ​ធ្វើ​តាម​បញ្ជា​ស្រីតូច​បណ្ណោះ​ ចំណែក​
ជុងហ្គុក​ វិញ​ដាក់​ខ្លួន​អង្គុយ​ចុះលេីកៅអី​ គិតដល់​ពាក្យ​សម្ដី
កូនស្រី​និយាយ​មុននេះមិនព្រមឈប់។

      ចិត្ត​ចង់​ឈប់​ណាស់​ដែរ​ តែ​ខួរក្បាល​មិន​សហការ​
សោះ។
                     .......
     @មន្ទីរពេទ្យ​
      រំលងផុត៣​ថ្ងៃ​ ជំងឺ​ផ្លូវ​កាយ​របស់​ ថេយ៉ុង​ ក៏វិល
ត្រលប់​មកល្អ​ប្រសេីរ​ឡើង​វិញ​ គ្រាន់​តែជេីង​របស់​គេ
មិនអាច​សូម្បី​តែ​កម្រេីក​ ចំណែក​ជំងឺ​ផ្លូវ​ចិត្ត​វិញ​ កាន់តែ​
ធ្ងន់ធ្ងរ​ឡេីង​ពីមួយ​ថ្ងៃទៅមួយថ្ងៃ។

      «ទៅផ្ទះ​យេីងវិញណាកូន​ ចាំម៉ាក់​ខិតខំ​រកលុយ​
ព្យាបាល​ជេីងឲ្យកូនណា»
      «ប៉ានឹង​ប្រឹងប្រែង​ចិញ្ចឹម​គោយកទឹកដោះទៅលក់
ឲ្យ​បាន​ច្រើន​ៗ​ នោះយេីង​ច្បាស់​ជាមានលុយ​ព្យាបាល​
ជេីងមិនខាន​ កូនប៉ា​រឹងមាំ​ណាស់​ ថេយ៉ុង​ របស់​ប៉ា​ច្បាស់​
ជាៗ»លោកគីម​ ហ្វៀរេសន៍​ និង​ ភរិយា​ ព្យាយាម​និយាយ​
លេីក​ទឹកចិត្ត​កូនប្រុស​រហូត​ទាល់​តែ​កំលោះតូច​លេច​ស្នាម
ញញឹម​ចេញមក។

      «តោះ! យេីង»ថេយ៉ុង​ ញញឹម​ងក់ក្បាល​ ព្រមឲ្យ
លោកប៉ា​រុញ​រទេះ​ចេញទៅ​ ប៉ុន្តែ​ចេញមិនទាន់ផុតពី​បន្ទប់​
ផង​ វត្ត​មាន​មនុស្ស​គួរ​ឲ្យ​ស្អប់​ក៏លេចឡេីង​មក។

     «ចង់យកគេទៅណា?»ជុងហ្គុក​ ប្រេី​ក្រសែ​កោងកាច​
សម្លក់​ទៅកាន់​បុរស​ចំណាស់​ដែលមាន​បំណង​យក​ ថេយ៉ុង​
របស់​នាយចេញទៅ​ ស្របជេីងទាំងគូក៏​ឈាន​សំដៅទៅ
ក្បែរ​រទេះរុញ​ រួច​ដណ្ដើម​មកកាន់នឹងដៃជាប់ណែនក្ដន់។

     «ថេយ៉ុង​ ជាកូន​របស់​ខ្ញុំ​ ខ្ញុំ​ចង់​យកគេទៅផ្ទះវិញ​ សង្ឃឹម​ថាលោក​ប្រធានាធិបតី​នឹងយល់»ទទួល​ស្គាល់​ថាគាត់ពិតជាចាញ់​ប្រៀប​ក្រសែ​ភ្នែក​មុតស្រួច​របស់​លោក​ប្រធានាធិបតី​ មែន​ ប៉ុន្ដែ​ចិត្ត​ជា​ឪពុក​ ជា​អ្នក​ផ្ដល់​កំណើត​ឲ្យ​កូន​ ម្ដេច​នឹងព្រោះ​ព្រលែង​កូន​ ព្រោះតែ​ពាក្យ​សម្តី​របស់​អ្នក​មាន​អំណាចត្រឹមតែ​ប៉ុន្មាន​ម៉ាត់​នោះ?

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now