Ep35:ដុតទាំង​រស់​

4.2K 331 6
                                    

ឆាច់!!!
ទឹក​អំបិល​ស្រោច​ស្រព​លេី​ខ្លួន​ប្រាណ​បែក​កន្ទួល​ចេញ​ឈាម​សព្វ​សាច់​នៃ​រាងកាយ​ ឲ្យ​ញ័រ​ទទ្រើក​ដូច
កង្កែប​ដែល​ត្រូវ​គេ​លាត់​ស្បែក​រួច​ប្រឡាក់​អំបិល​ម្ទេស​។

«ជះ​ថែមទៅ!»លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​
អង្គុយ​គង​អន្ទាក់​ខ្លា​នៅលេី​កៅអី​ឈេី​ ចោល​ក្រសែភ្នែក​
សម្លឹង​មេីល​ជន​បង្កប់​ដែល​ហ៊ានបន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​ថែសួន
លួច​ចូល​ក្នុង​សេតវិមាន​ ប្រេីដៃ​កង្វក់​ចាប់​យក​តុក្កតា​
ខ្លា​ឃ្មុំ​ប្រចាំ​ចិត្ត​របស់​គេទៅ​ រួច​បញ្ជា​កូន​ចៅ​ឲ្យ​ជះទឹក​អំបិល​ថែមលេី​រាងកាយ​ទ្រុឌទ្រោម​របស់​សត្វ​មមាច​មិន​ស្គាល់​ភ្លេីង​។

ឆាច់!ឆាច់!ឆាច់!
«អ្ហាយយយ​ ប្រធានាធិបតី​ សូម​មេត្តា​ អ្ហឹក​ មេត្តា​ទុក​
ជីវិត​ឲ្យ​ខ្ញុំ​ផង»ជុងហ្គុក​ មិន​ខ្ចី​យក​ត្រចៀក​ស្ដាប់​ពាក្យ​អង្វរ​
លន់តួ​ ព្រោះ​កំពុង​ផ្ដោត​អារម្មណ៍​លេី​តុក្កតា​ដែល​ឆេះ​ខ្លោច​
សល់តែ​ក្បាល​បន្តិច​ ដុត​បញ្ឆេះ​កំហឹង​សាតាន់​ឲ្យ​លេចចេញ​
មក​ បញ្ជា​កូនចៅឲ្យ​យក​បុរស​ម្នាក់​នោះ​ទៅដុត​ទាំងរស់
ដូចអ្វីដែល​គេ​ធ្វេី​ដាក់​កូន​តុក្កតា​ខ្លា​ឃ្មុំ​តូច។

​ «ដុត​ទៅ​ តែ​កុំលេង​ដល់​ស្លាប់​!»ដុត​ត្រឹម​តែ​ឆេះរោម
របក​ស្បែក​ រួច​ដោះលែង​ឲ្យ​បក​ក្បាល​ទៅ​ជួប​ម្ចាស់​វាវិញ
ឲ្យ​ដឹងថា​ការដែល​ប្រកាស​សង្គ្រាម​ជាមួយ​ ជុងហ្គុក​ ហ្រ្វេដ​
តន់​ដានេសហ៍​ មិនមែន​ជារឿង​ល្អទេ។

«​ប្រធានាធិបតី​ ត្រូវ​ការ​ឲ្យ​ខ្ញុំ​ទៅទិញ​តុក្កតា​ខ្លា​ឃ្មុំ​ថ្មី​ទេ
ទាន៎!»
«បេី​របស់​ចាស់មាន​តម្លៃ​ ទោះបី​ថ្មី​ល្អ​យ៉ាង​ណាក៏មិន
អាច​ជំនួស​របស់​ចាស់បានដែរ»រ៉ាក់គី​ ឈរ​គាំង​ មិននឹក
ស្មានថា​បាន​ស្ដាប់​ភាសា​ស្នេហា​ចេញពី​មាត់​លោក​ប្រធានាធិបតី​ បានយ៉ាង​ស្រួល​ ថែមទាំងមិនមាន​​ពាក្យ​ស្រែក​គំហក​ដូចមុនៗ។

ឥទ្ធិពល​ ថេយ៉ុង​ ហ្វៀរេសន៍​ ពិតជា​មិន​ធម្មតា​មែន
ផ្លាស់ប្ដូរ​លោក​ប្រធានាធិបតី​ ខុសពីមុន​៣៨០ដឺក្រេ​ តែ
ចរិត​កាច​សាហាវ​ ឃោរឃៅ​ នៅតែ​ដដែល​ មិន​រលុប​ទៅ
ណាសោះ​ សូម្បីតែ​តុក្កតា​ខ្លា​ឃ្មុំ​មួយ​ ក៏​ត្រូវ​ប្ដូរ​ជីវិត​សឹងតែ
ស្លាប់​រស់​ដែរ។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now