«ត្រូវហើយ ស្គាល់ទេ? កុំថាស្គាល់តែមិនដែលជួប
មុខផ្ទាល់ណា ហាសហា»
«រឿងអីដែលថាខ្ញុំមិនស្គាល់? បេីគាត់ដេកឱបខ្ញុំជាប់
ដេីមទ្រូងរាល់យប់»ទាំងដេកឱប ទាំងថេីប បឺតជញ្ជក់គ្នា
សឹងមិនលុះថ្ងៃ បេីមិនដឹងពីគ្នា វាដូចជាចម្លែកពេកហេីយ។«កុហក!យេីងមិនជឿ! »ឡរ៉ែន ខឹងកម្រោល បូក
រួមនឹងការហួសចិត្ត។ មនុស្សស្អី សម្ដីថ្លោះហេីយ ពូកែ
សម្ដែង កុហក បោកប្រាស់ ទៀត។«មិនជឿអត់ទៅ ម៉ែយេីង?»ខ្ពេីមខ្វល់ ទម្រេតខ្លួន
ដេក រង់ចាំផ្លូវលោកប្រធានាធិបតី ធ្វើមិនដឹង។ឡារ៉ែន ទម្លាក់ខ្លួនអង្គុយលេីសាឡុងវិញ ទាញកាស
យកមកញុកចូលត្រចៀក អង្គុយគងអន្ទាក់ខ្លា ទន្ទឹងមេីលផ្លូវ ជុងហ្គុក រហូត។ នាងបន់ឲ្យតែគេរហ័សមកដល់ នឹងបានទូលពិតពីរឿងរ៉ាវដែលក្មេងនោះបានបង្កេីតឡើងចេញពីខួរក្បាលខ្លួនឯង។«ប្រធានាធិបតី ឡរ៉ែន នឹកបងខ្លាំងណាស់»
ស្រីក្រមុំស្ទុះវឹងទៅរកអ្នកដែលដេីរសំដៅមក បន្ទាប់ពី
ចាំអស់រយៈពេលកន្លះម៉ោង។ ឃេីញទេ គ្រាន់តែចេញ
ពីបន្ទប់ប្រជុំភ្លាម ដេីរមករកនាងភ្លែត។«ម៉េចក៏អូនមកគេងទីនេះ?»ជុងហ្គុក ដេីរហួសអតីត
ស្រីកំណាន់ដូចនាងជាមនុស្សគ្មានរូបរាង រួចចំកោងខ្នង
ឱនសួរក្មេងកំពុងតែមេីលមកកាន់នាយវិញភ្លឹះៗ។«អូនងងុយពេក ក៏គេងទីនេះតែម្ដងទៅ ណាមួយបង
ប្រាប់ឲ្យអូនចាំ អូនត្រូវតែចាំ»ធម្មតាដូចជាមិនសូវអីទេ តែ
ថ្ងៃនេះចាប់ផ្ដើមបញ្ចេញចរិតខ្ជីខ្ជូតឲ្យអ្នកមេីលទ្រាំមិនបាន
លូកដៃច្បិចចុងច្រមុះលេងតិចៗ។«ឥឡូវនេះចេះស្ដាប់សម្ដីបងទៀត»ពោលឡេីងទាំង
សប្បាយចិត្ត ដ្បិតមនុស្សដែលខ្លួនស្រឡាញ់ព្រមសម្រប
តាមសម្ដីដោយមិនរឹងរូស ទាំងដែលការពិត នៅរង់ចាំ
ផ្ទៀងម៉ោង ដេីម្បីយកលុយថ្លៃភ្នាល់គ្នាជាមួយ ឡរ៉ែន
សោះ។