Ep50: ហេតុអី្វ​មិនមែន​ បេីអូនជា​ប្រពន្ធ​បង?

4.9K 337 5
                                    

   «បានហេីយ​ប៉ា​! ឈប់​រត់តាមម៉ាក់ទៅ​ របូត​គ្រឿង​ក្នុង​កូន​អស់​ឥឡូវ​ហេីយ​»ដាយអាឡា​ ហាប្រាប់ទៅលោកប៉ះ
ទាំងលេីកដៃ​តូច​ៗប៉ះ​ត្រង់​ប្រអប់​ទ្រូង​ មិនដឹងជាបាត់​គ្រឿង​
ក្នុង​ណាខ្លះទេ​ បេីលោកប៉ាលេង​រត់​ម្លឹងៗ​ រលាក់​ចង់ជ្រុះ
ស្បូន​កូន​អស់​។

«តោះ! ឡេីងឡាន»ជុងហ្គុក​ ក្រឡេក​មេីល​​ក្មេង​
ចិត្ត​ខ្លាំង​បន្តិច​ រួច​នាំកូនចូល​ក្នុង​ឡាន​ ចាប់​បញ្ឆេះ​ម៉ាស៊ីន​រក
បេីកចេញទៅ​ នាំឲ្យ​អាល្អិត​ភ្នែក​ស​ រត់ទៅ​តាមយ៉ាងលឿន
តែ​កំលោះកូន១​ មិនព្រមបេីក​ទ្វារ​ឡាន​ឲ្យ​ចូល​ជា​ដាច់ខាត​។

«បេីក​ទ្វារ​ឡាន​ឲ្យ​អូនចូលផង»ទះ​កញ្ចក់​ឡានផង​ ស្រែក​អង្វរ​ផង​ តែ​លោក​ប្រធានាធិបតី​ ធ្វើ​ពុតជា​ស្ដាប់​មិន
ឮ​ ថែមទាំង​ចាប់​ផ្តើម​ជាន់​ហ្គាទៅមុខយឺតៗ។

«ប្រុស​ចម្កួត​!!!ហុឹស​!»ក្ដៅ​ចិត្ត​ណាស់​ ចង់​តែ​ហក់
ពុះកែង​ឲ្យ​បែកឈាម​តាមចិត្តដែលខឹងទេ តែ​ខ្លួន​កំពុង​តែ​ទាល់​ច្រក​ អស់​ជម្រើស​ក៏​ឡេីងជិះលេី​គូទឡាន​ខាងក្រោយដែល​គ្មាន​ដំបូល​បិទបាំង​។

«ហ៊ឹះៗ​ ហាសហា​ៗ»ជុងហ្គុក​ សេីចខ្លាំង​ៗ​លះៗ​អស់​ពីពោះ​ ពេល​ធ្វើ​បាបក្មេង​ក្បាល​ខូច​បានសម្រេច​ ខណៈ​នាងតូច​ ដាយអាឡា​ ក៏​សម្លឹង​មេីលមុខ​លោកប៉ា​ម៉ក់ៗ​ ហាក់​ចង់​សុំ​អង្វរ​ឲ្យ​យក​ម៉ាក់​របស់​នាងមក​អង្គុយ​ខាងក្នុង​ឡាន​ មាន​ដំបូល​ មាន​ម៉ាស៊ីន​ម៉ាសុីន​ ស្រួល​ខ្លួន​ស្រួល​ចិត្តផង​ មិនមែន​អង្គុយ​នៅខាងក្រោយ​ គ្មាន​ដំបូល​ ថែមទាំងហាល​ក្ដៅហាល​ខ្យល់​អ៊ីចឹង​ទេ។

«ប៉ា-»
«មិនបាច់មក​ជួយ​និយាយ​ អ្នក​ណា​ឲ្យ​ម៉ាក់កូន​យក
ផ្លូវ​ចិត្ត​ប៉ាមកលេងសេីច?»បុរស​វ័យ​កណ្តាល​ប្រញាប់​កាត់​
សម្ដីកូន​ភ្លាម​ មិនឲ្យ​នាង​តូច​និយាយ​ចប់​ចុងចប់ដេីមសិន។
មនុស្ស​ខូច​ ល្បិច​ច្រើន​ដូច​ ថេយ៉ុង​ ហ្វៀរេសន៍​ ទាល់តែ
ធ្វើ​បាបខ្លះបានដឹង​ខ្លួន​ តាំងពីដេីមឡេីយមក​ ធ្វើ​បាបគេ
រហូត​ ពេលនេះ​ធ្វើ​បាបវិញ​ម្ដងមាន​អារម្មណ៍​​យ៉ាង​ម៉េច​ដែរ?

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now