«អឺ!ថ្ងៃក្រោយចាំយេីងប្រាប់-ប្រាប់ក៏បានដែរកូន
ប្រសា»កំលោះតូច បេីកភ្នែកធំៗ ពេលឮលោកប៉ាក្មេកហៅខ្លួនថាកូនប្រសាជាលេីកដំបូង ចំណែកអ្នកផ្សេងទៀត
ក៏ញញឹមសប្បាយចិត្ត ហើយអ្នកដែលសប្បាយចិត្តបំផុតគឺ
ជា ជុងហ្គុក។«ប-ប៉ា»អណ្ដាតប្រែរឹង ហៅសព្វនាមលោកប៉ាមិន
ចង់ចេញ។ គេមិនបានស្ដាប់ច្រឡំទេត្រូវទេ? លោកឧញ៉ា
ហ្វ្រិចឆេល ដែលធ្លាប់តែមេីលងាយ និយាយបន្តុះបង្អាប់ ព្រមទទួលស្គាល់ខ្លួនជាកូនប្រសាហេីយឫ?«ប្រញាប់រៀបការឆាប់ៗទៅ ប៉ាចង់បានចៅស្រីមួយទៀត»មុខសស្លេកស្លាំងព្រោះភាពភ័យខ្លាចពីសុវត្ថិភាពកូនប្រុសមុននេះ ស្រាប់តែក្រហមទុំ អៀននឹងសម្ដីញ៉ោះញ៉ងរបស់លោកប៉ាក្មេក។
«កូនរង់ចាំឱកាសនេះយូរណាស់ហើយប៉ា»អាចថា
នេះក៏ជាឧបសគ្គមួយដែលឃាំងឃាត់ចិត្ត លោកប្រធានាធិបតី ឲ្យពន្យារពេលរៀបការទៅជារឿយៗ ។ មិនចង់
រៀបការទាំងលោកប៉ាមិនទាន់ព្រមទទួលស្គាល់ ថេយ៉ុង
ទេ មិនចង់ឲ្យនាយតូច មានអារម្មណ៍មិនល្អនៅថ្ងៃមង្គល។«អ៊ីចឹងរៀបការអាទិត្យក្រោយតែម្ដងទៅ!»
«ផាច់!បងឆ្កួតទេហ្ហេស? ថេយ៉ុង មិនទាន់រឹងដៃរឹង
ជេីងទេ បេីរៀបការកូនប្រសាទាស់ តេីគិតយ៉ាងម៉េច?»
សំដីលោកជំទាវនិយាយចេញពីក្រអៅបេះដូង ចេញពីការបារម្ភពីខាងផ្នែកខាងក្នុង តែបែរជានាំសំណេីចដល់អ្នកគ្រប់គ្នាទៅវិញ។«ហាសហាៗ អ្នកដន្លងនិយាយត្រូវណាស់»
«ហាសហាៗ បងភ្លេចគិត»
.........
៥ខែកន្លងផុតទៅ
ធ្មេចបើកៗរយៈពេល៥ខែកន្លងផុតទៅ ពាំនាំរដូវស្លឹកឈេីជ្រុះទៅជាមួយ ជំនួសមកវិញនូវរដូវផ្ការីក។ ផ្ការីក
បង្ហាញពីភាពស្រស់ស្អាត ប្រៀបដូចជីវិតតូចមួយដែល
ចាប់ផ្ដើមធំលូតលាស់ម្ដងបន្តិចៗ ពីមួយថ្ងៃទៅមួយថ្ងៃ។