«អូនកំពុងតែធ្វើឲ្យបងឆ្កួតហើយ»
«អ្ហា៎...អូនស្មានតែបងឆ្កួតតាំងពីប្រពន្ធស្លាប់ចោល
ព្រោះមានប្ដីចោរម្សៀតដូចបង»ដឹប!ដូចគេគប់ដុំថ្មចំ
កណ្ដាលមុខ។ មួយម៉ាត់ៗមិនខុសពីពូថៅដ៏មុតស្រួចពុះ
ដេីមទ្រូងចម្រៀកៗនោះទេ។«ថេយ៉ុង ហ្វៀរេសន៍!»មនុស្សមាឌធំងេីបសង្គ្រប់លេី
កាយតូច បបូរមាត់ញ័រទទ្រើកហៅឈ្មោះមនុស្សសម្ដីថ្លោះ
ទាំងមុខក្រហមងាំង ហុចផលឲ្យមនុស្សក្រោមដេីមទ្រូង
ឃើញហេីយអត់នឹងរអាមិនបាន។«បា...បាទ អ្ហឹម សឺតៗៗៗ»ស្ទេីរតែស្ទះខ្យល់ ថប់
ដង្ហើមស្លាប់ មនុស្សដេកភ័យសុខៗ ក៏ស្ទុះថេីបគ្រញិច
បឺតមាត់ ជញ្ជក់ក ខាំថ្ពាល់ លិឍគល់ត្រចៀកដូចមនុស្ស
អត់ឃ្លានមកពីណាក៏មិនដឹង។«អ្ហា៎...ឆ្អែតហើយ»ក្រោយឆ្អែតឆ្អន់អស់ចិត្ត ក៏ប្រះ
ដេកលេីពូក រួចទាញរាងកាយតូចស្ដើងរបស់មនុស្សដែល
ខ្លួនថេីបគ្រញិចឡើងស្លេកស្លាំងអស់ជាតិជូវមកឱបជាប់
ណែនក្ដន់នឹងដងខ្លួន។«ថាឆ្កួតៗមែន»កំលោះតូច លួចរអ៊ូរទាំតិចៗតែម្នាក់ឯង
ហួសចិត្តនឹងអ្នកខ្លះយកតែមែនទែន ដ្បិតថេីបខ្លួនផង ជញ្ជក់ផង ខាំផង លិឍផងដូចពពួកមនុស្សរោគចិត្ត។........
ភូមិគ្រឹះហ្រ្វេដតន់ដានេសហ៍ ដែលធ្លាប់តែស្ងប់ស្ងាត់
ប្រែជាអ៊ូអរ បន្ទាប់ពីថែមសមាជិកថ្មីចំនួន៣នាក់ទៀត។
អាហារពេលយប់មួយពេលនេះ ពិតជាពិសេសមិនធម្មតា
ទេ តែ៖«មួយប្រទេសកូរ៉េខាងត្បូង យេីងមិនទាន់សម្លឹងឃើញអ្នកណាល្អជាង អារ៉ាយទែ ទេ»ជុងហ្គុក ទម្លាក់ស្លាបព្រាលេីចានបាយ ងេីយមុខសង្ហាសម្លឹងមេីលលោកឧកញ៉ា ហ្វ្រីចឆេល ដែលជាឪពុក ដោយមិនភ្លេចលួចងាកមេីលមុខអ្នកអង្គុយក្បែរ។
«នាងទៅបានសុខហេីយ បងកុំរំលឹកពីនាងអី អាណិត
ចៅ»សម្ដីរបស់លោកជំទាវអាន់ណា ធ្វើឲ្យអ្នកគ្រប់គ្នាបង្វែរការចាប់អារម្មណ៍ទៅលេី នាងតូចដាយអាឡា ដែល
កំពុងតែឱនមុខចុះលួចសម្រក់ទឹកភ្នែក ដ្បិតនឹកអ្នកម៉ាក់ខ្លាំង
ពេក ទប់ចិត្តមិនបាន។