«ហេតុអី្វមិនមែន បេីអូនជាប្រពន្ធបង?»
«មួយម៉ាត់ប្រពន្ធពីរម៉ាត់ប្រពន្ធ ការពីពេលណាហ្នឹង?»
«ការឆាប់ៗនេះ»ឆ្លេីយតបយ៉ាងច្រឡឺមបឺសមធ្យម ងុំ
ញាក់ភ្នែកដាក់ក្មេងនៅក្នុងកញ្ចក់ទៀត បណ្ដាលចិត្តអ្នក
មេីល ឃេីញហើយគ្រឺតក្នាញ់ជាខ្លាំង ទ្រាំមិនបានបុក
មួយកែងចំក្បាលពោះ។«អ្ហយ...»
«សុំទោស អូនរំភើបពេកជ្រុលដៃ ហិហិ»វាយក្បាល
ហេីយអង្អែលខ្នងតាមក្រោយ គឺជាជំនាញរបស់កំលោះតូច
ថេយ៉ុង ហ្វៀរេសន៍ ចំែណកលោកប្រធានាធិបតី ក៏ប្រែជា
ត្អូញត្អែរមកជាញញឹមមានល្បិច រួចចាប់សុីគ្រឿងក្នុងក្មេងពូកែបន្លំតែវ៉ៃមែន តាំងពីព្រឹករហូតដល់ថ្ងៃត្រង់។«ម៉ាក់ថាកូននៅគេងទីនេះមួយយប់សិនទៅ មេីល
ទៅជេីងរបស់កូនដូចជាចង់ធ្វើទុក្ខទៀតហេីយ»អ្នកស្រីឆេរីន បន្លឺឡេីងទាំងបារម្ភ ដ្បិតកូនប្រុសមានតែមួយ មកជូនដំណើរព្រមឲ្យទៅនៅជាមួយលោកប្រធានាធិបតីវិញ តែក៏រារែកចិត្តពេលឃេីញកូនដេីរមិនត្រង់ផ្លូវ ដៃក៏ច្របាច់ចង្កេះមិនឈប់ ហ្ហា...ពិតជាគួរឲ្យបារម្ភណាស់។«ម៉ាក់ហ៎!»អាល្អិត អៀនខ្មាសជាខ្លាំងពេលឮសម្ដី
ម្ដាយ ប៉ុន្តែអ្នកស្រីឆេរីន បែរជាសម្ដែងអាការៈងឿងឆ្ងល់
ទៅវិញពេលឃេីញឫកពារកូន នេះកេីតអ្វីឲ្យប្រាកដទៅ?«ម៉ាក់ចង់សួរថាកូនកេីតអី?គេងទីនេះមួយយប់ទៀត
ទៅណាកូន»
«កូនត្រូវលោកប្រធានាធិបតីវ៉ៃក្នុងបន្ទប់ទឹកម៉ាក់»
ថេយ៉ុង ឱនខ្សឹបពាក្យពេចន៍បញ្ឆិតបញ្ឆៀងប្រាប់ម្ដាយ
ក្រែងលគាត់យល់ លែងអីបែរជាមិនយល់ថែមទាំងខឹង
នឹង ជុងហ្គុក ទៀត។«លោកប្រធានាធិបតី ហេតុអី្វក៏លោកវាយកូនប្រុស
ខ្ញុំ?ខ្ញុំមានកូនតែម្នាក់ទេ បេីលោកមិនត្រូវការប្រគល់គេមក
ឲ្យខ្ញុំវិញមក»ដល់អ៊ីចឹងទៅមិនដឹងតបបែបណាដែរ បេីមិន
ធ្លាប់បានវ៉ៃមួយដៃផង។ ជំហានវែងៗបោះយឺតៗទៅរក
លោកប៉ាក្មេក រួចខ្សឹបខ្សៀវរ៉ាយរ៉ាប់រឿងរ៉ាវពិតជាក់ស្ដែង
ឲ្យគាត់បានដឹង ហេីយលោកហ្វៀរេសន៍ ក៏ខ្សឹបប្រាប់
ភរិយាត ទេីបអ្នកស្រីឆេរីន ទះដេីមទ្រូងផ្លាច់ហួសចិត្ត
រកពាក្យបរិយាយមិនបាន។