«មិនទំនងរស់ដល់អាយុ៤០ឆ្នាំទេខ្ញុំ»បេីសុទ្ធតែហក់ពុះ
កែងបែកឈាមខ្ពាកៗដល់ថ្នាក់នេះ រស់ដល់អាយុ៤០ឆ្នាំ
ពិតជាសំណាងណាស់ហើយ។«សុំទោស មុននេះអូនជ្រុលដៃ ហិហិ»វាយក្បាលហើយធ្វើឯងមកអង្អែលខ្នងតាមក្រោយ។ កំលោះតូច សេីចញឹមៗ ចាប់ហែកអាវសាច់ក្រណាត់ពណ៌ផ្ទៃមេឃស្រាល
របស់ ជុងហ្គុក មករុំក្បាលឲ្យគេ។ និយាយឲ្យចំទៅ ឈឺខ្លួនហេីយ ខាតអាវឥតអំពីទៀត។«ទ្រាំៗទៅធ្វើម៉េចយេីងស្រឡាញ់គេតែម្ខាង»ជុងហ្គុក
លួចរអ៊ូក្នុងចិត្ត តែមិនហ៊ានមាត់ចេញក្រៅទេ ខ្លាចអ្នកជួយ
អាក់អន់ស្រពន់ចិត្ត។.......
ពេលរាត្រីដ៏សែនមនោរម្យរំលងផុតទៅបាត់ ជំនួស
មកវិញនូវព្រះអាទិត្យពណ៌ទឹកក្រូចភ្លឺចែងចាំង ប្រៀបដូច
សម្រស់ក្មេងប្រុសវ័យ២២ឆ្នាំ មានស្រុកកំណើតមកពី
ខេត្តកាងណាម អ៊ីចឹង។កែវភ្នែកស្រគត់ស្រគំ សម្លឹងមេីលពពករសាត់ដោយ
ភាពស្ងៀមស្ងាត់ ម្ដងជាពីរដងក៏លួចដកដង្ហើមធំចោលម្ដង។
គិតគូអីអនាគត ថ្ងៃមុខមិនដឹងទៅជាយ៉ាងណា ជេីងក៏ពិការ
ប៉ាម៉ាក់ក៏កាន់តែចាស់ ខ្លួនប៉ុននេះហេីយ មិនទាន់មានអ្វី
តបស្នងពួកគាត់សោះ មានអារម្មណ៍ថាខ្លួនឯងអត់បាន
ការណាស់ មិនដូចកូនគេដទៃសោះ។ម្រាមដៃស្រលូនទម្លាក់ខ្មៅដៃចុះ ហុចប្រដាប់ប្រដាគូរ
គំនូរឲ្យ នីនី កាន់ រួចបង្វិលកង់រទេះរុញចូលផ្ទះបាយ បេី
ជ្រុលជាទំនេរគ្មានការងារធ្វើហេីយ គួរណាតែចេះបង្កើត
ការងារឲ្យខ្លួនឯង។«អ្នកប្រុសតូច ត្រូវការអ្វីដែរ?ចាំពួកនាងខ្ញុំធ្វើជូន
ចាស៎»ស្រីបម្រេីនាំគ្នាឆោឡោរត់មកទទួលមនុស្សសំណព្វចិត្តលោកប្រធានាធិបតី គ្រប់ៗគ្នា។ តាំងពីចូលមករស់នៅ
ក្នុងសេតវិមាននេះ ថេយ៉ុង មិនដែលរវីរវល់ក្នុងផ្ទះបាយទេ
ជាលេីកទី១ហេីយ មិនប្លែកទេ ដែលពួកនាងចម្លែកចិត្ត។