Ep47 ត្រូវ​គ្នាវិញ​ណា​ យេីង​នឹង​តស៊ូ​ជំនៈគ្រប់​ឧបសគ្គ​ជាមួយ​គ្នា

5.3K 341 9
                                    

  «នៅ​ឆ្លៀត​សួរ​បញ្ជាក់​ភាគរយ​ទៀត​ ចាប់​បោះ​ទម្លាក់​
ពី​លេី​ភ្នំ​មែនទែន​ឥឡូវ​ហើយ​! »ក្មេង​ក្បាល​ខូច​ប្រញាប់
​លេីកដៃ​តោងកមាំ​ជាប់​ ខ្លាច​គេ​ខឹង​ចិត្ត​ ចាប់​បោះ​ទម្លាក់​ពីលេីភ្នំ​​ពិតមែន។ កុំភ្លេច​ឲ្យ​សោះណា​ ជុងហ្គុក​ កែតែ​ចរិត​ព្រាន​ទៅជា​មនុស្ស​ស្មោះត្រង់​ទេ​ តែរឿង​ដៃឆៅ​ សម្លាប់​មនុស្ស​ គេមិនបាន​ផ្លាស់ប្ដូរ​ឡេីយ​។

     កាយតូច​អង្គុយ​នៅលេីពូក​ ដោយ​មាន​ លោក​ប្រធានាធិបតី​ លាប​របួស​ឲ្យ​ ចំណែក​ ដាយអាឡា​ ក៏គេងលង់លក់​បាត់​ មិនដឹងថា​ លោកប៉ា​និងម៉ាក់​ថ្មី​របស់​នាង​ត្រូវ​គ្នា​បាន
៥០ភាគ​រយនោះទេ​ បេីបានដឹង​ នាង​ច្បាស់​ជា​រីករាយ​។

     «​ឃ្លាន​ទេ?»ពេល​រួចរាល់​ ជុងហ្គុក​ ក៏លេីក​ចិញ្ចេីម​សួរ
មនុស្ស​អង្គុយ​ទល់មុខ​ នាយល្អិត​ឮហេីយ​ក៏ងក់ក្បាល​តិចៗ
បញ្ជាក់​ថា​ឃ្លាន​ពិតមែន។

     «ចាំ​បន្តិច​»ជុងហ្គុក​ ចេញទៅ​ធ្វើ​អាហារ​បាត់​ ថេយ៉ុង​
ក៏​លទៅ​ថេីបកូន​ស្រី​ក្រៅខោ​ជា​ច្រើន​ខ្សឺត​ទាល់​តែ​រំសាយ​
អារម្មណ៍​នឹក​រលឹក​បាន​ខ្លះ​ ទេីបងេីបដេីរចេញទៅ​អង្គុយ​នៅ
លេី​ផ្ទាំង​ថ្ម​ក្បែរ​​មាត់​ជ្រោះ​។

      ភ្លេីង​អំពូល​តូចៗ​ពណ៌​ពងមាន់​ រុំព័ទ្ធ​ ចង​ហ៊ុម​តាមដេីម
ឈេី​ បំភ្លឺ​ទេសភាព​ឲ្យ​កាន់តែ​ស្អាត​និងមាន​ភាព​រ៉ូមែនទិក​
ខ្លាំង​ទ្វេដង​ សំឡេង​សត្វ​យំ​ អមដោយ​ស្នូរ​សំឡេង​ទឹកជ្រោះ​ធ្លាក់​មកពី​ទី​ខ្ពស់​ ជំនួយ​ដល់​ខួរក្បាល​ឲ្យ​ទម្លាក់​ចោល​នូវ​រឿង​អាក្រក់​បាន​ស្ទេីរ​តែ​ទាំង​ស្រុង​។

     កែវភ្នែក​ពណ៌​ត្នោត​បាញ់​តម្រង់​ទៅរក​មនុស្ស​ជាទី
ស្រឡាញ់​ដែល​កំពុង​អង្គុយ​ស្រងេះស្រងោច​កណ្ដោច
កណ្ដែង​តែ​ម្នាក់​ឯង​នៅ​មាត់​ជ្រោះ​ រួច​កាន់​ចាន​មីដែលទេីប
ឆាហេីយ​ក្ដៅៗ​ទៅ​ជាមួយ​។

     «ញុំា​ទៅ»នាយតូច​ ងាកមេីល​មុខ​មនុស្ស​ប្រុសដែល
ធ្វើ​ឲ្យ​បេះដូង​តូច​មួយ​គ្រាំគ្រា​ជា​ច្រេីន​ថ្ងៃ​មួយ​ស្របក់​ ទេីប
ដក​ក្រសែ​ភ្នែក​ងាកទៅមេីលចាន​មីនៅ​ក្នុង​ដៃមាំជំនួសវិញម្ដង​ រួចទទួល​យកមក​​ញុំា​ទាំង​លួច​សម្រក់​ទឹកភ្នែក​ចុះ​ នឹក​ស្រណោះ​រសជាតិ​ដែល​គេ​ធ្លាប់​ធ្វើ​ឲ្យ​បរិភោគ​នាពេល​កន្លង​មុនចែក​ផ្លូវ​គ្នា។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now