ជុងហ្គុក លួចអស់សំណើចក្នុងចិត្ត តែមិនហ៊ានសេីច
ចេញមកក្រៅទេ ខ្លាចអ្នកខ្លះខឹង។ ប្រអប់ដៃមាំទម្លាក់ថាស
ទឹកទៅលេីតុ រួចដាក់ចង្កាលេីស្មាស្ដេីងសិចស៊ី ហើយ
ក្រសោបចង្កេះអង្ក្រងជាប់ ខណៈចុងច្រមុះស្រួចស្លេម
បន្លំថេីបថ្ពាល់ក្រអូបប្រហេីរខ្សឺតៗ។«បងស្របតាមអូនស្រាប់ហើយប្រពន្ធសម្លាញ់ ជុប៎! »
«រអេីមណាស់!»សម្ដីរបស់នាយតូច ធ្វើឲ្យលោក
ប្រធានាធិបតី ស្រងាកចិត្តមិនតិចទេ។កំពុងតែងប់ងុលនឹងក្លិនកាយចេញពីកញ្ចឹងកសខ្ចីដ៏
ក្រអូបប្រហេីរផង បែរជាបោះពាក្យខ្ពេីមរអេីមមកកាន់គេទៅវិញ។ នេះជាលេីកទី១ហេីយ ដែលមានមនុស្ស
ពោលពាក្យខ្ពេីមរអេីមមកកាន់គេបែបនេះ។«កុំយកច្រមុះធ្លាប់ថេីបស្រីផ្សេងមកថេីបខ្ញុំ»ហាមឲ្យហេីយ ហាមដាច់ខាត បេីក្លាយជាកម្មសិទ្ធិគ្នាឫជារបស់គ្នាហេីយ លោកប្រធានាធិបតី ជុងហ្គុក ហ្រ្វេដតន់ដានេសហ៍ នឹងមិនមានឱកាសសូម្បីឱបអ្នកផ្សេង ព្រោះ ថេយ៉ុង ហ្វៀរេសន៍ ជាមនុស្សហួងហែងរបស់ផ្ទាល់ខ្លួន ហើយពូកែ
រអេីម តែលូកឡំច្រើន ដឹងតែគ្រវាត់ចោលឥតស្ដាយស្រណោះ។«ថ្ងៃនោះ យេីងមិនបានថេីប អុីយៀន ទេ ជឿយេីង
ណា ថេយ៍»
«ខ្ញុំមិនបានសំដៅទៅលេីនាងតែម្នាក់»
«អូខេ! យេីងយល់ យេីងសន្យាថាមិនបណ្ដោយខ្លួន
ទៅប៉ះពាល់មនុស្សស្រីណាទៀតឡេីយ យេីងសន្យា សន្យា...សន្យាថាគ្មានរឿងបែបហ្នឹងកេីតឡេីងទៀតទេ»ថេយ៉ុង បាញ់ក្រសែភ្នែកមុតស្រួចតាមសង្កេត
មេីលអាកប្បកិរិយារបស់លោកប្រធានាធិបតី។ ក្រោយ
សង្កេតមេីលអស់រយៈពេលជាច្រើននាទី នាយតូចក៏ងក់
ក្បាលតិចៗ តែមិនព្រមបញ្ជាក់ថាគិតបែបណានោះទេ។«ថ្ងៃណាមួយ លោកប្រធានាធិបតី នឹងជួបមនុស្ស
ដែលលោកស្រឡាញ់ពិតប្រាកដ ខ្ញុំជឿថាលោកនឹងកែប្រែសន្ដានប្រុសក្បត់ដ៏សែនថោកទាបរបស់លោកបាន
ដោយមិនចាំបាច់ប្រេីពាក្យសន្យា»ថារួច ថេយ៉ុង ក៏
បង្វិលកង់រទេះចូលទៅខាងក្នុងបាត់ ទុកឲ្យ ជុងហ្គុក យក
ពាក្យសម្ដីមុននេះមកគិត។ គិតហេីយគិតទៀត ជាច្រើន
លើកច្រើនសារដេីម្បីស្វែងយល់ពីអ្វីដែល នាយតូច ចង់
បង្ហាញ។