Ep24:អូន​ស្រឡាញ់​បង

4.9K 343 7
                                    

    «ប្រពន្ធ​បង​ធ្វើ​អ្វី​ក៏​ឆ្ងាញ់​ដែរ»សុទ្ធតែ​ប្រពន្ធ​។ ស្រឡាញ់​គ្នា​ពីពេលណា?ការ​ថ្ងៃណា?​ ដូចមិនដែល​ដឹងសោះ​។ សំខាន់​អ្នក​ខ្លះ​ស្អប់​គេទេ​ តែពេលគេហៅ​ប្រពន្ធ​ ញញឹម​ឲ្យ​ខ្ជឹប​បិទមាត់​មិនជិត។

      ដំបូង​ឱនមុខចុះ​ព្រោះតែ​អន់ចិត្ត​ បន្ទាប់​មកទៀតមិន
ព្រម​ងេីយក្បាល​ឡេីង​លេី​ដោយ​សារ​តែអៀន​ខ្លាំង​ពេក
នៅ​ធ្វើ​ចិត្ត​មិនទាន់​បាន​ ហេីយ​ទម្រាំ​​តែ​ដាច់​ចិត្ត​ងេីបមុខ
ជុងហ្គុក​ ញ៉ាំ​សាច់​អស់​ពី​ចាន​បាត់​ទៅហើយ​។

     «បេីអាច​ថ្ងៃក្រោយ​ធ្វេី​ម្ហូប​ឲ្យ​បង​ញ៉ាំ​ទៀតណា»ទទួល​
ស្គាល់​ថា​ អារ៉ាយទែ​ នាង​ពូកែ​ ស្អាត​ ឆ្លាត​ ចេះ​ការងារ​
គ្រប់​សព្វ​ ម្ហូប​ក៏​ធ្វើ​បាន​ឆ្ងាញ់​ ប៉ុន្តែ​គេបែរជាមិនមាន
ចាប់​អារម្មណ៍​ចំពោះ​ម្ហូប​ដែលនាង​តែង​តែ​ធ្វេីវា​សម្រាប់​គេ
សោះ។

       ម្ហូប​ឆ្ងាញ់​ ធ្វេី​ចេញពី​ចិត្ត​និង​ក្ដី​ស្រឡាញ់​ តែ​អ្នក​
ញ៉ាំ​ មិន​ទទួល​បាន​ភាព​ផ្អែមល្ហែម​នោះទេ។

​      «និយាយ​តាម​ត្រង់​ទៅ​អូនមិនចេះ​ធ្វើ​ម្ហូប​ទេ»ថេយ៉ុង​
តបទៅ​មនុស្ស​ប្រុស​ចំពោះ​មុខ​ ដោយ​មិនភ្លេច​ដៀង​ភ្នែក​
មេីលចាន​ទទេ​ទាំងលួច​រំភើប​ចិត្ត​។

      «ឲ្យ​តែ​ព្យាយាម​ គង់តែ​ធ្វើ​បានល្អទេ​ តែបេីអូនមិន
ចង់​ កុំ​បង្ខំ​ខ្លួន​ឯង​អី​»ចង់​ញ៉ាំ​ម្ហូប​ស្នាដៃ​ ថេយ៉ុង​ ក៏ពិតមែន​ តែបេីនាយតូច​មិនចង់​ធ្វើ​ គេក៏មិន​បង្ខំ​ ណាមួយ​ក្មេង​ម្នាក់​នេះ​រូបរាង​កាយមិន​ប្រក្រតី​ដូច​មនុស្ស​ដទៃ​ ទម្រាំ​តែធ្វើ​បាន​ស្ទេក​មួយចាន​ ពិបាក​​ណាស់​ទៅហេីយ​។

      «អឹម»កំលោះតូច​ បាន​ត្រឹម​តែ​គ្រហឹម​ក្នុង​ដេីមក​
មិនព្រម​និយាយ​ចេញក្រៅថា​ចង់​រៀន​ធ្វើ​ម្ហូប​បន្តឫអត់
ស្របដៃ​តូច​ៗ​ក៏ដួស​ស៊ុប​មកហ៊ុត​យក​កម្លាំង​ទុក​ហក់ពុះ
កែង​ លោក​ប្រធានាធិបតី​ ពេល​ធ្វើ​ឲ្យ​ទាស់​ចិត្ត​ទៀត។

                        .........
       ធម្មតា​ឲ្យ​តែ​ថ្ងៃ​បាក់​រសៀល​ ថេយ៉ុង​ តែងតែ​ចេញ
មកខាងក្រៅ​ ដេីម្បី​ស្រស់​ស្រូប​បរិយាកាស​ និង​ ចំណាយ​ពេល​គូររូប​ដែល​ខ្លួន​ស្រឡាញ់​។ ស្ថិត​ក្រោមដេីមឈេីធំ​ បែកមែក​សាខា​ មាន​ផ្កា​ធ្លាក់​ពាសពេញ​បរិវេន​ក្រោមដេីម​ ខ្លះក៏​ធ្លាក់​លេី​ក្បាល​អ្នក​ដែល​កំពុង​តែ​អង្គុយ​ផ្ចង់​អារម្មណ៍​គូរ​គំនូរ​នៅលេីបង់។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now