អុីយៀន ស្ទុះដេីរចេញ ព្រោះទ្រាំមេីលទៀតលែងបាន។ ទទួលស្គាល់ថានាងស្រឡាញ់លោកប្រធានាធិបតី
ស្រឡាញ់ខ្លាំងណាស់ ស្រឡាញ់ទាំងរូបរាង មុខមាត់ និង
អំណាច ប្រាក់កាស របស់គេ នាងចង់បានគេមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នាងចង់ក្លាយជាលោកជំទាវហ្រ្វេដតន់ដានេសហ៍ នាងចង់ឈ្នះ នាងមិនព្រមចាញ់ក្មេងពិការដូច
ថេយ៉ុង ដាច់ខាត។«ប្រធានាធិបតី ញ៉ាំបាយឫនៅ?»ដកបបូរមាត់ចេញ
ភ្លាម នាយតូច ក៏សួរនាំគេដូចជាភរិយាម្នាក់ ខណៈដៃស្រលូន នៅតោង.កមាំមិនព្រមរបេះ។«នៅទេ ចាំញ៉ាំជាមួយ ថេយ៍ អ្ហឹម...»បញ្ចប់ប្រយោគ
បបូរមាត់មិនទាន់ស្ងួតទឹកក៏ទម្លាក់ បឺតជញ្ជក់ បបូរមាត់ស្រទន់ផ្អែម មានមន្តស្នេហ៍របស់នាយតូចបន្តទៀត ដោយមាន
ជំនួយពីម្ចាស់សមីខ្លួនផងដែរ។«ខ្ញុំនឹងពង្វក់លោក លោកត្រូវតែងប់ងុលនឹងខ្ញុំតែម្នាក់
គត់!...»@តុអាហារ
ជាការស្វាគមន៍ដល់អ្នកគ្រូពេទ្យក្រមុំ ថេយ៉ុង បានសុំ
ឲ្យនាងមកញ៉ាំអាហារជាមួយពួកគេមួយពេល។ បន្ទាប់ពីនេះ នាងត្រូវញ៉ាំ និង គេងនៅផ្ទះផ្សេង គ្រាន់តែស្ថិតនៅ
ក្នុងបរិវេនសេតវិមាន ហ្រ្វេដតន់ដានេសហ៍ ហេីយនេះគឺ
ជាបញ្ជាម្ចាស់សេតវិមានផ្ទាល់។«អ្នកគ្រូពេទ្យញ៉ាំឲ្យច្រើនៗទៅណា មិនបាច់ក្រែងចិត្ត
ទេ ហិហិ»សម្ដីសំដៅប្រៀបដូចជាម្ចាស់ផ្ទះ កាន់តែធ្វើឲ្យ
អុីយៀន មិនពេញចិត្ត ចង់តែបកផាំងៗទៅវិញតាមចិត្ត
ក្ដៅ តែនាងមិនអាច នាងអាចបានត្រឹមតែទ្រាំ បេីមិន
ធ្វើអ៊ីចឹងនាងប្រាកដជាខ្ទាតពីទីនេះមិនខាន ព្រោះ ជុងហ្គុក
ពេលនេះ មិនដូច ជុងហ្គុក ដែលនាងស្គាល់ពីមុនទាល់តែ
សោះ។គេចាប់ផ្ដើមផ្លាស់ប្ដូរហេីយ ផ្លាស់ប្ដូរព្រោះតែមនុស្ស
ម្នាក់...