វាចាចប់ នាយតូច ស្ទុះក្រោកចេញពីកៅអី បម្រុងដេីរចូលក្នុងបន្ទប់ តែក៏ត្រូវទច់ដំណើរ ពេលឮប្រយោគអ្នកម្ដាយ៖
«ម៉ាក់និងប៉ា ជាអ្នកទាមទារយកកូនមកវិញទៅតាម
លក្ខខណ្ឌដែលមាននៅក្នុងកិច្ចសន្យា កូនជា អាចដេីរវិញ
បានពេលណា លោកប្រធានាធិបតី ត្រូវបញ្ជូនកូនត្រឡប់មកវិញ លោកគ្មានបំណងដេញកូនចេញ ដូចអ្វីដែលកូន
បានដឹងទេ»បេីជ្រុលជារឿងដល់ដំណាក់កាលនេះហើយ
លាក់បាំងទៀតក៏គ្មានន័យដែរ។ ពួកគាត់មិនដែលដឹងឫធ្លាប់ឃើញផ្ទាល់ភ្នែកថា លោកប្រធានាធិបតី មេីលថែកូនប្រុសតាមរបៀបណាឡើយ តែបេីដូចអ្វីដែល ថេយ៉ុង និយាយពិតមែន វាជាកំហុសពួកគាត់ដែលទាមទារយកកូនមកវិញព្រោះតែពាក្យចចាមអារ៉ាមមិនមានប្រភពច្បាស់លាស់ឮចេញពីមាត់មួយទៅមាត់មួយទៀត។
«ម៉ាក់និយាយពីអី?មានន័យបែបណាម៉ាក់?»នាយតូច ស្ទុះដេីរបកក្រោយ ទាមទាររកចម្លើយពិតចេញពីមាត់
អ្នកមានគុណទាំងពីរ។«កាលជាង២ខែមុន ម៉ាក់និងប៉ាបានឮដំណឹងថាកូន
អាចដេីរវិញបានហេីយ ប៉ាម៉ាក់សប្បាយចិត្តខ្លាំងណាស់ តែក៏ព្រួយចិត្តមិនតិចដែរ ខ្លាចថាកូនរស់នៅទីនោះពិបាកឫត្រូវគេធ្វើបាប ទេីប»មកដល់ត្រឹមនេះ អ្នកស្រីឆេរីន ក៏ងាក
ធ្វើសញ្ញាឲ្យស្វាមីជួយនិយាយបន្ត ព្រោះគាត់មានអារម្មណ៍
ថាខ្លាចក្រសែភ្នែកកូនប្រុសណាស់។«ទេីបប៉ានិងម៉ាក់សម្រេចចិត្តសរសេរសំបុត្រសុំយក
កូនមកវិញទៅតាមកិច្ចសន្យាដែលបានចរចារគ្នានៅមន្ទីរពេទ្យ មុនពេល លោកប្រធានាធិបតី យកកូនទៅនៅ
ជាមួយឯសេតវិមាន»ស្ដាប់ចប់ ថេយ៉ុង ស្ទេីរតែស្រែក
ទ្រហោយំខ្លាំងៗបង្ហាញពីអារម្មណ៍ដែលកំពុងតែមាន។ ត្រូវហើយ មិនខុសទេ វាជាការពិត ថ្ងៃនោះ គេបានចូលក្នុងសាលប្រជុំ ឃេីញក្រដាសត្រូវបានដាច់រហែកនៅក្បែរជេីង។ ហេតុអី្វក៏មិនចាប់អារម្មណ៍? ពុទ្ធោអេីយ!!!។