កំលោះសង្ហាកងអង្គរក្ស រ៉ាក់គី និង សាន់ឆាយ ឈរ
ជ្រែងហោប៉ៅខោពិភាក្សាគ្នារឿងចៅហ្វាយនាយ ក៏ជួន
ជាពេលដែល ជុងហ្គុក ដេីរមកដល់ បង្កជាការភ្ញាក់ផ្អើលដល់កំលោះសង្ហាទាំងពីរយ៉ាងខ្លាំង។ពួកគេមិនបានបារម្ភឫភ័យខ្លាច តែពួកគេចម្លែកចិត្ត
ដែល លោកប្រធានាធិបតី ស្រាប់តែឱបកូនខ្លាឃ្មុំតូចមក
ជាមួយទៅការិយាល័យដេីម្បីធ្វើការ។«ប្រ-»មាត់ រ៉ាក់គី ត្រូវបានបិទ នៅពេលដែល
បម្រុងសួរនាំកេីបបញ្ហាមកដាក់ខ្លួន។ មនុស្សកំពុងតែ
បែកបាក់ស្នេហាផង ស្រួលមិនស្រួល និយាយទាស់ចិត្ត
បាញ់ចោលផូងដូចដកស្ពៃក៏ថាមិនបាន។ឡានពណ៌ខ្មៅដែលកំពុងតែបេីកចេញទៅ ក្រោមការផលិតតាមបច្ចេកទេសទំនើបៗឈានមុខគេ មានតែមួយគ្មានពីរនៅក្នុងប្រទេស បំពាក់ទៅដោយឧបករណ៍ការពារសុវត្ថិភាពគ្រប់ប្រព័ន្ធ មិនអាចឲ្យគ្រាប់កាំភ្លើងទម្លុះចូលមកបាន សូម្បីតែគ្រាប់បែកក៏មិនអាចឲ្យរបកថ្នាំដែរ ប៉ុន្តែ
ប៉ាកូនពីរនាក់កំពុងតែអង្គុយស្រងេះស្រងោច កណ្ដោចកណ្ដែង បែរមុខសម្លឹងមេីលទៅបង្អួចម្ខាងម្នាក់ រួចដកដង្ហើម
ធំតឹងចិត្តទៅវិញ។មកដល់សាលារៀន ដាយអាឡា រត់ចុះពីឡានសំដៅ
ទៅក្នុងថ្នាក់ដោយមិនម៉ាត់.កដាក់លោកប៉ាសូម្បីតែមួយម៉ាត់ នាងមិនបានខឹងឫអន់ចិត្តដែលគេជាដេីមហេតុឲ្យ
ថេយ៉ុង របស់នាងចាកចេញ តែនាងពិតជាមិនទាន់មាន
អារម្មណ៍និយាយជាមួយលោកប៉ាពិតមែន ទោះបីនិយាយ
ក៏មិនដឹងថាគួរនិយាយអ្វី ក្រៅពីអង្គុយមេីលមុខគ្នា ដក
ដង្ហើមចោលដែរ។ការិយាល័យថ្នាក់ខ្ពស់ ធ្វើឡើងសម្រាប់ ប្រធានាធិបតី កូរ៉េខាងត្បូងតែម្នាក់គត់ ស្ថិតនៅចំកណ្ដាលទីក្រុងសេអ៊ូលតែម្ដង។ ទេសភាពពិតជាអំណោយផលល្អខ្លាំង
ណាស់ ស្រឡះ ស្រស់ថ្លា មានខ្យល់ចេញចូលបរិសុទ្ធ
ត្រជាក់ចិត្ត តែចិត្តបុរសវ័យកណ្ដាលម្នាក់កំពុងឈរក្រព័ទ្ធ
ដៃសម្លឹងមេីលចុះទៅខាងក្រោម ហាក់មិនល្អទាល់តែសោះ។