«អ៊ីចឹងមានតែ...»ចង់ណាស់ ចង់និយាយថាលោក
ប៉ាក្មេក តែហាមាត់មិនរួច ព្រោះនឹកស្មានមិនដល់ ជួនកាល
ជុងហ្គុក យល់ច្រឡំខុសក៏ថាបាន។«ត្រូវហេីយគឺលោកប៉ាជាអ្នកយកមកឲ្យអូន»លោក
ប្រធានាធិបតី និយាយដោយភាពជឿជាក់ ដ្បិតស្គាល់ចរិត
អ្នកផ្ដល់កំណើតឲ្យខ្លួនច្បាស់ ខណៈកែវភ្នែកមានអំណាច
លួចចោលសម្លឹងមេីលទៅកៀនជេីងសសរ ដែលមាន
បុរសចំណាស់ម្នាក់កំពុងតែអេីតឡឺមៗ បង្ហាញពិរុទ្ធឲ្យ
ជុងហ្គុក ចាប់បាន។ថេយ៉ុង ស្ទេីរតែមិនជឿនូវអ្វីដែលខ្លួនបានឮនិងឃេីញ
នៅថ្ងៃនេះ ។ លោកប៉ាក្មេកពិតជាចម្លែកណាស់ ម្ដងក៏ល្អ
ម្ដងក៏អាក្រក់គួរឲ្យខ្លាច។ អាល្អិត គ្រវីក្បាលបណ្ដេញការ
គិតចេញអស់ ទេីបលេីកថាសអាហារយកចូលក្នុងបន្ទប់
រួចដាក់លេីតុ ហេីយបរិភោគទាំងអារម្មណ៍ល្អ។ព្រឹកថ្ងៃថ្មី...
ថេយ៉ុង ក្រោកតាំងពីក្បាលព្រលប់ ចូលផ្ទះបាយ
ដេីម្បីរៀនមេីលពីរបៀបនៃការធ្វើម្ហូបរបស់ចុងភៅប្រចាំ
សេតវិមាន។ រៀនធ្វើនេះ មិនមែនចង់យកចិត្តលោកប៉ាក្មេក តែក៏ចង់ឲ្យគាត់ពេញចិត្តខ្លួនដែរ។«នីនី ជួយរៀបផ្លែឈើថែមមួយចានទៀតមក»រៀប
អាហារលេីតុបណ្ដេីរ ប្រឹងបន្លឺប្រាប់ស្រីបម្រេីបណ្ដេីរឲ្យ
យកផ្លែឈេីមកថែមទៀត ស្របពេលដែលអ្នកយាមម្នាក់
ក៏ដេីរចូលមកល្មម។«អ្នកប្រុសតូច មានគេផ្ញើប្រអប់អ្វីម៉្យាងមកឲ្យលោកប្រធានាធិបតី»
«ប្រអប់ស្អី?មានដឹងទេ?»
«មិនដឹងទេទាន៎»ថេយ៉ុង មិនមាត់ តែក៏ទុករបស់ក្នុងដៃទៅលេីតុ រួចដេីរទៅតាមអ្នកយាមពីក្រោយ រហូតដល់ក្លោងទ្វារសេតវិមានក៏ប្រទះនឹងបុរសប្លែកមុខម្នាក់កំពុង
តែកាន់ប្រអប់បួនជ្រុងយ៉ាងចម្លែក។«លាក់ធ្វើអី?ឲ្យមកខ្ញុំមក!»គ្រាន់តែឃើញកំលោះតូច
ដេីរចូលមក បុរសម្នាក់នោះក៏លាក់ប្រអប់ទៅក្រោយខ្នង
តែលាក់ម្ដេចជិតនឹងកែវភ្នែកដ៏មោះមុតទៅ?