«ធ្វើយ៉ាងណាឲ្យព័ត៌មានល្បីក្ដុងក្ដាំង កូនចៅវាដឹងឮ
គ្រប់គ្នា»ប្រអប់ដៃមាំចង្អុលទៅកាន់ក្បាលដាច់ចេញពីក
នៅលេីស្មៅ ប្រាប់ឲ្យកូនចៅយកទៅផ្សព្វផ្សាយចេញជា
ព័ត៌មានល្បីថប់មួយប្រចាំប្រទេស។ ទុកជាការគំរាម ដល់
អ្នកឯទៀតដោយប្រយោល ទោះបីមិនបញ្ចេញឈ្មោះអ្នក
សម្លាប់ ក៏ក្រុមបក្សប្រឆាំងរដ្ឋាភិបាល ស្មានដឹងដែរថាអ្នកណាជាអ្នកធ្វើ។ហេីយក៏សង្ឃឹមថា ចាប់ពីថ្ងៃនេះទៅ គ្មានអ្នកណា
មករំខានជីវិតផ្ទាល់ខ្លួនរបស់គេទៀតទៅចុះ។ គ្រាន់តែចង់
បានជីវិតធម្មតា រស់នៅជួបជុំប្រពន្ធកូន មានបាយញ៉ាំ មាន
ផ្ទះនៅ មានឡានជិះ សំខាន់ឲ្យតែមាន ថេយ៉ុង និង ដាយអាឡា នៅក្បែរខ្លួនគឺគ្រប់គ្រាន់ហេីយ។
........
ពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃ
យ៉ាងឆាប់រហ័ស ស្របក្ដីស្រឡាញ់ដែលលោកប្រធានាធិបតីវ័យកណ្ដាលមានឲ្យទៅកំលោះតូច ថេយ៉ុង ហ្វៀរេសន៍
កេីនឡេីងច្រើនទៅៗ ហូរហៀរពាសពេញបេះដូងបរិសុទ្ធ។លោកឧកញ៉ាហ្វ្រិចឆេល និង លោកជំទាវអាន់ណា
បានត្រលប់ទៅកាន់ភូមិគ្រឹះហ្រ្វេដតន់ដានេសហ៍ វិញតាំងពីពេលដែល ថេយ៉ុង ចូលមករស់នៅក្នុងសេតវិមានម្ដង
ទៀតបានប៉ុន្មានថ្ងៃម្ល៉េះ ចំណែកសង្គ្រាមរវាងលោកប៉ាក្មេក
និង កូនប្រសាក៏មិនទាន់បានបញ្ចប់ គិតៗទៅ ដូចជាលែង
ស្អប់គ្នាហេីយ តែមាត់រឹងមិនព្រមទទួលស្គាល់ថាខ្លួនឯងចុះ
ចាញ់ ព្រមទទួលស្គាល់គ្នាច្រើនជាង។សមាជិកក្នុងគ្រួសារធ្លាប់តែមាន៣នាក់ ឥឡូវថែម
ម្នាក់ទៀត តែកុំច្រឡំថាម្នាក់នោះកំពុងតែដេីរហេីរដូចគេឯងឲ្យសោះណា គ្នានៅក្នុងពោះ ថេយ៉ុង នៅឡេីយទេ។ពេលរសៀល ថ្ងៃរាបលិច បង្ហាញពន្លឺពណ៌មាស
យ៉ាងស្រស់ស្អាតនៅលេីមេឃនិងនៅលេីផ្ទៃទឹកដែល
លោកប្រធានាធិបតី ជុងហ្គុក ហ្រ្វេដតន់ដានេសហ៍ និង
ភរិយាក្រៅច្បាប់កំពុងតែអណ្ដែតនៅលេីទូកកណ្តាលកោះ
ចន្លោះរវាងប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូង។ កោះ
នេះ ជាកោះឯកជន និង មានតម្លៃថ្លៃកប់ពពក អ្នកចូលមក
ទស្សនាបាន លុះត្រាតែជាអ្នកមានមហាសាល។