@សេតវិមានហ្រ្វេដតន់ដានេសហ៍
«ប្រញាប់ឡើង ប្រយ័ត្នទៅមិនទាន់»ជុងហ្គុក ឈរ
ផ្អែកខ្នងនឹងឡាន បន្លឺសំឡេងតឿនភរិយាឲ្យស្រូតបន្តិច
ព្រោះខ្លាចទៅមិនទាន់។«ដឹងហេីយ ប្រញាប់នោះប្រញាប់!»កំលោះតូច កាន់កូនកញ្ចក់តូចមួយ រត់តម្រង់ទៅរកស្វាមីបណ្ដេីរ លាប
ក្រេមបណ្ដេីរសឹងតែដួលផ្ដាប់មុខម្ដងៗក៏មាន ខណៈកូនៗ
ក៏អេីតកមេីល mommy ពីក្នុងឡាន។«Let's go!»ឡានចាប់ផ្ដើមរំកិលកង់ទៅមុខម្ដងបន្តិចៗរហូតចាកចេញផុតពីសេតវិមាន ធ្វេីដំណើរទៅលេង
លោកហ្វៀរេសន៍ និង អ្នកស្រី ឆេរីន ហេីយមូលហេតុ
ចម្បងមួយទៀតគឺទៅលេីកំពូលភ្នំដែលមានទឹកជ្រោះ ជា
កន្លែងដែលនាំឲ្យពួកគេយល់ពីគ្នា និង ព្រមកាន់ដៃគ្នាដេីរ
បន្តទៅមុខ។ចំណាយពេលជាច្រើនម៉ោង ទីបំផុតក៏ធ្វើដំណើរមក
ដល់គោលដៅដែលបានគ្រងទុក។ លោកហ្វៀរេសន៍ និង
អ្នកស្រីឆេរីន ចេញមកខាងមុខផ្ទះ ញញឹមរីករាយ រង់ចាំ
ទទួលកូនបង្កើត កូនប្រសា និង ចៅៗ។«ជម្រាបសួរលោកប៉ាអ្នកម៉ាក់»ជុងហ្គុក ឱនក្បាល
គោរពលោកប៉ាអ្នកម៉ាក់ក្មេក ស្រប ដាយអាឡា ក៏រត់ទៅ
រកលោកយាយ រីឯ អេរិច ក៏រត់ទៅរកលោកតា ខណៈ
នាយតូច យកអីវ៉ាន់ចេញពីគូទឡានចូលក្នុងផ្ទះបាយ ដេីម្បី
រៀបចំធ្វើម្ហូប។អាហារពេលល្ងាចជុំជួបគ្រួសារខាងភរិយា បន្តទៅ
យ៉ាងរលូន ប្រកបដោយភាពរីករាយ ក៏ត្រូវបានបញ្ចប់
ទេីបសម្រេចចិត្តលាលោកប៉ាអ្នកម៉ាក់ក្មេក នាំប្រពន្ធនិង
កូនៗឡេីងទៅលេងនៅលេីកំពូលភ្នំ មេីលថ្ងៃលិច លេង
ទឹកជ្រោះ និង គេងនៅក្នុងរីសតតែម្ដងនៅពេលយប់។ជុងហ្គុក បេីកឡានឡេីងភ្នំរហូតមកដល់កន្លែងក្រុម
ភ្នាក់ងារពិសេស ទេីបផ្ញើឡាននឹងពួកគេ ហេីយនាំភរិយា
និងកូនៗបន្តដំណើរទៅលេីកពូលភ្នំ រួចអង្គុយមេីលថ្ងៃលិចពីលេីទីខ្ពស់ មេីលឃេីញព្រះអាទិត្យរៀបលិចភ្លឺយ៉ាងត្រចះត្រចង់ត្រជាក់ពេញភ្នែក។