@សេតវិមានហ្រ្វេដតន់ដានេសហ៍
«អ្នកប្រុសតូចចង់ធ្វើបែបណាជាមួយនឹងអ្នកគ្រូពេទ្យ
អុីយៀន ម្នាក់នោះ?»នីនី បន្លឺសំឡេងចច្រែតសួរចៅ
ហ្វាយតូចដែលអង្គុយនៅក្នុងបន្ទប់សម្លឹងមេីលសកម្មភាព
តាមយកចិត្តយកថ្លេីម លោកប្រធានាធិបតីពីសំណាក់អ្នកគ្រូពេទ្យអុីយៀន តាមរយៈបង្អួចកញ្ចក់។ក្រែងនាងជាគ្រូពេទ្យប្រចាំខ្លួនរបស់គេហ្ហេស?
ម្ដេចក៏មុខក្រាស់តាមបម្រេី ជុងហ្គុក ទៅវិញ? អ្នកណា
ហៅនាងទៅ?«នាងនឹងមិនដោះលែងលោកប្រធានាធិបតី ងាយៗ
ឡេីយ បេីដេញឲ្យនាងចេញ ថ្ងៃណាមួយ នាងគង់តែ
ត្រលប់មកវិញ តែបេីធ្វើឲ្យនាងចាកចេញដោយអស់ចិត្ត
គ្មានថ្ងៃលេចចេញវត្តមានអ្នកគ្រូពេទ្យ អុីយៀន ឲ្យពួក
យេីងឃើញទៀតទេ»នីនី ងក់ក្បាលយល់ពីអ្វីដែល
ថេយ៉ុង និយាយ រួចរុញរទេះ នាំកាយតូច ទៅរកមនុស្ស
ពីរនាក់ដែលពួកគេលេីកឡេីងមុននេះ។«យេីងទទួលយកនាងចូលសេតវិមាន ក៏ព្រោះ ថេយ៍
អ្នកស្នើសុំ ដូច្នេះសូមកុំធ្វើខ្លួនហួសព្រំដែន យេីងមិន
ចូលចិត្ត»មកអង្គុយធ្វើការនៅកញ្ចុះខាងក្រៅ ព្រោះចង់
បំបាត់ភាពស្ត្រេស ចង់ទទួលបរិកាសបរិសុទ្ធចេញពី
ធម្មតា មិនចង់ឲ្យអ្នកណាមករំខាន តែនាងបែរជាមក
បន្ថែមភាពមួម៉ៅនៅក្នុងខ្លួនគេទៅវិញ។«សុំទោសលោកប្រធានាធិបតី»នាងធ្វើជាទម្លាក់ទឹកមុខចុះពេលទទួលបានការស្ដីបន្ទោសពីមនុស្សដែល
ខ្លួនប្រាណនាងញ័រចង់បានជាកម្មសិទ្ធិផ្ទាល់ខ្លួន។«ម្ដេចក៏បងអត់ចិត្តខ្លាំងម្ល៉េះ?នាងខំយកកាហ្វេមកឲ្យ
ហេីយ ឆាប់ទទួលទៅ»សម្ដីសំដៅហាក់ដូចជាមនុស្សមាន
ចិត្ត ប៉ុន្តែធាតុពិតកំពុងតែសេីចចំអកអ្នកគ្រូពេទ្យដោយ
ប្រយោល ហេីយ អុីយៀន ក៏ដឹងច្បាស់ដូចគ្នា។