«ខ្ញុំនឹងចាកចេញនៅពេលដែលជេីងជា»និយាយចប់
ជុងហ្គុក ដេីរមកដល់ល្មម ព្រមទាំងហុចតែក្ដៅឲ្យអ្នកដែល
អង្គុយសម្លឹងមេីលខ្លួនភ្លឹះៗទាំងចម្លែកចិត្ត។«អូនកេីតអី?មិនស្រួលខ្លួនឫ?ចាំបន្តិចបងហៅពេទ្យ
សិន»ឃើញ ថេយ៉ុង ស្ងៀមស្ងាត់ មិនព្រមឆ្លេីយតប
លោកប្រធានាធិបតី លូកទាញទូរស័ព្ទចេញពីហោប៉ៅខោ
បម្រុងខលហៅគ្រូពេទ្យមក តែត្រូវដៃតូចៗចាប់ជាយ
អាវអង្រួនតិចៗឃាត់។«អូនចង់ឱបបង»ថេយ៉ុង លោដៃឡេីង ចង់ឲ្យ ជុងហ្គុក លេីកបី ចំណែក លោកប្រធានាធិបតី ក៏បានដូចចិត្តទៀត ប៉ុន្តែមិនបានបីទេ គឺពរយកតែម្ដង។
«បែបនេះ? ត្រូវទេ?»ស្របសំនួរ ប្រអប់ដៃមាំមួន
ប្រឹងឱបរឹតកាយតូចខ្លាំងៗ ហាក់គ្រឺតក្នាញ់ចង់លេបចូល
ពោះផង ចង់គ្រញិចផង ស្អប់ខ្លាំងណាស់ បេីលេបបាន
លេបទុកយូរណាស់ហើយ។«ចង់ឲ្យអូនថប់ដង្ហើមស្លាប់ខ្លាំងណាស់ហ្ហេស?ផាច់!»
មាត់ជេរ ដៃទះស្មាមាំផាច់។ ស្អប់ណាស់ ឱបម្ដងៗ មិនដែល
ចេះឱបស្រួលបួលគេទេ។ គ្រញិចសឹងបែកទឹកនោម។ «កុំបន្ទោសបង បន្ទោសខ្លួនឯងទៅដែលចូលចិត្តធ្វើឲ្យបងក្នាញ់!»
«ហេតុអី្វក៏ក្នាញ់?»
«មកពីបងស្រឡាញ់អូនពេកទេដឹង?»កំលោះកូនមួយ
ធ្វើជាលេីកចិញ្ចេីមត្បកសួរវិញ ទាំងដឹងក្នុងចិត្តស្រាប់ថា
អារម្មណ៍ខ្លួនឯងចំពោះ ថេយ៉ុង គឺបែបណា។«ពាក្យនេះនិយាយដាក់មនុស្សប៉ុន្មាននាក់ហើយ?»
«អូនម្នាក់ប៉ុណ្ណោះ»
«ជាការពិត?»
«ប្រាកដណាស់អូនសម្លាញ់ សឺតៗៗៗ»ជុងហ្គុក
បន្ធូរដៃឲ្យអាល្អិតធ្លាក់ទៅក្រោម រួចឱនថេីបញីញក់ពាសពេញផ្ទៃមុខដល់កញ្ចឹងក ទម្រាំតែអស់ចិត្ត ថេយ៉ុង ដកដង្ហើមសឹងមិនដល់គ្នា។«លោកប៉ាធ្វើអីបង ថេយ៍ ហ្នឹង?»នាងតូច ដាយអាឡា មកមិនទាន់ហេតុការណ៍ក៏ធ្វេីមុខស្លេីៗ ខំជម្រិតសួរលោកប៉ា ព្រោះមេីលទៅ បងថេយ៍ខ្ជូតរបស់នាង ពិបាកក្នុងខ្លួនណាស់ បែកញើសប៉ុនៗគ្រាប់ពោត សង្ស័យតែលោកប៉ា វ៉ៃបងថេយ៍របស់នាងទេ។