«មិនចាំបាច់ទៅណាឆ្ងាយពេកក៏បាន ត្រឹមទៅលេង
សមុទ្រ កោះ វាលស្រែ សួនផ្កា-អូ៎យ!!! អ្ហឹក ជេីងអូន អ្ហឺ
ជេីងអូនចុកណាស់ ជុងហ្គុក ជួយអូនផង អូនខ្លាចណាស់
ហុឹកៗ»
«ថេយ៍!ថេយ៍! ថេយ៉ុង អូនយ៉ាងម៉េចហើយ? ថេយ៍
ឮបងហៅទេ?»ជុងហ្គុក កញ្រ្ជោលលោតឡេីងទៅលេីគ្រែ ទះថ្ពាល់ក្រពុំថ្នមៗ ទាំងដេីមទ្រូងញ័រចំប្រប់ រួចប្រញាប់នាំអ្នកជំងឺទៅមន្ទីរពេទ្យ។@មន្ទីរពេទ្យក្រុងសេអ៊ូល
«នាងមេីលថែគេយ៉ាងម៉េច អុីយៀន? ម៉េចក៏គេ
ក្លាយជាបែបនេះហ្ហាស៎!!!?»ជុងហ្គុក ស្រែកគំហកសួរ
លាន់សំឡេងគ្រលរមាំពេញបន្ទប់រង់ចាំ បង្កជាការភ័យ
ខ្លាចដល់អ្នកគ្រូពេទ្យក្រមុំជាខ្លាំង។«ខ្ញុំមិនបានធ្វើអ្វីគេទេ-»អុីយៀន លុតជង្គង់ចុះ វារ
ទៅស្រវាឱបជេីងមាំ លេីកដៃសំពះ គ្រវីក្បាលប្រកែកថា
នាងមិនបានធ្វើអ្វី ថេយ៉ុង ឡេីយ។«បេីមិនធ្វើអ្វី សុខៗគេដេកពេទ្យអ៊ីចឹងឫ?»មិនឲ្យ
នាងនិយាយចប់ស្រួលបួល គេក៏គំហកសួរដោយក្ដី
ក្ដៅក្រហាយ មុននឹងដាក់បង្គុយចុះលេីសាឡុង អន្ទះអន្ទែង
នៅស្ងៀម រង់ចាំលោកដុកទ័រចេញមក។«លោកប្រធានាធិបតី»មិនព្រមចុះចាញ់ អុីយៀន នៅ
តែប្រឹងត្រដរវារទៅឱបជេីង ជុងហ្គុក ហេីយងេីប
ឈរប្រឡេះឡេវអាវចំនួន៣គ្រាប់ បញ្ចេញដេីមទ្រូងធំ
ទ្រលុកទ្រលន់ រួចទម្លាក់គូទអង្គុយលេីភ្លៅមាំទាំងម្ចាស់សមីខ្លួនមិនទាន់អនុញ្ញាត។ម្រាមដៃធំស្រឡោកៗទាំងប្រាំ លូកក្រសោបថ្ពាល់
ស្រីស្រស់អង្អែលថ្នមៗ នាំឲ្យនាងក្រមុំអរភេីតជាខ្លាំង តែ
ក៏ស្លុតចិត្តភ្លាមៗ បន្ទាប់ពីឮប្រយោគរបស់គេ៖«យេីងព្រមទទួលយកនាងចូលសេតវិមាន ក៏ព្រោះតែ ថេយ៍ ហេីយបេីគេឲ្យយេីងសម្លាប់នាងចោលពេលដឹងខ្លួនឡេីងវិញ យេីងក៏ព្រមដោយមិនរារែកចិត្ត»វាចាចប់ រ៉ាក់គី ក៏ចាប់លេីក អុីយៀន យកទៅសេតវិមានវិញ បន្សល់ទុក
ត្រឹមលោកប្រធានាធិបតីផ្ដាច់ការ នៅអង្គុយកង្វល់ចិត្ត
ឥតឱបមា។