Ep39: អ្នក​ណានិយាយ​អាក្រក់​ពីគាត់​ ខ្ញុំ​ស្អប់​ទាំងអស់​!

4.4K 327 5
                                    

ព្រឹក​ថ្ងៃ​ថ្មី​...
ក្មេង​ប្រុស​រូបរាង​តូច​ច្រឡឹង​ ចង្កេះ​អង្ក្រង​ អម​ដោយ
ត្រគាក​រីកសាយ​ កាន់​តែ​បង្កេីត​ភាព​ទាក់ទាញ​ដល់​ម្ចាស់​សមី​ខ្លួន​ជា​ខ្លាំង​។ កែវ​ភ្នែក​ភ្លឺថ្លា​ ក្រឡេក​មេីល​ឆ្វេង​ស្ដាំ​
ឃើញ​ថា​គ្មាន​មនុស្ស​ ទេីប​ប្រេីជេីង​ស្រលូន​បោះ​ចូល​ក្នុង​
បន្ទប់​អ្នក​ជំងឺ​ដែលមាន​ការ​យាមកាម​យ៉ាង​តឹងតែង​ ចម្លែក​អ្វី
ថ្ងៃនេះ​ មិនឃើញ​មាន​អ្នកណា​នៅ​ឈរ​ខាងមុខ​បន្ទប់​ម្នាក់​សោះ។

«ប៊ិះ​ទៅហេីយ​!»នាយតូច​ លួច​បន្ទោស​ខ្លួន​ឯង​នៅ​ក្នុង​
ចិត្ត​ ដ្បិត​ចូល​ទៅខាង​ក្នុង​ ចំពេល​ ជុងហ្គុក​ ងេីបចេញពីគ្រែ
ដេីរ​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​។ សំណាង​ហើយ​ ដែល​ក្រាបក្បាលចុះ​ក្រោម​ទាន់​ កុំអី​អាថ៌កំបាំង​លួចមកមេីលកូនប្រុស
គេ​នៅ​ក្នុង​មន្ទីរពេទ្យ​ ត្រូវ​បាន​បែក​ធ្លាយ​មិនខាន។

«កុំអាល​ចេញមកវិញ​ កុំចេញ​មកអី​ សូម​អង្វរ​»កាយ
ស្ដេីង​ទម្លាក់​ខ្លួន​ចុះ​ ដេីរ​ដូច​សត្វ​ទារ​ ទៅមុខ​ម្ដង​បន្តិច​ៗ​ ខណៈ​ដៃ​កាន់​ប្រអប់​បាយ​ជាប់។ ខំងេីប​តាំង​ពី​ម៉ោង​៣​ធ្វើ​
ម្ហូប​ឲ្យ​អ្នក​ខ្លះ​ ហើយ​ត្រូវ​ធ្វើ​ដំណេីរ​ពី​ខេត្ត​មក​ទីក្រុង​ទៀត។
ទឹកចិត្ត​មួយនេះ​ពិតជា​ធំធេង​ខ្លាំង​ណាស់​ បេី​ដឹងហេីយ​គួរ
ណាតែចែក​លុយ​គ្នាចាយខ្លះ​ ឡេីង​ងារ​ជា​ជំទាវ​ឲ្យក៏បាន
ដែរ។

«ហ្ហឹម»សំឡេង​គ្រហឹម​ដូច​សត្វ​តា​កំណាច​ចេញពី
ខាង​ក្នុង​បន្ទប់​ទឹក​ ធ្វើ​ឲ្យ​អ្នក​បម្រុង​នឹង​ដាក់​ប្រអប់​អាហារ​ទៅ
លេីតុ​ ស្រវា​ចាប់​ទាញ​រត់ទៅ​ពួន​ក្រោយ​វាំងនន​ដែលមាន​សម្រុង​វែង​ផុត​ខ្លួន​។

«ឃ្លាន​ណាស់​»ជុងហ្គុក​ ស្រាប់​តែ​រអ៊ូ​ថា​ឃ្លាន​ នាំ​ស្នាម​
ញញឹម​លេី​ផ្ទៃមុខ​ស្រស់​ផូរផង់​បង្ហាញ​ឡើង​ បញ្ជាក់​ពីការ
សប្បាយ​ចិត្ត​ដែល​ការ​ខិត​ខំ​ប្រឹង​ប្រែង​មិន​អាសារបង់​។

រាងកាយ​ក្រាស់​ឃ្មឹក​បែរ​ខ្នង​គេងទៅ​ម្ខាង​ សាង​ពេល
វេលា​ល្អ​ដល់​ ថេយ៉ុង​ ជា​ខ្លាំង​ ទេីប​ខំដេីរលបៗ​យក​ប្រអប់​
អាហារ​ដាក់​លេីតុ​ រួច​ទម្លាក់​ខ្លួន​ ដេីរ​ដូច​សត្វ​ទា​ រក​ផ្លូវ​ចេញ
ទៅ​ខាងក្រៅវិញ​ តែ​ចៃដន្យ​ប៉ះចំ​ លោក​ដុកទ័រ​ ចាង​ ដូគីន
ចូល​មក​ពិនិត្យ​អាការៈ​អ្នក​ជំងឺ​ល្មម​។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now