«អ្ហឹកៗ»ទឹកភ្នែកស្រក់នៅពេលនេះ មិនមែនស្រក់
ព្រោះទន់ខ្សោយ តែស្រក់ដោយសារខឹងនឹងខ្លួនឯងការពារ
របស់ដែល ប្រធានាធិបតី ប្រគល់ឲ្យមិនបាន។ ពិតជាអត់
បានការមែន!«បេីយករបស់យេីងមកវិញមិនបានទេ យេីងសូមស្បថថាយេីងនេះហេីយគឺជាអ្នកសម្លាប់ឯងដោយផ្ទាល់ដៃ
អ្ហឹកៗ»កាច ស្លូត ឃោរឃៅ គេអាចផ្លាស់ប្ដូរទៅតាមកាលៈទេសៈដែលមនុស្សរុញច្រាន បង្ខំឲ្យគេប្រព្រឹត្ត សម្លាប់មនុស្សក៏ ថេយ៉ុង ហ្វៀរេសន៍ មិនរារែកចិត្ត ប្រសិនបើឈុតគ្រឿងពេជ្របាត់សូន្យឈឹង ជាពិសេសចិញ្ចៀនមួយវង់ដែលគេតែងតែពាក់នៅម្រាមដៃនាងខាងឆ្វេង។«អូ៎យ...សឺត»នៅសុខៗជេីងស្រាប់តែធ្វើទុក្ខជាហេតុធ្វេីឲ្យ ថេយ៉ុង ទប់ខ្លួនលែងជាប់ ងេីយក្បាល ខាំធ្មេញ ទប់ទល់នឹងភាពឈឺចាប់ទាំងដែលខ្លួនប្រាណលិចអណ្ដែតៗស្ទេីរតែលង់ទឹកម្ដងៗ។
«ឡែត! ថេយ៉ុង លង់ទឹកហេីយ ជួយគេផង ឡែត!!»នាងក្រមុំរត់ទៅអង្រួនដៃសង្សារដែលទេីបតែងេីបឈរបានទាំងបបូរមាត់ស្លេកស្លាំងព្រោះខ្សោះឈាម។ នាងមិនចេះហែលទឹក បេីនាងចេះ នាងរត់ទៅជួយបាត់ហេីយ មិននៅអង្វរករមនុស្សចិត្តថ្មម្នាក់នេះទេ។
«អូនឆ្កួតទេហ្ហេស?ជួយវាធ្វើអី?វាស្លាប់បាត់កាន់តែល្អ
រឿងក៏បានចប់ គ្មានអ្នកណាដឹងថាយេីងចាប់វាមកទីនេះ
ដេីម្បីដោះយកគ្រឿងពេជ្រទេ!»កំហឹងបូករួមនឹងភាព
អាត្មានិយម បណ្ដាលចិត្តអ្នកកំលោះឲ្យគ្មានការសន្ដោស
ប្រស់ប្រណី រួចដោះអាវខ្ទប់ឈាមនៅលេីក្បាល មុននឹង
ដេីរចេញទៅ តែមិនទាន់ដេីរចេញផុតបានប៉ុន្មានជំហាន
ផង ស្រាប់តែ៖«ផាំង!!!»ស្នូរគ្រាប់កាំភ្លើងកងរំពងពេញព្រៃ ខណៈ
លោកប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង ដេីរចូលមក
រួមជាមួយអង្គរក្សឈុតខ្មៅរាប់មិនអស់ នាំឲ្យសង្សារមួយគូ
ឃើញហេីយរញីរញ័ររកផ្លូវរត់យករួចខ្លួន។