Ep30:ងប់ងុល​

4.9K 352 10
                                    

     «អូន​ចង់បាន​ អឹម...ចង់បាន​ អូនចង់បានកូន​ យកកូន
ឲ្យ​អូនមក»ថេយ៉ុង​ សេីច​ស្ញេញ​ ងាកទៅមេីល​អ្នក​នៅ
ខាងក្រោយ​ខ្នង​ដែល​អង្គុយ​គាំង​ធ្មឹង​ព្រោះតែ​ឮ​អំពី​ការ​ចង់​បានរបស់​ខ្លួន​។

     «រឿងនេះបង...»ជុងហ្គុក​ មិន​ដឹង​ឆ្លើយ​បែបណា
ព្រោះមិនដឹង​រកកូន​ពី​កន្លែង​ណាមកឲ្យ​នាយតូច​ពិតមែន
តែបេីថា​ ថេយ៉ុង​ ព្រម​ឲ្យ​គេប៉ះ​ខ្លួន​ ឫ រួម​ដំណេក​ជាមួយ​គ្នា​ ធានា​ត្រឹម​តែ២​សប្ដាហ៍​ ដឹងតែ​បានផល។

      «បង​យ៉ាង​ម៉េច​?»យ៉ាងម៉េច​ក៏​និយាយ​មក​ ចាំបាច់​
បិបឺៗ​ធ្វើ​អី?យល់​អារម្មណ៍​មនុស្ស​ចង់​បានកូនទេ?តែចង់
បានគឺ​ញាប់ញ័រ​ឱរា​នៅមិន​សុខ​អ៊ីចឹង​ហើយ​។

       «អូនព្រមគេង​ជាមួយ​បងទេ?»សួរ​ឆៅៗ​តែម្ដង
ខ្ជិល​ស៊ាំ​ញ៉ាំ​ច្រើន​នាំខាតពេល​វេលា​ ខណៈ​កំលោះតូច​
ឮហេីយ​ជ្រួញ​ចិញ្ចើម​បែបមិនសូវយល់។

      «ពួកយេីង​គេង​ជាមួយ​គ្នា​រាល់​ថ្ងៃ​ទេតេី​ គេងអីទៀត?»
      «បងចង់​បានន័យថា​គេង​ជាមួយ​គ្នា​បែប​មនុស្ស​ធំណា»
      «ធំអីទៀត?បងក្បាល​ឡេីង​កញ្ចាស់​ហេីយ​ហ្នឹង​ ចំណែកអូនក៏មិនក្មេង​ប៉ុន្មាន​ដែរ​ ដាច់​ឆ្នាំ​នេះ​អាយុ​២៣ហើយ​»
      «ថេយ៉ុង​ ហ្វៀរេសន៍​ អេីយ!!!បងគ្រឺតអូន​ណាស់​»
មិនយល់​មធ្យម​ ងុំ​ដៀលគេថា​កញ្ចាស់​ក្បាល​ទៀត​ ទ្រាំ
មិនបាន​ចង់តែ​ថេីប​ឲ្យ​ថប់​ដង្ហើម​ស្លាប់​ទេ។

      «ចង់​ឲ្យ​អូនយល់​ បង​និយាយ​ឲ្យ​ចំៗមក»កុំ​បន្ទោស​គេ
គួរណា​តែ​បន្ទោស​ខ្លួន​ឯង​ទៅដែល​និយាយ​មិនចំ​ចំណុច​។
ថេយ៉ុង​ ហ្វៀរេសន៍​ មិនមែនជា​គ្រូទាយ​ រឿងអីដែលដឹង
គ្រប់​ពេលនោះ?

      «បងចង់​សួរអូនថា​ព្រម​គេង​ជាមួយ​បងទេ?គេង​ជាមួយ​គ្នា​ យេីង​ត្រូវ​​ធ្វើ​អីគ្នាលេីសពីឱបថេីប​ និយាយ​ឲ្យ​ចំគឺ​បញ្ចេញ​កម្លាំង​ដេីម្បី​ហាត់​ប្រាណ​លេី​ប្រាណ​ យល់បាន​ខ្លះទេ​ប្រពន្ធ​សម្លាញ់​?»ឮហេីយ​ យល់​គ្រប់​យ៉ាង​ នាយល្អិត​
ក៏ងក់ក្បាល​តិច​ៗ​ទាំង​ហួសចិត្ត​ ម៉េចមិនព្រម​និយាយ​ឲ្យ​ត្រង់​ៗមក​ ធ្វើ​លាក់លៀម​មេីលតែ​ខ្លួន​ឯង​ជាមនុស្ស​ប្រុសល្អអីឯណា​ ទាំងដែល​អតីតកាល​ប្រពន្ធ​ស្លាប់​ព្រោះ​ប្ដីមាន​ស្រីសោះ។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now