Ep15: ខ្ញុំ​មិនឲ្យ​លោក​ជំទាវ​ស្លាប់​ទៅ​ទទេ​ៗទេ ខ្ញុំ​នឹងឲ្យ​នាងសង...

5.7K 413 13
                                    

     ​ គេមាន​សមត្ថភាពរក​គ្រូពេទ្យ​​បាន​ល្អៗ​ មាន​ជំនាញ
ច្បាស់លាស់​ ​វិជ្ជាជីវៈ​ត្រឹមត្រូវ​ តាម​ស្ដង់ដារ​ មាន​បទពិសោធន៍​ ច្រើន​រាប់​មិនអស់​​លេីសនាង​រាប់​ពាន់​ដង។ សម្បត្តិ​នាង​ត្រឹមជា​​គ្រូពេទ្យ​កំប៉ិកកំប៉ុក​ មាន​សិទ្ធិ​អ្វី​មក​តវ៉ា​ជាមួយ​នឹងគេ?​ តែគេថាទេ​ គឺទេហេីយ។

«លោកប្រធានាធិបតី​ ឲ្យ​នាង​ខ្ញុំ​ធ្វើ​ជា​គ្រូពេទ្យ​ប្រចាំកាយ​របស់​គេទៅណា​ នាង​ខ្ញុំ​សន្យា​ថា​នឹង​ប្រឹងប្រែង​ធ្វើការ​
មិនឲ្យ​លោក​ប្រធានាធិបតី​ ខកបំណងទេ»អុីយៀន​ គ្រវី
ក្បាល​ប្រកែក​មិនព្រមចេញ​ ថែមទាំង​ដេីរទៅ​អង្រួន​ដៃ
ជុងហ្គុក​ ទៅមកៗ​លេង​ដូច​មនុស្ស​ជិតដិត​គ្នា​ណាស់​អ៊ីចឹង​
ទាំងនាង​ត្រឹមជា​ស្រី​កំដរ​ដែលមាន​សំណាង​ដេក​ជាមួយ​
គេលេីសពី២ដង​ប៉ុណ្ណោះ​។

«រ៉ាក់គី​ បញ្ជូន​នាងទៅវិញ​! សាន់ឆាយ​ទៅ​ទាក់ទង​រក
គ្រូពេទ្យជំនាញ​មកពី​បរទេស​មក​ ត្រូវ​រកឲ្យបាន​ឆាប់​
រហ័ស​យល់ទេ?»ភាព​ស្ងប់ស្ងាត់​របស់​ ថេយ៉ុង​ កាន់​តែធ្វើ​ឲ្យ​គេ​ខ្លាច​ លែង​ចង់​ជិត​ ចង់​ស្និទ្ធ​ឫក្បែរនឹង​ស្រី​ណាទៀត។
ត្រឹមមាន​ក្មេង​ម្នាក់​នេះនៅក្បែរ​រាល់ថ្ងៃ​ គឺ​គ្រប់គ្រាន់​ហើយ​
ម្យ៉ាង​ទៀត​ មិនចង់​ឲ្យ​មានប្រវត្តិ​សាស្រ្ដ​ច្រំដែល។

«ឈប់​សិន!»ទាំង​ ជុងហ្គុក​ អុីយៀន​ រ៉ាក់គី​ និង
សាន់​ឆាយ​ ឈប់​ង៉ក់​ងាក​សម្លឹង​មេីលនាយតូច​គ្រប់​ៗគ្នា
យ៉ាង​ចម្លែក​ចិត្ត​។

«ខ្ញុំ​ចង់​បាននាង​ យកនាង​មក​ធ្វើ​ជា​គ្រូពេទ្យ​ផ្ទាល់​ខ្លួន​ឲ្យ​ខ្ញុំ​»នាយតូច​ ប្រាប់​ទៅ​ ជុងហ្គុក​ ដោយ​ទឹកមុខ​ស្មេីធេង
មិន​បង្ហាញ​ពី​អារម្មណ៍​អ្វី​ទាំងអស់​ កាន់តែ​ធ្វើ​ឲ្យ​នាយមិន
ស្រួល​ចិត្ត​ រឹតតែ​បារម្ភ​ខ្លាច​ អុីយៀន​ បង្ក​បញ្ហា​ឲ្យ​គេនិង
ថេយ៉ុង​។

«អរគុណ​ឯង​ណាស់​ដែល​ជ្រេីសរេីស​យក​ខ្ញុំ​»សប្បាយ​
ចិត្ត​ពេក​ អុីយៀន​ ក៏​ស្ទុះទៅ​ចាប់​ដៃ​ ថេយ៉ុង​ ព្រមទាំង
ហៅនាយតូច​ដោយ​សព្វ​នាមមួយ​ពិបាក​ស្ដាប់​។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now