Ep4: ហេតុអី្វ​អ្នក​ដែល​ស្លាប់​មិនមែន​ជាលោក?»

5.6K 385 6
                                    

   «របស់​អ្វី​ក៏​ដោយ​ឲ្យ​តែឯង​ត្រូវ​ការ​ យេីងរកឲ្យឯង
បានទាំងអស់​ ប្រាប់​យេីងមក​ ថេយ៉ុង​»
«ខ្ញុំ​ត្រូវ​ការ​ឲ្យ​លោក​ស្លាប់​ ធ្វេី​បានទេ?​ ទៅស្លាប់
ទៅ​ ទៅ​ស្លាប់​ឲ្យ​បាត់​ៗទៅ​! អ្ហឹក​ៗ​»ម្ដេច​មនុស្ស​អាក្រក់​
ដូចគេ​មិនមែន​ជា​អ្នក​ដែល​រងគ្រោះ​?ហេតុអី្វ​ជនរងគ្រោះ​
ជា​មនុស្ស​ម្នាក់​ដែលមិនដឹងរឿង​អ្វីសោះទៅវិញ?លោកិយ​
អយុត្តិធម៌​ខ្លាំង​ណាស់​។

     «យេីង​-»ជុងហ្គុក​ រឹង​អណ្ដាត​ គ្រលាស់​តប.តមិនចេញបន្ទាប់​ពីឮ​ប្រយោគ​ដេញឲ្យទៅ​ស្លាប់​ពី​ក្មេង​ប្រុស​ចំពោះ​មុខ។ វា​ធ្វេី​ឲ្យ​នាយនឹកដល់​គ្រា​កន្លង​ដែល​ធ្លាប់​ប្រេីប្រាស់​ពាក្យ​ពេចន៍​បែបនេះ​ទៅកាន់​ភរិយា​។

     «ទៅ​ស្លាប់​ឲ្យ​ផុតៗទៅ​ ខ្ញុំ​ស្អប់​មុខលោកឯង​ខ្លាំង​ណាស់​ អ្ហឹក​ៗ​»ថេយ៉ុង​ ប្រតាយប្រតប់​ រុញ​ច្រាន​ ស្រែក
យំដេញ​គេឲ្យ​ចេញ​ឆ្ងាយ​ពី​ខ្លួន​ តែ​អ្នក​ម្ខាងទៀត​ហាក់​មិន
យល់​ស្រប​តាម​ កាន់​តែ​រុញច្រាន​ គេកាន់តែចូលជិត​ ឱប
ក្រសោប​កាយតូច​ ព្រមទាំង​អង្អែល​ខ្នង​លួងលោម​ឲ្យ​
ស្ងប់​ចិត្ត​។

     «អ្នក​គ្រូ​ពេទ្យ​នាំគេ​ម្នាក់​នេះចេញទៅ​ ខ្ញុំ​ឆ្អេីមមុខគេ
ខ្លាំង​ណាស់​!»វត្ត​មាន​អ្នក​មនុស្ស​ចំណូល​ថ្មី​ ដាស់​សតិ​អារម្មណ៍​អ្នក​ដែល​ភ្លឹក​ភាំង​ ធ្លាក់​ចូល​ក្នុង​ការ​ល្បួង​លួង
លោម​ឲ្យ​ដឹង​ខ្លួន​ ច្រានកាយធំចេញ​ រួចងាកមុខទៅ​ម្ខាង​
ដោយ​មិនភ្លេច​ប្រាប់​អ្នក​គ្រូ​ពេទ្យ​ឲ្យ​ដេញលោក​ប្រធានាធិបតី​ដែល​ខ្លួន​ស្អប់​កប់​ឆ្អឹង​ចេញ។

      អស់​ជម្រើស​ ជុងហ្គុក​ ព្រម​ងេីបដេីរចេញទៅដោយ
មិនបាច់​បង្ខំ​។ គេដឹងថា​ ថេយ៉ុង​ ខូចចិត្ត​ពេលដែល​បាត់​បង់
ជេីងទាំងគូ​ ព្រមជាមួយលោកយាយជាទី​ស្រឡាញ់​នៅ​ក្នុង​ពេលតែមួយ។  គេព្រមខុស​ ព្រម​ទទួល​កំហុស​គ្រប់យ៉ាង​ ហេីយ​ក៏ចង់សុំ​ឱកាស​ដេីម្បី​តបស្នង​អ្វីដែល​ ថេយ៉ុង​ បាត់​បង់​ទៅដូចគ្នា។

      គេមិនអាច​ដាស់​លោកយាយឲ្យ​ងេីបឡេីងវិញ​ តែ
សូម​សន្យា​ថានឹងមេីលថែ​ចៅ​សំណព្វ​ចិត្ត​របស់​គាត់​ឲ្យ​បាន
ល្អ​ មិនឲ្យ​អ្នកណា​ប៉ះ​សូម្បី​តែ​មួយ​ចុង​សរសៃ​សក់។ ចំណែក​ជេីងមួយគូដ៏​ស្រស់ស្អាត​ គេនឹង​ស្វែងរក​គ្រូពេទ្យ​ល្អៗ​ដេីម្បី​ព្យាបាល​វាឲ្យ​បានល្អដូចមុនវិញ​ ទោះបី​មិនដូចមួយរយភាគរយ​ តែគេនឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​។ 

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now