Ep31:ស្រឡាញ់​ប៉ុណ្ណា​ ឈឺ​ប៉ុណ្ណឹង​

4.6K 352 12
                                    

«ចុះបេី​ ថេយ៍​ ពិកាជេីង​​ម្ដងទៀត? ថេយ៍​ នឹង​រស់​នៅ​ជាមួយ​យេីង​រហូត​ត​ទៅ​ ត្រូវ​ទេ?»កាយមាំ​ទម្លាក់​ខ្លួន​ចុះ
អង្គុយ​ផ្ទាល់​ឥដ្ឋ​ លេីកដៃ​ខ្ទប់​មុខ​គ្រវីក្បាល​បណ្ដេញ​គំនិត​
ឆ្កួត​ឡប់​ឡែ​ចេញពី​ខួរក្បាល​ តែ​ធ្វើ​មិនបាន​ ចុងក្រោយ​ គេ
នៅតែ​ជ្រេីសរេីស​ផ្លូវ​នេះ​។

     ថេយ៉ុង​ ត្រូវ​បាន​ នីនី​ លាង​របួស​និង​លាប​ថ្នាំឲ្យ​ ទេីប
ដេីរទៅ​សម្រាក​លេី​គ្រែ​ដោយ​ភាព​ហត់នឿយ​។ ហត់​ទាំង
ផ្លូវ​កាយនិង​ផ្លូវ​ចិត្ត​ មាន​សេចក្តី​សុខ​តែ​មួយ​រយៈពេល​ខ្លី
ភាព​ទុក្ខសោក​ក៏​រត់​ចូល​មក​ ត្រូវ​ដោះស្រាយ​នូវ​រយៈ​ពេលដ៏សែន​វែង។

      ក្រាកកក​
      ទ្វារ​បន្ទប់​បេីកឡេីងដៃ​ប្រអប់​ដៃមាំ​រុំព័ទ្ធ​ដោយ​សរសៃ​
រវាម​ ស្រប​រាងកាយ​ធំឌាំង​ដេីរចូល​ក្នុង​បន្ទប់​ដូច​មនុស្ស​គ្មាន​
សតិ​នៅ​ក្នុង​ខ្លួន​ រួច​វារ​ឡេីងទៅពូក​យឺតៗ​ សម្លឹង​មេីលទៅ
មនុស្ស​ជាទី​ស្រឡាញ់​គេង​លង់លក់​ ដោយ​ប្រេី​ក្រសែ​ភ្នែក​
ប្លែកៗ​។

      «បង​ស្រឡាញ់​អូន​ បង​ស្រឡាញ់​អូន​ណាស់​ ថេយ៍​»
សំឡេង​ញ័រ​ បបូរ​មាត់​ញាក់​ ទឹកភ្នែក​ប្រដេញ​ចុះគ្មាន​សំឡេង​ កែវភ្នែក​វិល​ក្រឡាប់​ក្រឡេីត​ ដៃលូក​ចូល​ក្នុង​
ចង្កេះ​ខោទាញ​កាំភ្លើង​ខ្លីចេញមក។

       «បងមិនអាច​រស់នៅ​ដោយ​គ្មាន​អូនបានទេ​ អូន
ត្រូវ​តែ​រស់នៅ​ជាមួយ​បងពេញមួយ​ជីវិត​ បង​មិន​អនុញ្ញាត​ឲ្យ​
អ្នក​ណាយកអូនចេញពីបង​ជា​ដាច់ខាត​!»ជុងហ្គុក​ ខាំធ្មេញ​
ទប់​សំឡេង​ទឹកភ្នែក​មិនឲ្យ​លេចឮចេញមកខាង​ក្រៅ​ ខ្លាច
នាយតូច​ភ្ញាក់​មកឃើញ​ទង្វើ​មិនគួរ​ធ្វើ​ដែលគេ​រៀបនឹង​ធ្វើ​នាពេលនេះ រួចកេះដៃ​កាំភ្លើង​តម្រង់​ទៅ​ត្រង់​ក្បាល​ជង្គង់​
មនុស្ស​ជាទី​ស្រឡាញ់​ រួច៖

      ផាំង!!!!

      សំឡេង​គ្រាប់​កាំភ្លើង​លាន់​ឮ​ពេញ​សេតវិមាន​ បង្ក
ជា​ការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ម្នា​ជា​ច្រើន​ ស្របពេលដែល
ថេយ៉ុង​ ភ្ញាក់​ពី​ដំណេក​ទាំង​មិងមាំង​ សម្លឹង​មេីល​បុរស​នៅ
ក្បែរ​ខ្លួន​ទាំង​តក់​ស្លុត​ បន្ទាប់​ពី​ក្រឡេក​ឃើញ​បាតដៃ​ក្រាស់​
ឃ្មឹក​ ធ្លាប់​ប្រលោមលួងលោម​អង្អែល​ថ្នាក់​ថ្នម​ខ្លួន​ ប្រែជា
ប្រហោង​ធ្លុះ​ស្រក់​ឈាម​ហូរដូចទឹក។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now