«អឺ...ឈ្លោះគ្នាតិចតួចសោះ សុទ្ធតែប្រាប់ឲ្យគេយកប្រពន្ធទៅបាញ់ចោល»
«ថេយ៍/ម៉ាក់»ជុងហ្គុក និង ដាយអាឡា ងាកទៅរក
ប្រភពសំឡេងព្រមគ្នា រួចភ្ញាក់ខ្លួនព្រេីត មិននឹកស្មានថា
ថេយ៉ុង នៅទីនេះ ថែមទាំងត្រូវបានក្រុមភ្នាក់ងារពិសេស
ចាប់វាយខ្នោះដូចជនល្មើសទៀត។«អ្នកណាប្រពន្ធអ្នកណា?»
«ថេយ៉ុង ប្រពន្ធ ជុងហ្គុក»«ចៃដន្យអីយេីងមានប្រពន្ធតែម្នាក់គឺ អារ៉ាយទែ»ពូកែ
សងសឹកណាស់ មិនចេះចាញ់គ្នាទេ ប្រឹងយកឈ្នះរៀងៗ
ខ្លួន ពិសេសអាយកពាក្យសម្ដីគ្នាមកវាយបកគ្នាម្ដងម្នាក់
ហ្នឹងតែម្ដង។«ប្រធានាធិបតី!»ចិត្តក្ដៅ ហាឡេីងសុទ្ធតែលែង
ត្រូវការអ្នកណាមិនថា ដាយអាឡា ឫ ជុងហ្គុក ប៉ុន្តែពេល
គេប្រកែកថាខ្លួនមិនមែនជាប្រពន្ធគេក៏ខឹងញ័រសាច់ រលីង
រលោងរកយំ។«ប៉ា ឲ្យពូៗដោះខ្នោះចេញពីដៃម៉ាក់សិនទៅ»នាងតូច
ចិត្តក៏ពិតមែន តែមិនបានខឹងឫចងគុំនុំចង់ឲ្យ ថេយ៉ុង ជួបការលំបាកឡេីយ។«ញុំាតែអាហារកូនទៅ កុំខ្វល់ពីអ្នកដទៃ»អ្នកដទៃ?
អ្នកដទៃហ្ហេស? គ្រាន់តែឮ អ្នកខ្លះពេបមាត់សម្រក់ទឹកភ្នែក
តក់ៗ។«បងច្បាស់ហើយឫថាអូនជាអ្នកដទៃ?»ថេយ៉ុង ប្រេី
ខ្នងដៃជូតទឹកភ្នែក លេីកចិញ្ចេីមសួរមនុស្សប្រុសគ្មាន
បេះដូង អង្គុយលេីកទឹកមីហុតគ្រូកៗធ្វើមិនដឹងមិនឮ។«ជុងហ្គុក!កុំមកធ្វើមិនឮ ឆាប់ឆ្លេីយនឹងអូនមក!»
«ជុងហ្គុក ហ្រ្វេដតន់ដានេសហ៍!»
«ប្រធានាធិបតី!»
«ប្រធានាធិបតី!»
«ប្រធានាធិបតី អាប្រធានាធិបតីផ្ដាច់ការតណ្ហាក្រាស់! អ្ហឹកៗ ឆ្លេីយនឹងអូនភ្លាម!»ក្រុមភ្នាក់ងារពិសេស ងាកមេីល
គ្នា រួចធ្វើមុខឡេឡឺៗមិនយល់ពីរឿងហេតុដែលបានកេីត
ឡេីង រឹតតែភ្ញាក់ផ្អើលពេលឃើញជនបង្កប់ដែលពួកគេ
ចាប់បានជេរ លោកប្រធានាធិបតី អាៗកប់ៗមាត់ តែ
ជុងហ្គុក គ្មានបញ្ចេញប្រតិកម្មខឹងចិត្តក្រៅទ្រូងបន្តិចសោះ។