Ep21:ឈ្នះ​ តែ​ឈឺ...

5.5K 387 4
                                    

     «ឯងដឹង?»
     «ត្រូវ​ហើយ​! យេីងដឹង​គ្រប់​យ៉ាង​ ហេីយ​ក៏ដឹងថានាង
មាន​បំណង​សម្លាប់​យេីង​នៅ​ថ្ងៃណាមួយ​ដូច​គ្នា​ ដូច្នេះ​ហើយ​យេីង​ត្រូវ​តែ​កំចាត់​នាងចេញជាមុន​ មុននឹងនាង​បក
ក្បាល​មកខាំយេីង​ ហេីយ... ចាំមេីលណា...ជុងហ្គុក​ ជួយអូនផង​ អ្ហឹក​ៗ​»មនុស្ស​ល្បិច​ច្រើន​ ធ្វើ​ពេីជា​ស្រែកយំ​ខ្លាំង​ៗ
បីដូច​កំពុង​ត្រូវ​អ្នក​ដែល​សន្ទនា​ជាមួយ​ធ្វើ​បាប​ រីឯ​អ្នក​នៅ
ខាងក្រៅ​ គ្រាន់តែ​ឮភ្លាម​ ទម្លុះ​ទ្វារ​ចូល​មក​ក្នុង​ចង់បាក់.ក។

      «ថេយ៍​ អូនកេីតអី?»ជុងហ្គុក​ លុតជង្គង់​ចុះឲ្យស្មេី
នឹងនាយតូច​ លេីកដៃ​ក្រសោប​មុខ​ក្រពុំ​អង្អែល​ថ្នមៗ​ ព្រម
ទាំងជូតទឹកភ្នែក​ និង​ សួរនាំ​ តែ​ ថេយ៉ុង​ គិតតែ​គ្រវីក្បាល​
យំ​ មិនព្រមប្រាប់។

     អុីយៀន​ កាន់តែ​ង៉េមង៉ាម​ មិនដឹង​ត្រូវ​ធ្វើ​បែបណា​ដេីម្បី​តតាំងនឹង​ក្មេង​ពិការ​ជេីងដែលនាយតែងតែ​មាក់ងាយ​។ វាមិនងាយ​ដូចអ្វីដែលនាងគិតឡេីយ​ ក្មេង​ម្នាក់​នេះមិន​ធម្មតា​ទេ​ អាច​ធ្វើ​ឲ្យ​នាង​ខ្លាច​រអា​ត្រឹម​រយៈពេល​ដ៏ខ្លីមួយ។ ​

      «អុីយៀន​ ធ្វើ​បាប​អូនឫ?»
      «អត់ទេ! ខ្ញុំ​មិនបាន​ធ្វើ​អ្វី​គេទេលោក​ប្រធានាធិបតី​»
ជុងហ្គុក​ សួរ​ ថេយ៉ុង​ តែ​ អុីយៀន​ រហ័ស​ឆ្លេីយ​ជំនួស​ដោយ​មិនចាំយូរ​ តស៊ូ​រក​យុត្តិធម៌​ឲ្យ​ខ្លួនឯង​ ព្រោះ​មុនហ្នឹង
នាងមិនបាន​ធ្វើ​បាប​ ថេយ៉ុង​ ទេ​ មានតែ​ក្មេង​នោះទេ
ធ្វើ​បាបនាងសឹងតែ​ក្អួត​ឈាម​ទាំង​ដុំ។

     «ចាំ​និយាយ​គ្នា​ពេល​ក្រោយទៅ​ ពេលនេះ​អូន​ឃ្លាន​
ហើយ​»មិន​បង្អង់​យូរ​ ដ្បិត​បណ្ដូលចិត្ត​ឃ្លាន​ទៅហើយ​
ជុងហ្គុក​ ក៏នាំនាយតូចទៅ​កាន់​តុ​អាហារ​ ចាប់ផ្ដើម​ញ៉ាំ
បាយ​ដោយ​សមាជិក​ចំនួន៣នាក់​ គឺ​ ដាយអាឡា​ ម្នាក់​
ទៀត។ នាងបាន​ត្រឡប់​មកពីដេីរលេងវិញហេីយ។

     អុីយៀន​ ភ័យ​ញ័រ​ខ្លួន​ ព្រោះដឹងថាគេចមិនរួចពី
កណ្ដាប់​ដៃ​មនុស្ស​ពិការ​ ដែល​គ្រប់គ្នា​មេីលឃេីញពី
សម្បកក្រៅ​ថា​ទន់​ខ្សោយ។ កែវភ្នែក​មិន​ប្រក្រតី​ ងាក
ឆ្វេង​ងាក​ស្ដាំ​ក៏​ប្រទះ​រូបថត​លោក​ជំទាវ​ អារ៉ាយទែ​ កំពុង​
តែ​ញញឹម​យ៉ាង​ស្រស់​មកកាន់នាង​ ប៉ុន្តែ​ជា​ស្នាម​ញញឹម​
ដែលមេីល​ឃេីញ​ហើយ​ ស្លុត​ចិត្ត​ជា​ខ្លាំង​។

ប្រធានាធិបតី​ផ្ដាច់ការ​Donde viven las historias. Descúbrelo ahora