សំទុះល្បឿនដ៏សែនលឿនរបស់ឡានទំនើបមួយ
គ្រឿងដែលបេីកបេីរដោយមនុស្សគ្មានសតិគ្រប់គ្រាន់
គ្រប់គ្រងខ្លួនឯងមិនបានក៏ជ្រុលចង្កូតទៅប៉ះនឹងអ្នកដែល
លុតជង្គង់ឱបកូនឆ្មានៅលេីថ្នល់ តែដោយចិត្តមេត្តាករុណា
សន្ដោសប្រស់ប្រណីមានតាំងពីកំណើត អ្នកជាម្ចាស់ឡាន
សុខចិត្តប្រេីកម្លាំងចុងក្រោយបញ្ជោចង្កូតឡានឲ្យទៅបុក
បង្គោលភ្លេីង ចៀសវាងជាន់អ្នកនៅលេីថ្នល់ស្លាប់ ហើយ
អ្នកដែលត្រូវស្លាប់សុំជានាងខ្លួនឯងទៅចុះ ព្រោះនាងជា
អ្នកបង្កហេតុការណ៍នេះឡេីង។សំឡេងសារ៉ែនឡានពេទ្យនិងឡានប៉ូលិសលាន់ឮ
កងបំពងពេញដងផ្លូវ ខណៈមនុស្សម្នាជាច្រេីនឈូឆរចោម
រោមមេីល ស្របពេលដែលមនុស្សពីរនាក់សន្លប់បាត់មាត់ឈឹង។@មន្ទីរពេទ្យក្រុងសេអ៊ូល
កន្លងផុតទៅជាច្រើនម៉ោង មនុស្សពីរនាក់នៅតែ
សន្លប់ស្ដូកស្ដឹងមិនដឹងទាន់ខ្លួន ចំណែកអ្នកជាម្ចាស់នៃដេីម
ហេតុពិតប្រាកដក៏អង្គុយសំកុកមិនព្រមទៅណា។តេីឱកាសរបស់គេអស់ហើយមែនទេ?
«លោកគ្រូពេទ្យភរិយារបស់ខ្ញុំយ៉ាងម៉េចទៅហេីយ?»
ពាក្យភរិយាដ៏សែនពិរោះដែលអ្នកដេកនៅលេីគ្រែពេទ្យ
មិនធ្លាប់ស្ដាប់ឮសោះ ស្រាប់តែរបូតចេញមកពីមាត់ប្រធានាធិបតីផ្ដាច់ការ ឃោរឃៅ ហើយក៏តណ្ហាក្រាស់។«នៅពេលនេះខាងយេីងមិនអាចផ្ដល់ចម្លើយសមរម្យ
ណាមួយផ្ដល់ដល់លោកប្រធានាធិបតីក្រៅពីសូមឲ្យលោក
ប្រធានាធិបតីត្រៀមចិត្តទុកមុន សូមលាហេីយ»វាចាចប់
លោកដុកទ័រក៏ដេីរចេញទៅបាត់ បន្សល់ទុកមនុស្សប្រុស
មិនដែលចេះមានអារម្មណ៍ថាខុសឫពាក្យថាស្កប់ស្កល់ ឈរ
ធ្មឹងមួយកន្លែង ព្រលឹងព្រលាសរត់ចេញពីខ្លួនអស់រលីង។ក្រោយពេលឈរសម្រួលអារម្មណ៍មួយសន្ទុះធំ
ជុងហ្គុក ហ្រ្វេដតន់ដានេសហ៍ ក៏បោះជំហានសំដៅទៅ
បន្ទប់មួយទៀតដែលមានក្មេងប្រុសតូចច្រឡឹង សម្ដី
ចច្រែត ដេកសន្លប់ស្ដូកស្ដឹង ជេីងសងខាងរុំព័ទ្ធដោយបង់
គ្មានសល់សាច់។