Ep42: បេី​រក​របស់​យេីងមិន​ឃើញ​ ឯង​ត្រៀម​ដេក​ក្នុង​មឈូស​ទៅ

4.2K 341 9
                                    

១​សប្ដាហ៍​ក្រោយ​មក...
«ប្រាប់​ហើយ​ថា​ខ្ញុំ​មិន​ទំនេរ​ទេ!»ថេយ៉ុង​ ប្រឹង​ក្រាញ​
ននៀល​ មិនព្រមទៅតាម​ការ​អូសទាញ​របស់​អតីត​សង្សារ​
តែ​យ៉ាង​ណាក៏​ត្រូវ​តែទៅ​ ព្រោះ​កម្លាំង​ខ្សោះខ្សោយ​មិនអាច​ឈ្នះ​គេបានឡេីយ​។ ណាមួយ​ លោកប៉ា​អ្នក​ម៉ាក់​ក៏មិន
នៅ​ សត្វ​ចិញ្ចឹម​ទាំង​ពីរក្បាល​ក៏​ត្រូវ​ពួកគាត់​យកទៅតាម​ខ្លួន​
បាត់​។ តេីអ្នកណាអាចជួយ​ខ្លួន​នៅពេលនេះបានទៅ?

«បង​ប្រាប់​ហើយ​ថាបងមិន​ធ្វើ​អ្វី​អូនទេ​ បង​គ្រាន់​តែ
នាំអូនទៅ​ជួប​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​»
«អ្នក​ណាក៏​ខ្ញុំ​មិន​ជួប​ទាំងអស់​ លែង​ភ្លាម​ទៅ!!ដឹប»
នាយតូច​ លេីកជេីង​ត្រំ​លេី​ជេីង​របស់​ វ៉ាយឡែត​ រួចយក
ដៃ​ចាក់​គ្រាប់​ភ្នែក​ពូែក​សម្លឹង​ឃើញ​តែ​ទ្រព្យ​សម្បត្តិ​របស់​
អ្នក​ដទៃ​ ទាល់តែ​គេលែងដៃចេញពីក​ដៃ​តូច​ស្ដើង​ ហើយ​លេីក​​ទៅ​ខ្ទប់​ភ្នែក​ ភ្លាត់ស្នៀត​ឲ្យ​ ថេយ៉ុង​ រត់ទៅបាន។

ដឹបបប​ អឹក​...
កាយស្ដេីង​ដួល​ព្រួសទៅលេីដីទាំង​ជំហរ​ ពេល
កញ្ចឹងក​ប៉ះទៅនឹង​ឈេី​ជ្រុងដ៏​រឹងមាំ​។ វ៉ាយឡែត​ ញញឹម​
សមចិត្ត​ ដ្បិត​សំណាង​នៅខាង​ខ្លួន​ រួច​បី​អ្នក​ដែល​សន្លប់​
ស្ដូកស្ដឹង​នាំយកទៅ​ព្រៃខាងក្រោយ​ភូមិ​។

«ឡែត​ បេីគេតាម​ទាន់​យេីង​គិត​យ៉ាង​ម៉េច​?»ដោះ
គ្រឿង​អលង្ការ​ចេញពី​ខ្លួន​ ថេយ៉ុង​ បណ្ដេីរ​ នាងសួរ
សង្សារ​បណ្ដើរ​ បារម្ភ​ខ្លាច​អ្នក​ណា​តាមទាន់​ស៊យ​ធំទាំងពីរ
នាក់​។

«ខ្វល់​ច្រើន​ធ្វើ​អី​ ដោះ​ឲ្យ​តែលឿនៗទៅ!»
«ឡែត​...ចុះបេី​ ថេយ៉ុង​ ដឹង​ខ្លួន​ឡេីងគេ​ប្ដឹង​ពួកយេីង

«គិត​ច្រើន​ម្ល៉េះ​?បេីចង់​ប្ដឹង​ គេ​ប្ដឹងតាំងពី​ថ្ងៃដែលបង
លួច​ខ្សែដៃ​និងលុយគេបាត់​ហើយ​ មិនមែន​ទុក​ឲ្យ​រស់ដល់
រាល់ថ្ងៃ​នេះទេ!»នាង​ខ្លាច​ នាង​ភ័យ​ ព្រោះ​នេះជាលេីកទី១
សម្រាប់​នាង​ តែ​នាង​ត្រូវ​តែ​ធ្វើ​ ដេីម្បី​បាន​លុយ​ទៅទិញ
របស់​ដែលនាង​ត្រូវ​ការ​ ចំណែក​ វ៉ាយឡែត​ វិញ​ ឈរ
ហួច​យ៉ាង​រំភើយ​។ គេ​មិនភ័យ​ព្រួយ​ខ្លះទេឫ​ ពួកគេ​កំពុង​
តែ​ប្លន់ណា!

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now