Ep10: បង​ស្របតាមអូន​ស្រាប់​ហើយ​ប្រពន្ធ​សម្លាញ់​ ជុប៎​!

6.1K 389 6
                                    

     «ថេយ៍​ ស្ដាប់​យេីង​បកស្រាយ​សិន»ជុងហ្គុក​ ស្ទុះរត់
ទៅ​ឃាំង​រទេះរុញ​មិនឲ្យ​ ថេយ៉ុង​ ទៅណាបាន។ គេដឹងថា
គេខុសដែលទប់​អារម្មណ៍​ធ្វើ​រឿង​នោះមិនបាន​ តែ​ក៏មិនមានបំណង​ធ្វើ​វាឡេីយ​ វាជា​ការ​ភ្លាត់​ស្នៀត​ប៉ុណ្ណោះ​។

«មានអី​ហ្ហេស​?»ថេយ៉ុង​ បញ្ឈប់​រទេះរុញ​ លេីក
ចិញ្ចេីម​សួរ​អ្នក​ដែលទេីបមកដល់​ បង្ហាញ​ឫកពារ​សោះ
កក្រោះ​ ហាក់​មិនបានកេីត​អ្វី​ទាំងអស់​។

«រឿងមុននេះយេីងអាច​បកស្រាយ​បាន​ ថេយ៍​ ទុក
ពេល​ឲ្យ​យេីងសិនណា​ ៥នាទី​ក៏បាន»ជុងហ្គុក​ លុតជង្គង់​
ក្រសោប​ក្រអូប​ដៃ​ស្រឡូន​ច្របាច់​ច្របល់​ថ្នមៗ​។

គេភ័យ​ណាស់​ពេល​ ថេយ៉ុង​ ស្ងៀមស្ងាត់​ មិនមាត់​
ក.បេីវ៉ៃគេ​ ជេរគេតែបន្តិចក៏គេ​អស់​ចិត្ត​ដែរ​ ព្រោះ​ ថេយ៉ុង​
របស់​គេមិនមែន​ជា​មនុស្ស​ស្ងប់​ស្ងាត់​បែបនេះ​ទេ។

«បកស្រាយ​រឿង​អី?»ពូកែ​ណាស់​អា​សម្ដែង​ធ្វើ​មិន
ដឹង​ខ្យល់​អ្វី​។ ក្នុង​ទ្រូង​ចុកពឺត​ ឈឺចាក់​សៀត​ព្រោះតែ
រូបភាព​មុននេះ​ តែមេីលចុះ​ ធ្វើ​ដូច​ខ្លួន​ឯង​កំពុង​តែ​សប្បាយ​
រីករាយ​យ៉ាង​អ៊ីចឹង​។

មិន​និយាយ​ច្រើន​ ជុងហ្គុក​ ស៊កដៃ​ចូល​ប្រឡោះ​ជើង​
លេីកកាយតូចយកដាក់ចូល​ក្នុង​ឡាន​ ដោយ​មាន​ សាន់
ឆាយ​ រៀបចំទុកដាក់​រទេះរុញ​តាមក្រោយ​។

នៅតាម​ផ្លូវ​ ថេយ៉ុង​ ស្ងាត់​បាត់​មាត់​បាត់កឈឹង​ ចំណែក​លោក​ប្រធានាធិបតី​វិញ​ អង្គុយ​ឱប​ខ្លួន​តូច​ស្ដើង​
ពីក្រោយ​ជាប់​ កំពុង​រិះរក​ពាក្យ​ពេចន៍​ណា​ ដែល​និយាយ​
ហេីយ​ អាច​ឲ្យ​អ្នក​អង្គុយ​នៅលេី​ដេីម​ភ្លៅ​​យល់ពី​ខ្លួន​បានខ្លះ។

«ថេយ៍​ហា៎...»សំឡេង​ផ្អែម​ស្រទន់​មិន​ធ្លាប់​វាចា​
ដាក់​អ្នក​ណា​ បន្លឺ​ឡើង​ក្បែរ​គុម្ព​ត្រចៀក​សខ្ចី​ បណ្ដាល​
ឲ្យ​ជំនិត​ទាំងពីរ​បះរោម​ជ្រោង។ មិននឹកស្មានថា​បានឮ
សម្ដី​សំដៅ​បែបនេះ​ពី​ក្រអូប​មាត់​របស់​លោក​ប្រធានាធិបតី​
ជុងហ្គុក​ ហ្រ្វេដ​តន់​ដានេសហ៍​ ឡេីយ។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now